Sunday, March 19, 2017

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បង្ហាញពីមូលហេតុបណ្តាលឱ្យកើតជំងឹរ៉ាំរ៉ៃ

News New : រដ្ឋមន្ត្រីក្រសួងសុខាភិ បានឲ្យដឹងថា ជំងឺ រ៉ាំរ៉ៃផ្សេងៗ កើតឡើងដោយសារសុខភាព មាត់ធ្មេញមិនល្អរហូតដល់ ៨០ភាគរយ ហើយភាគច្រើនកើតចំពោះកុមារចាប់ពីអាយុ ៦ឆ្នាំ មាន រហូតដល់ ៩០ភាគរយ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងក្នុងទិវាសុខ ភាពមាត់ធ្មេញពិភពលោក ក្រោមប្រធានបទ « ការរស់នៅជាមួយសុខភាពមាត់ធ្មេញល្អ ជាជំរើស ដ៏ឆ្លាតវៃ » នាព្រឹកថ្ងៃទី២០ ខែមីនា នៅមជ្ឈមណ្ឌលកោះពេជ្រ ថាដោយសារបញ្ហាមាត់ធ្មេញនេះ ជាបញ្ហាមួយបង្កឡើងដោយកត្តាផ្សេងៗជាច្រើន ហើយជាពិសេស វាពាក់ព័ន្ធដល់ឥរិយាបថទម្លាប់ និងការប្រព្រឹត្តតៗគ្នារាប់សិបឆ្នាំមកហើយនោះ ធ្វើឲ្យការដោះស្រាយបញ្ហាមាត់ធ្មេញនេះ ទាមទារ ឲ្យមានការអនុវត្តជាដំណាក់កាលៗ ក្នុងរយៈពេលវែង ជាមួយនឹងការចូលរួមពីសំណាក់ប្រជាជន ស្ថាប័នឯកជន និងដៃគូពាក់ព័ន្ធផ្សេងៗទៀត”។ លោកបញ្ជាក់ថា« ការសិក្សាស្រាវជ្រាវបានឲ្យដឹង ថា ក្រៅពីប៉ះពាល់ដល់លទ្ធភាពទទួលទានអាហារ និងបញ្ហាសម្រស់ សុខភាពមាត់ធ្មេញ ក៏អាច បង្កឲ្យមានជំងឺផ្សេងៗជាច្រើន ហើយជំងឺរ៉ាំរ៉ៃប្រមាណ ៨០ភាគរយ ចាប់ផ្តើមឡើងដោយសារសុខ ភាពមាត់ធ្មេញមិនល្អ ។ ការសិក្សាស្រាវជ្រាវ ក៏បានបង្ហាញដែរថា ជាង ៩០ភាគរយ នៃកុមារអាយុ ៦ឆ្នាំ និង ៨០ភាគរយ នៃក្មេងអាយុពី ១២ឆ្នាំ ដល់ ១៣ឆ្នាំ មានជំងឺពុកធ្មេញ»។ លោកថា បញ្ហារោគ ពុកធ្មេញ បង្កទ្បើងដោយចំណីអាហារ ដែលយើងបរិភោគ ជាពិសេសអាហារមានជាតិផ្អែម ឬជាតិ ស្ករ។ ដូច្នេះដើម្បីការពារ និងកាត់បន្ថយរោគពុកធ្មេញទម្លាប់ដុសធ្មេញយ៉ាងតិច ០២ដង ក្នុង ០១ថ្ងៃ ជាមួយថ្នាំដុសធ្មេញ ដែលមានជាតិហ្វ្លអរ៉ាយ ពិសេសក្រោយពេលញុំាអាហារជាវិធីសាស្ត្រ ដ៏មាន ប្រសិទ្ធភាព។

តាមការបញ្ជាក់ពីឪពុកម្តាយ ក្នុងចំណោមក្មេង ២៨៤នាក់ មាន ៥៥% ដែលដុសធ្មេញមួយថ្ងៃ ១ដង ហើយចំនួន ៣៩% ទៀតដែលមានទម្លាប់ដុសធ្មេញ ២ដង ក្នុងមួយថ្ងៃ ។ លោករដ្ឋមន្ត្រី ក៏បានមាន ប្រសាសន៍បន្ថែមថា ដូចបណ្តាប្រទេសផ្សេងៗដែរ ប្រទេសកម្ពុជាក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ដែលមាន ក្រសួងសុខាភិបាល ទទួលបន្ទុកបានយកចិត្តទុកដាក់ជាខ្លាំង ចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយក្នុងនោះ សុខភាពមាត់ធ្មេញ ជាបញ្ហា សំខាន់។ ក្រសួងសុខាភិបាល នឹងបន្តប្រឹងប្រែងធ្វើឲ្យកាន់តែប្រសើរទ្បើង ជាមួយនឹងការលើកទឹក ចិត្ត និងបន្តចូលរួមជាមួយវិស័យឯកជន ដើម្បីលើកកម្ពស់វិស័យទន្តសាស្ត្រនៅកម្ពុជា។

ទន្តបណ្ឌិត កោ ហុកស៊ីម ប្រធានសមាគមទន្តពេទ្យកម្ពុជា បានមានប្រសាសន៍ថា នេះជាលើកទីបី ហើយ ដែលសមាគមទន្តពេទ្យកម្ពុជា បានចូលរួមជាមួយនឹងបណ្ដាប្រទេសជាច្រើនទៀត នៅលើ ពិភពលោក ក្នុងការប្រារព្ធទិវាសុខភាពមាត់ធ្មេញនេះទ្បើង។ “ទិវាសុខភាពមាត់ធ្មេញពិភពលោក ២០មីនា ត្រូវបានរៀបចំទ្បើងក្នុងបំណង បង្កើនការយល់ដឹង អំពីសារសំខាន់របស់សុខភាព មាត់ ធ្មេញ ទំនាក់ទំនងយ៉ាងស៊ីជម្រៅ និងផលប៉ះពាល់របស់វាដល់សុខភាពទូទៅ និងគុណភាពជីវិត។ហើយប្រធានបទក្នុងឆ្នាំនេះគឺ“ ការរស់នៅជាមួយសុខភាពមាត់ធ្មេញល្អជាជំរើសដ៏ឆ្លាតវៃ”ឬ “Live Mouth Smart’ ក្នុងគោលបំណងដាស់តឿន និងបង្កើនការចាប់អារម្មណ៍ដល់សាធារណជន ឲ្យរស់ នៅប្រកបដោយភាពឆ្លាតវៃ ក្នុងការជ្រើសរើស សុខភាពល្អសម្រាប់ខ្លួនឯងតាមរយៈការយល់ដឹង និងចាប់ផ្តើមពីទម្លាប់អនាម័យមាត់ធ្មេញល្អតាំងពីក្មេងទៅ និងមានការពិនិត្យបញ្ហាមាត់ធ្មេញអោយ ទៀងទាត់ជាមួយទន្តបណ្ឌិត ដើម្បីជៀសផុតពីការឈឺចាប់រាងកាយ និងផ្លូវចិត្តដែលបង្កដោយជំងឺ នៅក្នុងប្រអប់មាត់ទាំងក្នុងពេលបច្ចុប្បន្ននិងពេលអនាគត”៕

 អត្ថបទ ៖ ចំណាន (១២៦)

0 comments:

Post a Comment