Thursday, March 16, 2017

លោក អេង ឆៃអ៊ាង បកស្រាយរឿង CPP ថា សមាជវិសាមញ្ញរបស់គណបក្សប្រឆាំង ខុសលក្ខន្តិក:បក្ស

News New : បន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចបានអះអាងថា គណបក្សប្រឆំាង បានធ្វើ សមាជវិសាមញ្ញខុសលក្ខន្តិកៈបក្ស  អនុប្រធានគណបក្សប្រឆំាង បានធ្វើការបកស្រាយថា  សមាជ នេះធ្វើឡើងមានលក្ខណៈត្រឹមត្រូវតាមលក្ខន្តិកៈគណបក្ស ។ លោក អេង ឆៃអ៊ាង អនុប្រធានគណ បក្សសង្គ្រោះជាតិ បានលើកឡើងតាមរយៈវីឌីអូឃ្លីបប្រមាណជា ៤នាទី បង្ហោះតាមបណ្តាញសង្គម ហ្វេសប៊ុកថា សមាជគណបក្សលោកមានពីរ សមាជសាមញ្ញ និងសមាជវិសាមញ។ លោកបន្តថា « សមាជសាមញ្ញធ្វើឡើងក្នុងរយៈពេល៥ឆ្នាំម្តង ហើយសមាជវិសាមញ្ញធ្វើឡើងក្នុងពេលចាំបាច់ នៅ ពេលមានការស្នើសុំពីប្រធានគណបក្ស រឺពីសម្លេង ២ភាគី៣ របស់គណៈកម្មកាអចិន្ត្រៃយ៍គណបក្ស ឬក៏សម្លេង ២ភាគ៣ របស់គណៈកម្មកានាយកគណបក្ស » ។ លោកថា សម្រាប់គណបក្សសង្គ្រោះ ជាតិ បានធ្វើសមាជសាមញ្ញលើកទី១ បានធ្វើនៅថ្ងៃទី៧ មេសា  ឆ្នាំ២០១៣ ​ ហើយសមាជសាមញ្ញ លើកទី២ គណបក្ស និងធ្វើមិនឲ្យលើសថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ នោះទេ ។
  
លោកបញ្ជាក់ថា« ដោយឡែកសាមាជវិសាមញ្ញគណបក្សលើកនេះ ធ្វើឡើងតាមការស្នើសុំពីគណ: កម្មការអចិន្ត្រៃយ៍គណបក្ស ដោយសម្លេង ២ ភាគី ៣ ដើម្បីធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង នៃលក្ខ ន្តិកៈបក្សចំនួនពីរប្រការ គឺ ប្រកា ៤៥ និងប្រកា ៤៧ ហើយដើម្បីផ្តល់សេចក្តីទុកចិត្ត ក្បាលម៉ាស៊ីន គណបក្ស »។ លោកថា ដូច្នេះបើយោងតាមប្រការ ២១ គណបក្ស គណៈកម្មាធិការអចិន្ត្រៃយ៍ បាន កោះប្រជុំ សមាជវិសាមញ្ញ កាលពីថ្ងៃទី២ ខែមីនា កន្លងមកនេះ ដោយបានសម្រេចធ្វើវិសោធនកម្ម ប្រការចំនួន ២ ខាងលើ និង បានផ្តល់សេចក្តីទុកចិត្តដល់លោក កឹម សុខា ប្រធាន និង លោក ប៉ុល ហំម អនុប្រធាន លោក អេង ឆៃអ៊ាង អនុប្រធាន និងលោកស្រី មួរ សុខហួរ ជាអនុប្រធាន ។

