Thursday, March 16, 2017

ខ្មែរជំពាក់អាមេរិកកើនដល់ ៦៦២លានដុល្លារ លោក ហេង រតនា ថា"បងធំកើនលុយ អូនតូចកើនការភ័យខ្លាច"

News New : លោក ហេង រតនា អគ្គនាយក និងជាប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឲ្យដឹងថា ចាប់ពីឆ្នាំ១៩៧៣ ដល់ឆ្នាំ២០១៧នេះ កម្ពុជាបានជំពាក់លុយអាមេរិកកើនឡើងដល់ ៦៦២លានដុល្លារ។ លោក ហេង រតនា បានអោយដឹងតាមបណ្តាញសង្គមបញ្ជាក់ថា«បញ្ហាលំបាក របស់យើង គឺថា លុយអាមេរិក ដែលខែ្មរជំពាក់សម័យសង្គ្រាមកំពុងកើតកូនពូនជាចៅ ដោយកើន ឡើងពីប្រមាណ ២៧៤លានដុល្លារក្នុងឆ្នាំ១៩៧៣ មកដល់ ៦៦២លានដុល្លារក្នុងឆ្នាំ២០១៧ នេះ»។ ក្នុងបណ្តាញសង្គម ប្រធាន CMAC រូបនេះ បានលើកឡើងថា គេកើនលុយ យើងកើនការភ័យខ្លាច សោកនាដកម្ម និងរងគ្រោះដល់អាយុជីវិត ។ ការលើកឡើង របស់លោក ហេង រតនា បន្ទាប់ពីក្រុម ជំនាញរបស់CMAC ដោះគ្រាប់បែកទំលាក់ពីយន្តហោះអាមេរិកប្រភេទMK2 ចំនួន២គ្រាប់សិ្ថតនៅ  ទីតាំងចំងាយពីគ្នាប្រមាណ ៣០០ម៉ែត្រ ស្ថិតក្នុងបឹងទន្លេសាប នៃឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងមកនេះ បានដោះបន្សាបប្រកបដោយសុវតិ្ថភាព និងបានដឹក ជញ្ជូនមករក្សាទុកនៅសាលាហ្វឹកហ្វឺន របស់ស៊ីម៉ាក់នៅទីរួមខេត្តកំពង់ឆ្នាំង ។ លោកបានបន្ថែមថា បញ្ហាលំបាករបស់យើងគឺថា លុយអាមេរិក ដែលថាខែ្មរជំពាក់សម័យសង្គ្រាម កំពុងកើតកូនពូនជា ចៅ ដោយកើនឡើងពីប្រមាណ ២៧៤លានដុល្លារ ក្នុងឆ្នាំ១៩៧៣ មកដល់ ៦៦២លានដុល្លារ ក្នុង ឆ្នាំ២០១៧ ហើយចំនួននឹងហាក់ឡើងកាន់តែច្រើនឡើង និងកាន់តែឆាប់រហ័ស ។ លោកបានគូស បញ្ជាក់ថា « ដោយសារតែមូលហេតុលុយជំពាក់ពីសង្គ្រាមនេះ ក៏មានលក្ខខណ្ឌ និងគំនាបខាង សេដ្ឋកិច្ចជាមួយធនាគារធំៗ ដែលជាផ្នែកមួយរួមចំណែកគាបសង្កត់លើកម្ពុជា ក្នុងការរើបំរះខ្លួនពី ភាពឈឺចាប់ខ្លោចផ្សារ ភាពក្រីក្រ និងភាពភ័យខ្លាច ដែលជាមូលដ្ឋានសិទ្ធិមនុស្សយ៉ាងសំខាន់»។ លោកបន្ថែមថា គ្រាប់បែកទាំងនេះ នៅតែជា ឧបសគ្គយ៉ាងធ្ងន់ធ្ងររាំងស្ទះដល់ការអភិវឌ្ឍន៍ ហើយ គ្រាប់បែកទាំងនេះ ក៏នៅតែជាសត្រូវ និងឃាតករយ៉ាងកាចសាហាវ ដែលអាចបន្តសំលាប់កូនខែ្មរ បានគ្រប់ពេលវេលា ។ សភាពការណ៍បែបនេះ គួរតែហៅថា " បងធំកើនលុយ រីឯ អូនតូចកើនការ ភ័យខ្លាចសោកនាដកម្ម និងរងគ្រោះដល់អាយុជីវិត"។គូរបញ្ជាក់ចំពោះរឿងជំពាក់លុយច្រើនលាន ដុល្លារនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក៏បានស្នើដល់សហរដ្ឋអាមេរិក ក្នុងការលុបបំណុលនោះផងដែរ ដោយសំអាងថា អាមេរិក គឺ បានទម្លាក់គ្រាប់បែបនៅក្នុងសម័យ សង្គ្រាមយ៉ាងច្រើននៅមកលើកកម្ពុជា រហូតបន្សល់ទុកមកដល់ពេលបច្ចុប្បន្ននេះ ។ ជាងនេះបាន ធ្វើឲ្យបាត់បងអាយុជីវិតប្រជាជនកម្ពុជា ព្រាត់ប្រាសក្រុមគ្រួសារ និងជនពិការទៀតផង ។

 អត្ថបទ​ ៖ ចំណាន (១២៥)

0 comments:

Post a Comment