Wednesday, March 8, 2017

លោក ឈឹម ផាន់ណា ជូនបាច់ផ្កាលោកជំទាវ កែ សួនសុភី ស សុខា ដោយសំអាងថា...

News New : ដើម្បីចូលរួមអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបអនុស្សាវរីយ៍លើកទី១០៦ ម្សិលម៉ិញនេះ លោក ឈឹម ផាន់ណា តំណាងឱ្យក្រុមការងារ សសយក ចុះជួយស្រុកពាមជរ ខេត្ត ព្រៃវែង បានជូនកន្ត្រកផ្កាដ៏ស្រស់ស្អាតដល់លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសស មាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ។ លោក ឈឹម ផាន់ណា បានគូសបញ្ជាក់ថា " ក្នុងនាមក្រុមការ ងារ សសយក ចុះជួយស្រុកពាមជរ ដោយយល់ឃើញថា លោកជំទាវ កែ សួនសុភី ស សុខា គឺជា ស្ត្រីខ្មែរមួយរូប ដែលបានចូលរួមជាកំលាំងចិត្តជួួយដល់ឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌល ព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការបំពេញកិច្ចការនានា ដើម្បីជាតិ មាតុភូមិរហូតមក ។ លោកជំទាវ ក៏ជាមាតា និងជាមេផ្ទះដ៏ល្អមួយរូបផងដែរ ហើយជាពិសេសទៅ ទៀត លោកជំទាវ កែ សួនសុភី ស សុខា ក៏បាន និងកំពុងលះបង់ទាំងកំលាំងកាយ ចិត្ត និងថវិកា ដើម្បីសកម្មភាពមនុស្សធម៌ និងសង្គមជាតិទាំងមូល គួរអោយកត់សំគាល់ " ។




អត្ថបទ ៖ បូរិន

0 comments:

Post a Comment