Tuesday, March 21, 2017

លោក សែម គន្ធា ឧបត្ថម្ភថវិកាប្រចាំខែដល់ គេហទំព័រ ព័ត៌មាន News New ដោយមូលហេតុថា ...

News New : នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ លោក ទូច វណ្ណ: ចាងហ្វាងគេហទំព័រ ព័ត៌មាន ញូញូ ( News New : www . news - new . net ) ​ បានទទួលថវិកាពីលោក សែម គន្ធា នាយរងការិយា ល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សំរាប់ឧបត្ថម្ភការចំណាយ ក្នុង ដំណើរផ្សាយព័ត៌មានប្រចាំថ្ងៃ ។ ក្នុងនោះលោក សែម គន្ធា បាន និង កំពុងបន្តឧបត្ថម្ភជារៀងរាល់ ខែ ដោយក្នុង ១ខែ ៥០ដុល្លារ សំរាប់ជួយសំរួលដល់ដំណើរការផ្សាយរបស់ News New ដូចជា៖ ថ្លៃ អ៊ីនធឺណេត ថ្លៃបុគ្គលិក និងថ្លៃអ្នកយកព័ត៌មាន ដែលមួយខែៗចំណាយអស់ជាច្រើននោះ។

លោក សែម គន្ធា បានគូសបញ្ជាក់ថា ៖ ដោយមើលឃើញថា News New  បានធ្វើការចុះផ្សាយព័ត៌ មានល្អ គ្មានលំអៀង និងបំរើផលប្រយោជន៍សង្គម ពិសេសបានជួយផ្សព្វផ្សាយអប់រំ ពីបញ្ហាច្បាប់ ចរាចរណ៍នៅកម្ពុជា គួរអោយកត់សំគាល់ ។ ម្យ៉ាងដោយលោក មើលឃើញថា News  New  ពុំមាន ចំណូលប្រចាំខែសំរាប់ផ្គត់ផ្គង់ការចំណាយផងដែរ។

លោក ទូច វណ្ណ: ក្នុងនាមគេហទំព័រ ព័ត៌មាន News New លោកបានថ្លែងអំណរគុណចំពោះលោក សែម គន្ធា ដែលបានជួយឧបត្ថម្ភ និងយកចិត្តទុកដាក់ ធ្វើអោយដំណើរផ្សាយរបស់គេហទំព័រនេះ ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ សំដៅបំរើផលប្រជាពលរដ្ឋ និងប្រទេសជាតិ នៅក្នុងវិស័យព័ត៌មាន ។ លើសពីនេះទៅទៀត លោកក៏បានគោរពជូនពរលោក សែម គន្ធា និងក្រុមគ្រួសារ សូមទទួលបាន នូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

 
អត្ថបទ​ ៖ ឡាង បូរិន

0 comments:

Post a Comment