Thursday, April 27, 2017

ក្លិបបាល់ទះវិសាខា ត្រូវការជ្រើសរើសកីឡាករជាច្រើននាក់ ទទួលអត្ថប្រយោជន៍ ៦យ៉ាង

News New : ក្លឹបបាល់ទះវិសាខា សាលាខណ្ឌពោធិ៍សែនជ័យ ត្រូវការជ្រើសរើស​​យុវជន ដែលមាន អាយុក្រោម ២០​ឆ្នាំ កំពស់ចាប់ពី ១.៩៥ម៉ែត្រ​ ឡើង​ទៅ​ ជាច្រើននាក់ ដើម្បីចូលបំរើការងារជា កីឡា ករប្រចាំក្លិប។ នេះបើយោងតាមការបង្ហោះអោយដឹងនៅលើ Facebook Page ផ្លូវការ របស់ លោក ស សុខា ។
យោងតាម Face book Page ផ្លូវការនេះដដែល បានបញ្ជាក់ថា យុវជន អាចដើម្បី​ដាក់ពាក្យ​ប្រឡង​​ ជាមួយគ្រូបរទេស នាថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ នៅសាលា​ខណ្ឌ​ពោធិសែនជ័យ ។
យុវជន ដែលប្រឡងជាប់ អាចនឹង​ទទួល​បាន​អត្ថប្រយោជន៍ដូច​ជា ៖
១៖ ទទួលបានប្រាក់ខែខ្ពស់
២៖ មានកន្លែងស្នាក់នៅស្អាត
៣៖ ផ្តល់ជូនអាហារ ៣ពេល
៤៖ មានឱកាសប្រឡងយកក្របខណ្ឌមន្រ្តីរាជការ
៥៖ អាចក្លាយទៅជាកីឡាករជំរើសជាតិ និងត្រៀមលេង​ស៊ីហ្គេម ឆ្នាំ​២០២៣ ខាងមុខ
៦៖ ផ្តល់ជូនការសិក្សាទៅតាមចំណង់ចំណូលចិត្ត
ព័ត៌មាន​លំអិត អាច​ទាក់​ទងតាមទូរស័ព្ទលេខ ០១៧ ៨៣ ៨៣ ៣៣ ឬ Facebook HEM DARITH៕

អត្ថបទ ៖ អារុណ

Wednesday, April 26, 2017

អគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គង់ភ្លើង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ មេសា នៅខណ្ឌចំនួន ៨ ក្នុងរាជធានីភ្នំពេញ

News New : យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា ចាប់ពីថ្ងៃនេះទៅ ក្នុង រយះពេល ៤ថ្ងៃ គឺ ថ្ងៃទី២៧​ ២៨ ២៩ និង ៣០ មេសា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ អគ្គិសនីនៅខណ្ឌចំនួន ៨ ក្នុងរាជធានីភ្នំពេញ មាន៖ ខណ្ឌជ្រោយចង្វារ ខណ្ឌពោធី៏សែនជ័យ ខណ្ឌ មានជ័យ ខណ្ឌដង្កោ ខណ្ឌដូនពេញ ខណ្ឌព្រែកព្នៅ ខណ្ឌឬស្សីកែវ និង ខណ្ឌសែនសុខ​  តាមពេល វេលា ដូចខាងក្រោម ៖

