Sunday, March 5, 2017

តំណាងរាស្ត្រវ័យក្មេង ស សុខា ពន្យល់រឿងអ្នកបើកបញ្ច្រាសផ្លូវតាមបុក និងវាយបំបែកកញ្ចក់ឡាន លិចស៊ីច

News New : ដើម្បីបង្ហាញឱ្យសាធារណជន  បានជ្រាបកាន់តែច្បាស់ និង កុំអោយមានការភ័នច្រឡំ នាព្រឹកថ្ងៃទី៦ មីនា ឆ្នាំ២០១៧នេះ លោក ស សុខា តំណាងរាស្ត្រវ័យក្មេងវ័យ មណ្ឌលព្រៃវែង បាន សរសេរបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ដែលមានខ្លឹមសារ ដូចខាងក្រោម ៖
- ប៉ុន្មានថ្ងៃនេះ សង្កេតឃើញថា អ្នកប្រើប្រាស់ហ្វេសបុក បានបង្ហោះ និង បញ្ជូនបន្តករណីអ្នកបើក បញ្ច្រាសផ្លូវតាមបុក និង វាយបំបែកកញ្ចក់រថយន្តភាគីម្ចាស់លិចស៊ី ។ តាមរយៈកាម៉េរ៉ា បំពាក់លើ ឡាន ទាំងមុខទាំងក្រោយ រឿងនេះគឺ ៖
-ភាគីម្ចាស់ឡានលិចស៊ីស បើកបរតាមគន្លងផ្លូវស្របទិសដៅចរាចរណ៍ ស្រាប់តែមានរថយន្ត Ford ពណ៌សមួយគ្រឿង បើកបញ្ច្រាសផ្លូវ ពីមុខរថយន្តលិចស៊ីស ។ គ្រានោះក៏មានសម្លេងស៊ីផ្លេ ចេញពី រថយន្តលិចស៊ីស ប្រហែលជាបំណងអោយសញ្ញាទៅរថយន្ត Ford ដែលបើកបញ្ច្រាសផ្លូវមកពីមុខ ខ្លួន ។
-ប្រហែលជាដោយសារស៊ីផ្លេ ភាគីរថយន្ត Ford បានបកត្រឡប់មកវិញដេញតាមលិចស៊ីស។ ពេល បើកមកទន្ទឹម ខាងលិចស៊ីទាំងប្ដីទាំងប្រពន្ធ ស្រែកថា មិនអីទេ សូមទោសភាគី Ford ជាច្រើនដង​ ។ Ford បើកជែងទៅមុខបើកកញ្ចក់ឃើញលើកដំបងរឺដែកវែងយាវាយលើរថយន្តលិចស៊ីស រួចក៏បើក ហួសទៅមុខបន្តិច ។
-ដល់ចំណុចទូលាយ រឺ មានទិសដៅចរាចរណ៍ច្រើន ភាគីលិចស៊ី ក៏បើកលឿនទៅមុន តែភាគី Ford បានបើកតាមប្រដេញកិតៗពីក្រោយ។ខាងលិចស៊ីសដឹងខ្លួនថា គេមានបំណងកាន់តែអាក្រក់ក៏បត់ ឡានចូលខាងស្ដាំដៃ រួចស្រែកឲ្យអ្នកនៅទីនោះជួយ ។ មិនបានប៉ុន្មានផង ភាគី Ford  មកដល់ចុះពី ឡាន វាយសំពងកញ្ចក់រថយន្តលិចស៊ីសនេះប្រ៉ាវៗ ។ ពេលនោះសម្លេងកូនក្មេងយំ ក៏បានលាន់ ចេញពីឡានលិចស៊ីស ដោយភ័យនឹងហេតុការនេះ ។
-សួរថា បើគ្រាន់តែគាត់ស៊ីផ្លេ ដើម្បីអោយសញ្ញាទៅអ្នកបើកបញ្ច្រាស់ពីមុខខ្លួនប៉ុណ្ណឹងខុសដែរទេ ? ហួសចិត្តបន្តិច ត្រង់ថា ឆ្នាំ២០១៧ ទៅហើយ បែរជានៅតែមានករណីហិង្សាអីចឹងកើតឡើងទៀត !
- ចេញពីហេតុការនេះ និងអត្តសញ្ញាណរថយន្តបង្ក សង្ឃឹមថា សមត្ថកិច្ចព្រហ្មទណ្ឌក្នុងដែនដីកើត សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ តាមច្បាប់មុខសញ្ញាល្មើស មកអនុវត្តទោសតាមច្បាប់ ដោយ យុត្តិធម៌ ពីព្រោះនេះជាបទល្មើសព្រហ្មទណ្ឌ ដែលមានទាំងទោសពន្ធនាគារ និងពិន័យជាប្រាក់ ។ ទន្ទឹមនឹងនេះដែរ ក៏សង្ឃឹមថា ក្រុមគ្រួសារបងប្រុសបងស្រី ដែលរងការភិតភ័យចូលរួមប្ដឹង ឬ ផ្ដល់ ព័ត៌មានបឋមដល់នគរបាលបន្ថែមដែរ។
- មែនទែនទៅក្នុងនាមជាតំណាងរាស្ត្រ ខ្ញុំក៏ជា តំណាងរាស្ត្ររបស់ភាគីទាំងពីរដែរ តែទោះជាបែប នេះក្ដី ក៏ត្រូវនៅភាគីរងគ្រោះពិតប្រាដក ភាគីត្រូវច្បាប់ ក្នុងបំណងយុត្តិធម៌សង្គម ដើម្បីកុំឲ្យករណី អីចឹងៗកើតឡើងតទៅទៀត ។ មានតែការដោះស្រាយតាមផ្លូវច្បាប់តាមតុលាការ និង គោរពប្រតិ បត្តិច្បាប់ទេ ទើបបញ្ចៀសហិង្សាបាន និងឈានទៅនីតិរដ្ឋ៕

 អត្ថបទ ៖ វណ្ណ:អារុណ


0 comments:

Post a Comment