Wednesday, March 1, 2017

សម្តេច ហ៊ុន សែន ជូនពរលោក កឹម សុខា ! លោក កឹម សុខា បង្ហាញពីគោលការណ៍ យកឈ្នះបោះឆ្នោត

News New : បន្ទាប់ពី គណបក្សសង្គ្រោះជាតិ បានធ្វើសមាជវិសាមញ្ញជ្រើសរើសក្បាលម៉ាស៊ីន ដឹក នាំថ្មីហើយ នៅព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ នេះ ប្រធាន ០១រូប និងអនុប្រធាន ៣រូប ដើម្បីប្រកួត ប្រជែងការបោះឆ្នោត នាពេលខាងមុខ។ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញលិខិតជូនពរ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ មីនា នេះ បានសសេរលិខិត មួយច្បាប់ ជូនពរលោក កឹម សុខា ដែលត្រូវបានសមាជវិសាមញ្ញជ្រើសរើសធ្វើជាប្រធានគណបក្ស សង្គ្រោះជាតិ ។ លិខិតសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា  បញ្ជាក់ថា « នៅក្នុងឱកាស ដែលឯកឧត្តម ត្រូវបានជ្រើសតំាងធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ ខ្ញុំសួមជូនពរឯកឧត្តម មាន សុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ »។

គណបក្សសង្គ្រោះជាតិ បានជ្រើសរើសបេក្ខភាពថ្មី ដែលមានប្រធានគឺរូបលោក  កឹម សុខា និងអនុ ប្រធាន ដល់ទៅ ៣រូប រួមមាន ៖ លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងស្រី មួរ សុខហួរ ត្រូវបាន ស្វាគមន៍ដោយគណបក្សប្រជាជនកម្ពុជា ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត នាពេលខាងមុខ ។ ថ្លែងក្នុងសមាជវិសាមញ្ញនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងថា គណ បក្សសង្គ្រោះជាតិ បានគោលនយោបាយអាទិភាពចំនួន៥ចំណុច ដើម្បីធ្វើការឃោសនាផ្សព្វផ្សាយ ម្ចាស់ឆ្នោតក្នុងការប្រកួតប្រជែងជាមួយគណបក្សនយោបាយផ្សេងៗ ដូចជា ៖ 
ទី១. ពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ ។
ទី២. លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ ។
ទី៣. សេវាសាធារណៈ ។
ទី៤. សន្តិសុខ ។
ទី៥. វិមជ្ឍការ ។

ជាមួយគ្នានោះដែរ ​​លោក កឹម សុខា ​ក៏បានគូសបញ្ជាក់ថា​ ៖ ​សម្រាប់គោលនយោបាយ ទី៥ ដែល​និយាយពីវិមជ្ឈការ​ នឹងផ្តល់ថវិកាចំនួន​ ៥០ម៉ឺនដុល្លារ ដល់ឃុំ-សង្កាត់នីមួយៗ នៅពេលគណបក្ស លោក ឈ្នះឆ្នោតដឹកនំារដ្ឋាភិបាល ដើម្បីឲ្យថ្នាក់ដឹកនំាឃុំសង្កាត់ យកទៅប្រើប្រាស់ក្នុងឃុំ សង្កាត់ លើគ្រប់វិស័យផងដែរ។លោកបញ្ជាក់ថា​« វិមជ្ឈការថវិកាសំខាន់ណាស់បងប្អូន ចង់ឲ្យមានអំណាច ក្នុងមូលដ្ឋាន ចង់ឲ្យធ្វើកិច្ចការក្នុងមួលដ្ឋានបាន បើលុយនៅថ្នាក់លើ​ ធ្វើមិនកើតទេ ។ អីញ្ចឹងហើយ គណបក្សសង្គ្រោះជាតិ យល់ឃើញថា ដើម្បីឲ្យមូលដ្ឋានមានភាពរស់រវើក និងជា ឃុំ សង្កាត់ មួយ មានភាពទំនើប ជាឃុំ សង្កាត់មួយ ដែលមានសកម្មភាពពិតប្រាកដនោះទាល់តែទំលាក់លុយទៅ។ ទម្លាក់យ៉ាងម៉េច គឺទាល់តែទម្លាក់ថវិកា ៥០ម៉ឺនដុល្លារដល់ ឃុំ សង្កាត់ និមួយៗនៅមួយឆ្នាំ»។ យ៉ាង ណាក្តីសម្រាប់ការសន្យាទម្លាក់លុយនេះ ត្រូវបាន លោក កឹម សុខា ថាលោក មិនអួតមិនអាង នោះ ទេ ។ តែលោកថា កាលនៅលោក កែម ឡី នៅមានជីវិតលោកថា ក្នុងមួយសង្កាត់ត្រូវលុយ ១លាន ដុល្លារ ។ លោក កឹម សុខា បានសន្យាថា នៅពេលដែលគណក្សសង្គ្រោះជាតិ ទទួលជ័យជំនះ និង ធ្វើអ្វីដែលគោលនយោបាយដាក់ជូននៅថ្ងៃនេះ រឺអាចច្រើនជាងនេះទៅទៀត ។ ការដែលគណបក្ស សង្គ្រោះជាតិ ឈានដល់ធ្វើសមាជនេះ ត្រូវបានលោក កឹម សុខា លើកឡើងថា ដោយសារស្ថាន ការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា មកពីការលាលែងតំណែងរបស់លោក សម រង្ស៊ី ។ គណ បក្សសង្គ្រោះជាតិ បានរៀបចំសមាជវិសាមញ្ញ ដែលមានរបៀបវារៈ៖ 
១.ពិភាក្សា និងអនុម័ត វិសោធនកម្មលក្ខន្ដិកៈគណបក្ស ប្រការ៤៥ និងប្រការ៤៧ ២.បោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានគណបក្ស ៣.អបអរសាទរបញ្ជីបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ៤.ពិភាក្សា និងអនុម័ត គោលនយោបាយអាទិភាព ៥ចំណុច សម្រាប់ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ។ សមាសភាពចូលរួមក្នុងសមាជវិសាមញ្ញគណបក្សសង្គ្រោះជាតិនេះ រួម មាន៖ 
១.គណៈកម្មាធិការអចិន្ដ្រៃយ៍ 
២.គណៈកម្មាធិការនាយក 
៣.ក្រុមការងារ រាជធានី-ខេត្ត ទាំង ២៥ 
៤.គណៈកម្មាធិការប្រតិបត្តិខេត្ត (អចិន្ត្រៃយ៍៥រូប) ទាំង២៥ 
៥.ប្រធានគណៈកម្មាធិការប្រតិបត្តិក្រុង ស្រុក ខណ្ឌ 
៦.ប្រធានចលនាយុវជនខេត្ត 
៧.ប្រធានចលនាស្ត្រីខេត្ត ។



 អត្ថបទ ៖ ចំណាន (១១៤)

0 comments:

Post a Comment