Friday, March 3, 2017

ស្អែកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនពលរដ្ឋស្រុកស៊ីធរកណ្តាល

News New : នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នឹងបន្តចុះទៅ ពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ចាប់ពីម៉ោង ៧:៣០ព្រឹក តទៅ។
បើតាមការអោយដឹងពីលោកឧកញ៉ា ខៀវ ភារិទ្ធ  ដែលជាអ្នកដឹកនាំក្រុមគ្រូពេទ្យខាងលើនេះ  បាន បញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នឹងចុះទៅពិនិត្យ ផ្តល់ថ្នាំ ព្រមទាំងព្យាបាល ជូនបងប្អូន ប្រជាពលរដ្ឋទៅលើជំនាញ រួមមាន ៖ ជំងឺទូទៅ និងកុមារ ជំងឺវះកាត់ខ្នាតតូច ផ្នែករោគស្ត្រី និងអេកូ ផ្នែកទន្តសាស្ត្រ និងឱសថសាស្ត្រ ជាដើម។
ចំពោះចំនួនប្រជាពលលរដ្ឋ ដែលទទួលការពិនិត្យ និងព្យាបាល វិញ លោកឧកញ៉ា បន្តថា ក្រុមគ្រូ ពេទ្យអាចទទួលពួកគាត់បានចាប់ពី ១០០០នាក់ឡើងទៅ ។

សូមបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា រៀបចំដោយ ក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រៃវែង និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា សំដៅចូលរួមជួយសំរួលដល់ការ លំបាកក្នុងការធ្វើដំណើរមកព្យាបាលនៅមន្ទីរធំៗក្នុងរាជធានីភ្នំពេញ និងជួយកាត់បន្ថយការ រាល់ ចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ចូលរួមកាត់បន្ថយភាពក្រីក្រផងដែរ។

គួររំលឹកផងដែរថា ជាទិសដៅឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌល ព្រៃវែង លោកបាន និងកំពុង អោយក្រុមគញរូពេទ្យស្ម័គ្រចិត្ត ស សុខា នេះ ចុះពិនិត្យ និងព្យាបាល ជូមប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទូទាំងខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ បាត់ដំបង និងអាចបន្ត ទៅខេត្តផ្សេងៗទៀត ទូទាំងព្រះរាជាណាចក្រកម្ពុជា៕

ទីតាំង ៖ វិទ្យាល័យ ព្រៃដើមថ្នឹង ស្ថិតក្នុងឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

















 អត្ថបទ ៖ សុចិត្រា


0 comments:

Post a Comment