Monday, March 27, 2017

លោក គល់ បញ្ញា ៖ ដើម្បីធានាថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ត្រូវមានគោលការណ៍ ៩ចំណុច

News New : ខមហ្វ្រែល ថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ត្រូវមានគោលការណ៍សំខាន់ ៩ ចំណុច ថ្លែងនៅក្នុងសន្និសិទស្តីពីការចាប់ផ្តើមដំណើរការបន្ទប់ស្ថានការណ៍ស្តីពី ការបោះឆ្នោតឆ្នាំ ២០១៧ នាព្រឹកថ្ងៃទី២៨ មីនា នេះ នៅសណ្ឋាគារសាន់វ៉េ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ គណៈកម្មការស្តីពីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខមហ្វ្រែលនោះបាន លើកឡើងថា ដើម្បីធានាថា ការបោះឆ្នោត ដោយសេរីយុត្តិធម៌ ត្រូវមានគោលការសំខាន់ ៩ចំណុច ដូចខាងក្រោម ៖ 
១.ក្របខណ្ឌច្បាប់បោះឆ្នោត 
២. ច្បាប់ស្តីពីគណបក្សនយោបាយ 
៣. ព្រំប្រទល់មណ្ឌល និងការបែងចែកអាសនៈ 
៤. គណៈកម្មការជាតិរៀបចំការបោះឆ្នោត ( ឯករាជ្យ អព្យាក្រឹត្យ តម្លាភាព វិជ្ជាជីវៈ 
៥. ការចុះឈ្មោះ និងបញ្ជីឈ្មោះបោះឆ្នោត 
៦. ការចុះបញ្ជីគណបក្ស និងមានបេក្ខជនរបស់គណបក្ស 
៧. យុទ្ធនារការឃោសនាបោះឆ្នោត 
៨. ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងថ្ងៃបោះឆ្នោត 
៩. មានការដោះស្រាយទំនាសើបោះឆ្នោត ឯករាជ្យភាព មិនលំអៀង តម្លាភាព ទាន់ពេលវេលា ។


 អត្ថបទ ៖ សារ៉ន

0 comments:

Post a Comment