Wednesday, March 8, 2017

លោក ចេវ ហាក់ ផ្តល់កាដូជូនស្ត្រីជាក្រុមការងារ សសយក ចុះជួយស្រុកពាមជរ ខេត្តព្រៃវែង

News New : លោក ចេវ ហាក់  អនុប្រធានក្រុមការងារ សសយក  ចុះជួយស្រុកពាមជរ ខេត្តព្រៃវែង បានផ្តល់កាដូអនុស្សាវរីយ៍ដល់ក្រុមការងារស្ត្រី ចុះជួយស្រុកពាមជរ ចំនួន ៥រូប ដែលម្នាក់ៗទទួល បាន ២០ដុល្លារ ។ ការផ្តល់ជូនរបស់លោក ចេវ ហាក់ នេះ បានធ្វើឡើង នៅក្នុងឱកាសក្រុមការងារ ចុះជួយស្រុកពាមជរ នេះ រៀបចំការប្រជុំប្រចាំខែកុម្ភ: និងលើកទិសដៅខែមីនា ឆ្នាំ២០១៧ នាព្រឹក ថ្ងៃទី៨ មីនា នេះ នៅទីស្នាក់ការកណ្តាល សសយក ខេត្តព្រៃវែង 3G ក្រោមការដឹកនាំដោយលោក ឈឹម ផាន់ណា ប្រធានក្រុមការងារ សសយក ចុះជួយស្រុកពាមជរ ខេត្តព្រៃវែង ដែលមានការចូល រួមពីសមាជិកក្រុមការងារចំនួន ៤០រូបផងដែរ។

បើតាមលោក ចេវ ហាក់ បានគូសបញ្ជាក់ថា"មូលហេតុដែលលោកផ្តល់កាដូជូនស្ត្រី ជាក្រុមការងារ ចុះជួយស្រុកពាមជរ នាពេលនេះដោយសារថ្ងៃនេះត្រូវនឹងថ្ងៃប្រារព្វពិធីរំលឹកខួបអនុស្សាវរីយ៍លើក ទី១០៦ នៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា " និងក៏ជាការលើកកំពស់ដល់ស្ត្រី ដែលបានចំណាយទាំង កំលាំងកាយ ចិត្ត និងថវិកា ចូលរួមក្នុងសកម្មភាពសង្គមផងដែរ៕

អត្ថបទ ៖ បូរិន

0 comments:

Post a Comment