Wednesday, March 22, 2017

មន្ត្រីកាំកុងត្រូលមួយចំនួន រិះគន់លោក ប៉ាន សូស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម...

News New : មន្ត្រីកាំកុងត្រូលមួយចំនួននាំគ្នារិះគន់លោក ប៉ាន សូស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថា ការងារធំៗ នៅក្នុងក្រសួងច្រើនម៉ាគគោកមិនព្រមធ្វើ និងដឹកនាំមន្ត្រីថ្នាក់ក្រោមធ្វើទេ ។ បែរជា មួយថ្ងៃៗមកយកចិត្តទុកដាក់តែរឿងខ្លាចអត់ឈ្មោះឡង់សេ តាមកាសែត តាមទូរទស្សន៍ទៅវិញ។
ក្នុងនោះមន្ត្រីនាំគ្នារិះគន់ថា បើមន្ត្រីថ្នាក់ក្រោមណា ធ្វើការងារតាមជំនាញ ហើយយកការងារនោះ ទៅផ្សព្វផ្សាយតាមកាសែត ឬ ទូរទស្សន៍ តែភ្លេចសរសេរដាក់ថា"ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម " ទេ ចាំមើលលោក នឹងទូរស័ព្ទសុទ្ធប៉េណាល់ទី
១០០ៗ ជាមិនខាន ។ ពេលខ្លះការងារកំបិក កំប៉ុកសោះ ដល់តែអោយសរសេរថា ក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់...ដែរ វាទៅជាថោករដ្ឋមន្ត្រីវិញទេ។

នេះបើតាមការបង្ហោះផ្សព្វផ្សាយរបស់ Facebook និង Page ឈ្មោះ " ស្ថាបនា ដើម្បីខ្មែរ " ។


អត្ថបទ ៖ បូរិន
ប្រភព ៖ Account Facebook និង Page ឈ្មោះ "ស្ថាបនា ដើម្បីខ្មែរ"

0 comments:

Post a Comment