លោកសង្កត់ធ្ងន់ថា « សមាជវិសាមញ្ញ ដែលគណបក្សធ្វើនៅថ្ងៃទី២ ខែមីនា កន្លងមកនេះ គឺជារឿង ត្រឹមត្រូវ និងស្របតាមលក្ខន្តិកៈរបស់គណបក្សហើយ » ។ តែចំពោះការបកស្រាយរបស់គណបក្ស ប្រឆំាងនេះ ធ្លាប់បានអ្នកនំាពាក្យរបស់ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាង ថាគណបក្សសង្គ្រោះជាតិ បានធ្វើសមាជខុសពីលក្ខន្តិកៈគណបក្ស ដែលលទ្ធផលនៅក៏ខុសដែរ។  ករណីនេះទុកឲ្យក្រសួងជាអ្នកពិចារណា ។ លោក សុខ ឥសាន ក៏បានលើកឡើងផងដែរថា ចំពោះ បញ្ហាដោះស្រាយ ត្រូវទុកលទ្ធភាពជូនក្រសួងមហាផ្ទៃ ដែលជាអ្នកមានសមត្ថកិច្ចគ្រប់គ្រង ការចុះ បញ្ជីគណបក្សនយោបាយ  ដែលចាំបាច់ពិនិត្យគ្រប់ជ្រុងជ្រោយលើបណ្តាបែបបទ និង ដំណើរការ សកម្មភាពរបស់គណបក្ស តើប្រព្រឹត្តទៅបានត្រឹមត្រូវតាមគោលការណ៍កំណត់ឬទេ? ។

សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹង  កាលពី ពេលថ្មីៗ ដោយរឭកថា លក្ខខណ្ឌមួយចំនួន របស់គណបក្សសង្គ្រោះជាតិ គឺអាចនឹងពិបាកទទួល យកក្រោយពីប្រធាន និងអនុប្រធានជ្រើសរើសថ្មី ។ សម្តេច បានគូសបញ្ជាក់ថា សម្តេច នឹងឆ្លើយ តបជាលាយលក្ខណ៍អក្សរទៅ គណបក្សសង្រ្គោះជាតិ វិញ នៅពេលសិក្សាគ្រប់ជ្រុងជ្រោយ ដើម្បី ផ្តល់សុពលភាព និងភាពស្របច្បាប់ជូនទៅបក្ស បន្ទាប់ពីគណបក្សមួយនេះ ជ្រើសរើសថ្នាក់ដឹកនាំ បក្សថ្មី។ ទោះបីជាយ៉ាងណា បើតាមការបញ្ជាក់សម្តេច ស ខេង ថា មានលក្ខខណ្ឌមួយចំនួន ដែល អាចនឹងបង្កការលំបាកក្នុងការផ្តល់សុពលភាព ឬទទួលស្គាល់ការកែប្រែថ្មីរបស់ គណបក្សសង្រ្គោះ ជាតិ ។ យ៉ាងណាក្តី អ្នកនំាពាក្យគណបក្សកាន់អំណាច ក៏បានសង្កត់ធ្ងន់ថា«បើពិនិត្យឃើញថា មិន ត្រឹមត្រូវទេ ត្រូវតែមានវិធានការណ៍សមស្រប ដោះស្រាយ បើពុំនោះទេ គេអាចចោទ ដោយប្រការ ផ្សេងៗបានតាមការនឹកឃើញរបស់គេ។ យើងសង្ឃឹមថា ក្រសួងមហាផ្ទៃនឹងមានមធ្យោបាយ ដោះ ស្រាយសមស្រប ដែលអាចទទួលយកបានទាំងអស់គ្នា។ បញ្ហានេះ កើតឡើងពីការអនុវត្តមិនត្រឹម ត្រូវ របស់មេដឹកនាំគណបក្ស ដូច្នេះសូមកុំបន្ទោសអ្នកដទៃឲ្យសោះ »។

សូមជម្រាបថា ចំពោះលក្ខនិ្តកៈ និងលក្ខខណ្ឌមួយចំនួនរបស់គណបក្សសង្គ្រោះជាតិ ក្រោយជ្រើស រើសបក្បាលម៉ាស៊ីនថ្មី កំពុងតែស្ថិតនៅក្នុងដៃក្រសួងមហាផ្ទៃ ពិនិត្យ ពិភាក្សា ដោយលទ្ធផលយ៉ាង​​ ណានោះ មិនទាន់ឲ្យដឹងឬយ៉ាងណានោះទេមកដល់ពេលនេះ៕

 អត្ថបទ ៖ ចំណាន(១២៣)

0 comments:

Post a Comment