Monday, March 20, 2017

មេឃុំរស្មីសាមគ្គី កំណត់ឱ្យពលរដ្ឋសង់បន្ទប់ទឹករួច ទើបឱ្យច្បាប់រៀបការកូន

News New : ឃុំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយមានការភ្ញាក់ផ្អើល  បន្ទាប់ពីវិទ្យុ បារាំងអន្តរជាតិ ផ្សាយព័ត៌មាន ពីពេលថ្មីៗនេះ ថា លោកមេឃុំ បានកំណត់អោយគ្រួសារនីមួយៗ មុននឹងរៀបការកូន ទាល់តែសង់បង្គន់អនាម័យរួចសិន ទើបអនុញ្ញាតអោយច្បាប់រៀបការកូន គឺឃុំ រស្មីសាមគ្គី ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
បើតាមប្រភពព័ត៌មានដដែល បានបញ្ជាក់អោយដឹងបន្តទៀតថា មូលហេតុ ដែលមេឃុំរស្មីសាមគ្គី ខាងលើនេះ ចេញគោលការណ៍ឱ្យពលរដ្ឋសាងសង់បន្ទប់ទឹក មុននឹងអោយច្បាប់រៀបការ ពីព្រោះ នៅក្នុងឃុំនោះ កន្លងមកប្រជាពលរដ្ឋពុំសូវចាប់អារម្មណ៍សាងសង់បន្ទប់ទឹក ឬបង្គន់អនាម័យនេះ ឡើយ ដោយពួកគាត់ទំលាប់តែទៅបត់ជើងនៅក្នុងព្រៃ និងជីកកប់ក្នុងដីជិតៗផ្ទះ ។ ទង្វើរបែបនេះ ធ្វើឱ្យអាជ្ញាធរឃុំ មានការព្រួយបារម្ភពីបញ្ហាសុខភាព ដោយសារតែលាមកទាំងនោះ អាចនឹងបង្ក ជាជំងឺអាសន្នរោគផ្សេងៗ ពេលដែលលាមកទាំងនោះ ត្រូវសត្វឆ្កែកកាយស៊ី រឺសត្វមាន់ចឹកកកាយ ប្រឡាក់ជើងសត្វមាន់ សត្វលោតទៅទុំលើចំណីអាហារ រឺចាន ស្លាបព្រាយើង ពេលនោះ គឺមេរោគ វានឹងបង្កគ្រោះថ្នាក់សុខភាពជាមិនខាន។ ម្យ៉ាងវិញទៀត កាលដែលពលរដ្ឋ ធ្វើដំណើរទៅបត់ជើង នៅក្នុងព្រៃ យប់ព្រលប់ វាអាចជួបគ្រោះថ្នាក់ផ្សេងៗ ដូចជា ៖ ត្រូវសត្វពស់ ក្អែប ចឹក ខាំ បើក្មេងស្រី ត្រូវគេចាប់រំលោភ ជាដើម។ ដូច្នោះហើយ បានជាមេឃុំរស្មីសាមគ្គី ចេញគោលការណ៍បែបនេះ ។

យើងសង្កេតឃើញថា គោលការណ៍នេះ ពេលដំបូងៗ មានការពិបាកបន្តិចសំរាប់ដាក់ឱ្យប្រជាពល រដ្ឋ អនុវត្ត ព្រោះបន្ទប់ទឹកនិមួយៗ ត្រូវចំណាយអស់ថវិកា ពី ២០០ដុល្លារ,២៥០ដុល្លារ, ៣០០ដុល្លារ និងមានរហូតដល់ ៥០០ដុល្លារក៏មាន។ ប៉ុន្តែជួយសម្រួលដល់ការលំបាកនេះ នៅក្នុងឃុំរស្មីសាមគ្គី នោះ គឺ មានអង្គការជីវិតថ្លៃថ្នូរ បានចេញមុខទទួលគំរោងសាងសង់បន្ទប់ទឹកជូនពលរដ្ឋ ដោយតំរូវ ឱ្យពលរដ្ឋ បង់រំលោះ ខ្នាតតូច ខ្នាតមធ្យមទៅតាមលទ្ធភាពរបស់ពយកគាត់ ។ ជាលទ្ធផល គិតមក ដល់ពេលនេះ ក្នុងរយ:ពេលដ៏ខ្លី បន្ទប់ទឹក ឬបង្គន់អនាម័យ ក្នុងឃុំរស្មីសាមគ្គី បានកើនឡើង ពីមុន មានតែ ១៧០បន្ទប់ទឹក ដែលបច្ចុប្បន្ន​មានរហូតដល់ ៥០០បន្ទប់ទឹកហើយ៕

អត្ថបទ ៖ អារុណ
ប្រភព ៖ ដកស្រង់ពីខ្លឹមសារព័ត៌មាន វិទ្យុបារាំងអន្តរជាតិ


0 comments:

Post a Comment