Monday, March 27, 2017

លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ចុះដាំដើមផ្កា និងសំអាតបរិស្ថាន នៅក្រុងប៉ោយប៉ែត

News New : លោកជំទាវ​ ម៉ៅ​ ម៉ាល័យ​ កែ​គឹមយ៉ាន​ លោកជំទាវ​ សុង​ ផល្លីន​ សួន​បវរ​ និងលោក​ ង៉ោ​ ម៉េង​ជ្រួន​ អភិបាល ក្រុងប៉ោយប៉ែត​ បានដឹកនាំក្រុមការងារ​ កម្លាំងប្រជាការពារ​ និង យុវជន យុវនារី ក្រុងជាច្រើននាក់​ ចុះដាំដើមផ្កា​និងសំអាតបរិស្ថាន នៅត្រង់ចំណុចរង្វង់មូលប៉ោយប៉ែត ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ​ នាព្រឹកថ្ងៃទី២៧​ ខែមិនា​ ឆ្នាំ២០១៧ នេះ។
ចំពោះការចុះដាំដើមផ្កា និងសំអាតបរិស្ថាន ដែលដឹកនាំដោយលោកជំទាវ ម៉ៅ ម៉ាល័យ នាឱកាស នោះ គឺជាការចូលរួមចំណែកយ៉ាងសកម្ម ដើម្បីបរិស្ថានស្រស់បំព្រង និងសោភ័ណភាពស្អាតរបស់ ក្រុងប៉ោយប៉ែត ហើយជាការបង្ហាញពីគំរូដ៏ល្អដល់ប្រជាពលរដ្ឋទូទៅ អោយស្រលាញ់ និងចូលរួម សំអាតបរិស្ថានអោយបានគ្រប់ៗគ្នាផងដែរ។

សូមបញ្ជាក់ថា លោកជំទាវ ម៉ៅ ម៉ាល័យ ជាភរិយាឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ ។


 អត្ថបទ ៖ អារុណ

0 comments:

Post a Comment