Thursday, March 2, 2017

លោក សុខ ឥសាន បង្ហាញហេតុផលថា អាមេរិក គួរតែលុបបំណុលពីកម្ពុជា ដើម្បីជីកកប់ប្រវត្តិសាស្ត្រ

News New : កម្ពុជា បានប្រកាន់ជំហរយ៉ាងម៉ឹងម៉ាត់ថា ខ្លួនគឺ មិនចូល និងមិនលូកដៃជាមួយបណ្តា ប្រទេសលើសកលលោក ដោយប្រកាន់នូវអព្យាក្រឹត្យ ។ ប៉ុន្តែគឺចង់អោយចង់សហរដ្ឋអាមរិក លុប បំណុលស្អុយពីកម្ពុជាចោល ។ មន្ត្រីជាន់ខ្ពស់ គណបក្សគណបក្សប្រជាជនកម្ពុជា បានលើកឡើង ថា ព្រះរាជាណាចក្រកម្ពុជា គឺ ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹត្យអចិន្ត្រៃយ៍ និងមិនចូល បក្សសម័្ពន្ធ ។ កម្ពុជារួមរស់ដោយសន្តិសហវិជ្ជនានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀត ទាំងអស់នៅលើពិភពលោក ។

លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៣ ខែមីនា នេះ តាម ប្រព័ន្ធតេឡេក្រាមថា « កម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត  មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃប្រទេសដទៃ ដោយផ្ទាល់ រឺដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់ បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក ។ កម្ពុជា មិនចងសម្ពន្ធយោធា ឬ ចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនទ្បើយ » ។

លោកបន្ថែមថា កម្ពុជា មិនអនុញាតឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួន  ហើយ ក៏មិនអនុញាតអោយមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌ នៃ សំណូមពររបស់អង្គការសហប្រជាជាតិ ។ តែព្រះរាជាណាចក្រកម្ពុជា រក្សាសិទ្ធិទទួលយកជំនួយពី បរទេស ជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗ ទៀត ដើម្បីការពារខ្លួន ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ នៅផ្ទៃក្នុងប្រទេស ។ លោក បានសង្កត់ធ្ងន់ថា នៅលើពិភពលោក ប្រទេសណាក៏ជាមិត្តរបស់កម្ពុជាដែរ ។ ដោយទ្បែក សហរដ្ឋ អាមេរិក ដែលជាប្រទេសមហាអំណាច គឺកាន់តែចាំបាច់ដែលកម្ពុជា ត្រូវការធ្វើជាមិត្ត លើមូលដ្ឋាន គោរពគ្នាទៅវិញទៅមក ស្មើសិទ្ធិ ស្មើភាពរវាងគ្នា។ ប៉ុន្តែអាមេរិកគួរពិនិត្យពិចារណាផង ក្នុងនាមជា ប្រទេសធ្លាប់មានប្រវត្តិជូរចត់ជាមួយគ្នាដែលសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក រាប់លានតោន មកលើប្រជាជនកម្ពុជា បង្កអោយរងទុក្ខវេទនាធ្ងន់ធ្ងរមានផលវិបាកអាក្រក់រហូតមកដល់សព្វថ្ងៃ ។ ដូច្នោះសហរដ្ឋអាមេរិក គួរតែមានអ្វីមកប៉ះប៉ូវវិបត្តិផ្លូវចិត្តរបស់ប្រជាជនកម្ពុជា  កសាងទ្បើងវិញនូវ ទំនាក់ទំនងល្អ ទុកជាមរតក សំរាប់កូនចៅជំនាន់ក្រោយ ។ ជាមួយគ្នានោះដែរ លោក សុខ ឥសាន ក៏បានលើកពីប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ចំពោះអាមេរិក នោះមិនមែនមាន ន័យថា ជាការបង្ករភាពអមិត្តជាមួយសហរដ្ឋអាមេរិកទេ តែគ្រាន់តែជាការនិយាយការពិតប៉ុណ្ណោះ ដោយ យល់ថា សហរដ្ឋអាមេរិក គឺជាប្រទេសប្រជាធិបតេយ្យចាស់ទុំលើលោកនេះ ។ លោកបញ្ជាក់ថា « យើងគាំទ្រប្រសាសន៍ របស់ឯឧអគ្គរដ្ឋទូតសហរដ្ឋអាមេរិក  ក្នុងបំណងផ្សាចំណងមិត្តភាព សាមគ្គី ភាពជិតស្និទ្ធរវាងកម្ពុជា និងសហរដ្ឋអាមេរិកឲ្យបានល្អផូរផង់រទៅអនាគតយូរអង្វែងទៀត ។ទន្ទឹម នឹងនេះ ដោយសហរដ្ឋអាមេរិក ជាប្រទេសអ្នកមានមហាសេដ្ឋី គួរតែ ពិនិត្យលទ្ធភាពលុបបំណុល ស្អុយចោលពីកម្ពុជាចេញទៅ ដើម្បីជីកកប់ស្នាមប្រវត្តិសាស្ត្រដ៏ជូរចត់ បាត់ចេញពីអារម្មណ៍ប្រជា ជនកម្ពុជា ជាការល្អ »៕

អត្ថបទ ៖ ចំណាន(115)


0 comments:

Post a Comment