Tuesday, March 7, 2017

ទោះបី CPP ប្តឹង ក៏ CNRP មិនទាន់ពិចារណារឿងកែតម្រូវខ្លឹមសារ ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្តទេ

News New : គណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យបានអោយដឹងថា គណបក្ស មិនទាន់បានពិចារណាកែតម្រូវខ្លឹមសារ " ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត " នោះទេ ដោយ លោកអះអាងថា វាគ្រាន់តែជាពាក្យស្លោក មិនមែនស្ថិតក្នុងគោលនយោបាយ អាទិភាព  ៥ចំណុច របស់ សង្រ្គោះជាតិ ។ ម្យ៉ាងវិញទៀត គណបក្សសង្រ្គោះជាតិ កំពុងតែមមាញឹក ក្នុងការរៀបចំដាក់ បេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។ 
ការលើកឡើងរបស់លោក យ៉ែម បុញ្ញឬទ្ធិ បែបនេះ បានធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា (CPP) កាលពីល្ងាចថ្ងៃទី៦ ខែមីនា បានចេញសេចក្ដីថ្លែងការណ៍មួយចាត់ទុក ខ្លឹមសារ ដូរមេឃុំបំរើ បក្ស ដាក់មេឃុំបម្រើរាស្រ្ត គឺមានចរិកញុះញង់បង្កហេតុ និងប្រមាថទៅដល់មន្រ្តីឃុំ-សង្កាត់ ទូទាំង ប្រទេស ព្រមទាំងបានទាមទារឲ្យថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ កែតម្រូវជាបន្ទាន់ ចំពោះខ្លឹម សារខាងលើ ដើម្បីរក្សាបរិយាកាសល្អ និងសុខសន្តិភាពរបស់ប្រទេសជាតិ តែបើមិនកែតម្រូវគណ បក្សប្រជាជនកម្ពុជា នឹងប្ដឹងទៅតុលាការ ។

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានអោយដឹងនៅថ្ងៃទី៧ ខែមីនា តាមរយៈទូរស័ព្ទ ដោយបាន បញ្ជាក់ថា «  ការពិតទៅនេះ គ្រាន់តែជាពាក្យស្លោកទេ ហើយគោលនយោបាយ អាទិភាពសង្រ្គោះ ជាតិដែលថា  ៥ចំណុច ហ្នឹងគឺ វាពាក់ព័ន្ធជាមួយការពង្រឹងសិទ្ធិអំណាច  របស់ប្រជាពលរដ្ឋជីវភាព ប្រជាពលរដ្ឋសេវាសាធារណៈសន្តិសុខ និងវិមជ្ឈការ។ ដូច្នេះពាក្យនេះ គឺវាគ្រាន់តែជាពាក្យស្លោក មិនមានន័យនៅក្នុងគោលនយោបាយនោះទេ ។ លោកសង្កត់ធ្ងន់ថា « យើងមិនទាន់បានគិតពិចារ ណារឿងហ្នឹង(ការកែតម្រូវខ្លឹមសារដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត) ផងពីព្រោះយើងកំពុង តែពិនិត្យមើល ការដាក់បញ្ជីបេក្ខជន។ យើងបានដាក់គ្រប់ឃុំ-សង្កាត់ហើយ។ប៉ុន្តែយើងបានទទួល ព័ត៌មានខ្លះ ពីឃុំខ្លះ ដែលត្រូវធ្វើការកែតម្រូវ ដោយសារខុសនេះ ខុសនោះ អីជាដើម យើងកំពុងតែ ផ្ដោតអារម្មណ៍ទៅលើរឿងនោះ» ។ ជាមួយគ្នានោះដែរ លោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹងថា  ចំពោះ ការដាក់បេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សសង្គ្រោះជាតិ បានដាក់គ្រប់ ទាំងអស់ ១ ៦៤៦ឃុំ-សង្កាត់ ដែលមានបេក្ខជនជាង ២ម៉ឺននាក់ បានឈរឈ្មោះ ។ ចំណែក លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ​ ក៏បានឲ្យដឹងថា ពាក្យស្លោក " ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ " ត្រូវបាន គណបក្សប្រជាជនកម្ពុជា លើកឡើងថា " មានចរិកញុះញង់ បង្ក ហេតុ និងប្រមាថ" នោះទេវាជាគ្រាន់ពាក្យស្លោកការជំរុញ និងលើទឹកចិត្តឲ្យមេឃុំ ដែលទទួលបាន គំាទ្រពីប្រជាពលរដ្ឋប៉ុណ្ណោះ។ លោកបញ្ជាក់ថា «ចំពោះ ខ្ញុំយល់ឃើញថា ពាក្យស្លោកនេះ ជាការ ជំរុញ និងលើកទឹកចិត្តឲ្យមេឃុំ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅពេលបោះឆ្នោត ធ្វើការ ងារបម្រើប្រជាពលរដ្ឋ កុំឲ្យបម្រើបក្ស តែប៉ុណ្ណោះ ។ ពាក្យស្លោកនេះ គេអាចហាមមិនឲ្យ គណបក្ស សង្គ្រោះជាតិ យកមកប្រើបាន តែគេក៏មិនអាចហាមប្រជាពលរដ្ឋ មិនឲ្យយកមកប្រើបានដែរ ព្រោះ ពាក្យស្លោកនេះ កើតចេញពីប្រជាពលរដ្ឋ »៕

អត្ថបទ ៖ ចំណាន (១១៩)


0 comments:

Post a Comment