Thursday, March 9, 2017

CNRP ថា មានតែស្ថាប័នមួយគត់ដែលអាចស្នើប្តូរពាក្យស្លោក«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»បាន

News New : អនុប្រធានគណបក្សសង្គ្រោះជាតិ មួយរូប បានបញ្ជាក់ថា​ គណបក្សកាន់អំណាច គ្មាន សិទ្ធិ នឹងបញ្ជាឲ្យគណបក្សប្រឆំាងផ្លាស់ប្តូរពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ » បាននោះទេគឺ មានតែ គ.ជ.ប. ទើបមានសិទ្ធិ ។ លោក អេង ឆៃអ៊ាង ដែលទើបត្រូវបានតែងតាំង ជា អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថាវាមិនមែនជារឿងគណបក្សប្រជាជនកម្ពុជា ដែល ជាគណបក្សប្រកួតប្រជែងមួយ ចង់បានអ្វីមកបញ្ជាគណបក្សនេះ គណបក្សនោះ វាខុសបើនិយាយ ប្រព័ន្ធច្បាប់ និយាយពីយន្តការវាមិនត្រូវទេ ពីព្រោះរឿងមានអាជ្ញាធរមានសមត្ថកិច្ចមានតែ គ.ជ.ប.​ទេ។ លោកបានឲ្យដឹងថា « គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាស្ថាប័នធានាឲ្យការបោះ ឆ្នោតត្រឹមត្រូវ និងយុតិ្តធម៌។ អីញ្ចឹងបើ គ.ជ.ប ថាទេ ពាក្យស្លោកនឹងប្រើមិនត្រូវទេ ណែនំាទៅគណ បក្សនយោបាយទៅ។ ប៉ុន្តែខ្ញុំគ្រាន់ចង់ប្រាប់ថា បញ្ហាពាក្យស្លោកគ្រាន់តែសុភាសិតអីចឹង ។ ប្រសិន បើពាក្យស្លោកនឹង  វាអត់ឆ្លុះបញ្ជាំងក្នុងសង្គម មិនចាំបាច់ហាមទេ ! ពាក្យស្លោកនឹង វានឹងរលត់នៅ ពេលថ្ងៃណាមួយហើយ ។ ប៉ុន្តែបើពាក្យស្លោកនឹង វាឆ្លុះបញ្ជាំងបញ្ហាពិតក្នុងសង្គមនោះ វាមានជីវិត រហូត»។

ជាមួយគ្នានោះផងដែរ លោក អេង ឆៃអ៊ាង  ក៏បានរំឭកពីពាក្យស្លោករបស់សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ថា « រាស្ត្រមានមុនរដ្ឋ» ពីពេលកន្លងទៅ ។ លោកថា ពាក្យស្លោកនេះ មិនបានឆ្លុះបញ្ជាំង​ពី ការពិត នៃសង្គម ទើបវារលត់ដោយឯកឯង។​ប៉ុន្តែពាក្យបើពាក្យស្លោក« ដូរមេឃុំបម្រើបក្ស ដាក់មេ ឃុំ បម្រើរាស្ត្រ » ហើយមេឃុំទំាងអស់ បំរើរាស្ត្រពិតមែននោះ ពាក្យស្លោកនោះ នឹងស្លាប់ដោយខ្លួន ឯង ។ លោកបញ្ជាក់បន្ថែមថា « ខ្ញុំសូមបញ្ជាក់ថា គេអាចហាមគណបក្សនយោបាយណាមួយ យក ពាក្យស្លោកទៅប្រើបាន ។ ប៉ុន្តែគេមិនអាចហាមប្រជាពលរដ្ឋមិនអោយនិយាយបានទេ​ ព្រោះពាក្យ ស្លោកនោះ គឺកើតចេញពីប្រជាពលរដ្ឋ» ។ យ៉ាងក្តីបើតាមជំហរ របស់អនុប្រធានគណបក្សសង្គ្រោះ ជាតិ រូបនេះបានអះអាងថា ទោះបីជា គណបក្សកាន់អំណាច មានគម្រោងនឹងប្តឹងទៅតុលាការក្តី ក៏ គណបក្សប្រឆាំង មិនបានព្រួយបារម្មណ៍នោះទេ។ លោកបញ្ជាក់ថា «យើងអត់មានអីខុស គ្រាន់តែ ប្រើពាក្យនឹង វាខុសដែរមិនចាំបាច់បោះឆ្នោតធ្វើអី ! បោះឆ្នោតនំាតែអស់លុយ» ។ ចំណែកឯអ្នកនំា ពាក្យគណបក្សប្រជាជនកម្ពុជាវិញ កាលពីថ្ងៃទី៦ ខែមីនា បានឲ្យដឹងថា ក្នុងសមាជរបស់គណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី២ ខែមីនា កន្លងមក បានចេញនូវគោលនយោបាយអាទិភាព ៥ចំនុច និង បានរំលោភរំលេចនូវខ្លឹមសារចម្បងថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» គណបក្សប្រជា ជនកម្ពុជា  បានចាត់ទុកខ្លឹមសារខាងលើនេះ ថា មានចរិកញុះញុង បង្កហេតុ និងប្រមាថម៉ាក់ងាយ យ៉ាងធ្ងន់ធ្ងរដល់មន្ត្រីឃុំ សង្កាត់ ទូទំាងប្រទេស។ គណបក្សប្រជាជនកម្ពុជា ទាមទារឲ្យថ្នាក់ដឹកនំា គណបក្សសង្គ្រោះជាតិ កែតម្រូវជាបន្ទាន់ចំពោះខ្លឹមសារខាងលើ ដើម្បីរក្សាបរិយាកាសល្អ និងសុខ សន្តិភាពរបស់ប្រទេសជាតិ ។ ក្នុងករណីដែលពុំមានតម្រូវទេនោះគណបក្សប្រជាជនកម្ពុជា គឺរក្សា​សិទ្ធិ ដើម្បីប្តឹងទៅតុលាការស្របតាមច្បាប់ជាធរមាន៕

អត្ថបទ ៖ ចំណាន (១២០)

0 comments:

Post a Comment