Wednesday, March 15, 2017

ប្រវត្តិរូបសង្ខេប របស់សម្តេចវិបុលបញ្ញា សុខ អាន

News New : សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី ជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈ រដ្ឋមន្រ្តី បានទទួលមរណភាពហើយ នៅវេលាម៉ោង ១៨:៣២នាទី នាថ្ងៃទី១៥ មីនា ឆ្នាំ២០១៧ នេះ នៅមន្ទីរពេទ្យទីក្រុងប៉េកាំងប្រទេសចិន។បន្ទាប់ពីសម្តេចវិបុលបញ្ញា បានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃរយៈពេល ប៉ុន្មានខែមក ។ សម្តេចវិបុលបញ្ញា សុខ អាន បានទទួលមរណភាព នៅជន្មាយុ ៦៦ឆ្នាំ ដោយរោគា ពាធ ។

គួររំលឹកថា នៅល្ងាចថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០១៧ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង ឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តី ទី ស្តីការគណៈរដ្ឋមន្រ្តី ឱ្យមានគោរមងារជា «សម្តេចវិបុលបញ្ញា សុខ អាន»។ សម្តេចវិបុលបញ្ញា សុខ អាន បានធ្វើការបម្រើប្រទេសជាតិ អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានក្លាយជា មន្រ្តីជាន់ ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា សម្តេចវិបុលបញ្ញា សុខ អាន ជាអ្នកដឹកនាំបានចូលរួមដឹកនាំប្រជាជាតិកម្ពុជា  តាម រដ្ឋធម្មនុញ្ញកម្ពុជា  ឆ្នាំ១៩៩៣ កសាងបាននូវសន្តិភាពជាតិ ឯកភាពជាតិ  សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍ ជាតិ លើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និង មានស្ថិរភាព សន្តិសុខសង្គម  បានល្អប្រសើរ ព្រមទាំងរក្សា និងការពារបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ។ សម្តេចវិបុលបញ្ញា សុខ អាន ក៏ជាអ្នកដឹកនាំមានស្វាមី ភក្តិចំពោះ រាជបល្ល័ង្គ ការពារ និងគោរពព្រះពុទ្ធសាសនា ការពារយុត្តិធម៌សង្គម ដើម្បីនិរន្តរភាពរាជានិយម នៃ ព្រះរាជាណាចក្រកម្ពុជា។
ខាងក្រោមនេះ គឺជាប្រវត្តិរូបសង្ខេបរបស់សម្តេចវិបុលបញ្ញា សុខ អាន ៖


អត្ថបទ ៖ អារុណ

0 comments:

Post a Comment