Sunday, March 26, 2017

លោកស្រី អនុប្រធានភូមិកោះតេជោ របស់គណបក្សសង្គ្រោះជាតិ លាឈប់ពីបក្ស ព្រោះតែហេតុផល...

News New : សកម្មជនគណបក្សសង្គ្រោះជាតិ  ( CNRP)  នៅតាមមូលដ្ឋានមួួយចំនួន កំពុងតែជ្រួល ច្របល់ខ្វល់ខ្វាយ ស្វែករកទ្រនំថ្មីមួយទៀតសំរាប់ជ្រកកោន គឺព្រោះតែថ្នាក់ដឹកនាំគណបក្សប្រឆាំង មួយនេះ ត្រូវបានសកម្មជនរបស់ខ្លួនមើលឃើញថា ចាប់ផ្តើមបែកបាក់ផ្ទៃក្នុង និងត្រូវប្រឈមបញ្ហា ជាច្រើនទៀតគួរអោយខ្លាច ជាពិសេសនោះ គណបក្សសង្គ្រោះជាតិ ក៏កំពុងតែប្រឈមនឹងបញ្ហាផ្លូវ ច្បាប់ជាមួយក្រសួងមហាផ្ទៃ ស្រួលមិនស្រួលអាចប្រឈមនឹងការបាត់បង់គណបក្សក៏បាន។ ហេតុ អ្វីយើងសន្និដ្ឋានបែបនេះ ព្រោះគណបក្សសង្គ្រោះជាតិ ដែលប្រមូលផ្តុំទៅដោយចេះច្បាប់ទន្លាប់គរ ដូចភ្នំ បែរជាធ្វើសមាជវិសាមញ្ញរបស់ខ្លួន ដើម្បីក្បាលម៉ាស៊ីនដឹកនាំបក្ស ដែលមានប្រធាន  មួយរូប គឺលោក កឹម សុខា និងអនុប្រធាន ៣រូប ខុសនឹងលក្ខន្តិក:របស់គណបក្សខ្លួនឯងទៅវិញ។ ត្រង់នេះ News New ចង់បញ្ជាក់ប្រាប់អ្នកអានអោយបានជ្រាបថា ធម្មតាគណបក្សនយោបាយមួយ  ពេលសុំ ច្បាប់បើកនៅក្រសួងមហាផ្ទៃ ត្រូវរៀបចំជាលក្ខន្តិក: យកទៅដាក់នៅក្រសួងមហាផ្ទៃ  បើក្រសួងគេ ពិនិត្យថា លក្ខន្តិក:នោះត្រឹមត្រូវទៅតាមផ្លូវច្បាប់ ទើបក្រសួងចេញច្បាប់ជាផ្លូវការទទួលស្គាល់បក្ស
នោះ ។ ដូច្នោះ បើយើងក្រឡេកទៅមើលលក្ខន្តិក:របស់គណបក្សសង្គ្រោះជាតិ ដែលធ្វើដោយខ្លួន ឯង ដាក់ទៅក្រសួងមហាផ្ទៃ កាលពីមុននោះ គឺខ្លួនឯងបានចងថា ការជ្រើសរើសប្រធានបក្សថ្មី ធ្វើ ឡើងក្រោយរយ:ពេល ១៨ខែ ក្នុងករណីប្រធានចាស់ លាឈប់ ឬមានបញ្ហាផ្សេងៗ ។ ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិ បានធ្វើសមាជជ្រើសរើសប្រធានបក្សថ្មី ត្រឹមតែរយ:ពេលប៉ុន្មានថ្ងៃសោះគឺ ក្រោយពីលោក សម រង្ស៊ី លាឈប់ ។ ហើយខ្លួនថា បានកែប្រែលក្ខន្តិក:គណបក្សថ្មី តែលក្ខន្តិក:ថ្មី បែរជាមិនបានយកទៅក្រសួងមហាផ្ទៃ អោយក្រសួងទទួលស្គាល់ផង នេះគឺជារឿងខុសដោយខ្លួន  ឯង ទេតើ ។ បើនិយាយអោយត្រូវ គណបក្សសង្គ្រោះជាតិ ត្រូវកែលក្ខន្តិក:ថ្មីរបស់ខ្លួនសិន រួចយក ទៅអោយក្រសួងទទួលស្គាល់ជាផ្លូវការ ទើបធ្វើការជ្រើសរើសប្រធានបក្សថ្មីបាន។
ដោយបញ្ហាទាំងនេះហើយ ទើបសកម្មជនសង្គ្រោះជាតិ នៅតាមមូលដ្ឋាន អស់ជំនឿទុកចិត្ត នាំគ្នា ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ ជាក់ស្តែង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ កន្លង ទៅនេះ លោកស្រី​ ផាន់​ សម្បត្តិ​ អនុប្រធានភូមិកោះតេជោ ( រដ្ឋបាលភូមិ ) របស់គណបក្សសង្គ្រោះ ជាតិ បានសម្រេចចិត្តមកចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ។

គួររំលឹកថា លោកស្រី ផាន់ សម្បត្តិ អតីតជាសកម្មជនគណបក្សសង្គ្រោះជាតិ ដ៏សកម្ម ១រូប ប្រចាំ ភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាច្រើនអាណត្តិមកហើយ៕


អត្ថបទ ៖ វណ្ណ:អារុណ

0 comments:

Post a Comment