អត្ថបទ ៖ អារុណ

អនុប្រធាន និងសមាជិកបក្សសំបុកឃ្មុំ លោក ម៉ម សូណង់ដូរ មកចុះចូលបក្សលោក ញឹក ប៊ុនឆៃ

News New : ទោះបីមានមិនបញ្ចេញចំឈ្មោះក្តី ប្រធានគណបក្សខ្មែររូបរួមជាតិ លោក ញឹក ប៊ុនឆៃ បានលើកឡើងថា គណបក្សកាន់អំណាច និងគណបក្សប្រឆំាង កំពុងតែខ្វែងគំនិតគ្នាចំពោះការធ្វើ ការផ្សព្វផ្សាយនៃបោះឆ្នោត នាពេលខាងមុខនេះ។ ថ្លែងក្នុងពិធីប្រកាសទទួលសមាជិកសមាជិការ ថ្មីមកពីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី២៦ មេសា ឆ្នាំ២០១៧ នេះ នៅស្នាក់ ការកណ្តាលបក្សបញ្ជាក់ថា « ខណៈពេល ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ជិតមក ដល់មានគណបក្សខ្លះថា បើមិនបោះឆ្នោតឲ្យ និងគំាទ្រខ្លួន និងប្រឈមសង្គ្រាម អសន្តិសុខអស្ថេរ ភាព ។ រីឯគណបក្សផ្សេងទៀត ច្រានចោលហើយថា បោះឆ្នោតឲ្យខ្លួន ដើម្បីការផ្លាស់ប្តូរ ។ ផ្ទុយ ទៅវិញគណបក្សខ្មែរូបរួមជាតិវិញ ចង់បង្ហាញឲ្យប្រជាពលរដ្ឋដឹងថា ចង់ឲ្យមានសេចក្តី សុភមង្គល និងនាំភាពរីកចម្រើនមកដល់ប្រទេស »។ លោក ញឹក ប៊ុនឆៃ ថា គណបក្សលោក មិនប្រកាន់និន្នា ការនយោបាយ ដោយធ្វើការប្រមែប្រមូលខ្មែរទំាងអស់ និងមានជំហរច្បាស់លាស់ និងបើកឲ្យមាន ការចូលរួមគ្រប់មជ្ឈដ្ឋាន ។ លោ ហារី សំអាច អតីតអនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិប តេយ្យ និងជាសមាជិកអចិន្ត្រៃយ៍បក្សនេះ បានឲ្យដឹងថា អ្នកដែលមកចូលជាមួយគណបក្សខ្មែររួប រួមជាតិនេះ មានចំនួន ១១០នាក់ ។ លោកថា មូលហេតុដែលលោកចូលរួមជាមួយលោក ញឹក ប៊ុន ឆៃ នោះ គឺដោយសារតែនៅក្នុងគណបក្សសំបុកឃ្មុំ ក្រោមកដឹកនំារបស់លោក ម៉ម សូណង់ដូរ ជា ប្រធាននោះ មិនបានប្រើប្រាស់តាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យនោះទេ។ លោកបញ្ជាក់ថា « ខ្ញុំជាអ្នកធ្លាប់រស់នៅក្នុងប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យខ្ញុំចង់ឲ្យគណបក្សមានលក្ខណៈលទ្ធិ ប្រជាធិបតេយ្យ ។ ការដឹកនំាជាប្រព័ន្ធ មិនមែនបុគ្គល ។ ខ្ញុំមិនចង់ដកខ្លួនទេ តែគាត់កែមិនកើត»។ ចំពោះការចុះចូលនេះ លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា «ខ្ញុំធានា និងស្វាគមន៍ចំពោះបងប្អូន ដើម្បីធ្វើ ការជាមួយគ្នាទៅតាមជំនាញរៀងៗខ្លួន» ។ លោក​ ញឹក ប៊ុនឆៃ ថា បើតាមការលើកឡើងមន្ត្រីថ្នាក់ ក្រោម មានសកម្មជនមកពីគណបក្សផ្សេងៗជាច្រើនទៀត បានមកចុះចូលជាមួយគណបក្ស របស់ លោក។ ក្នុងនោះដែររួមមាន ៖ គណបក្ស ហ៊្វុនស៊ិនប៉ិច គណបក្សសិទ្ធិមនុស្ស គណបក្ស សម រង្ស៊ី គណបក្ស​មហាសាមគ្គីជាតិខ្មែរ ជាដើម។ សកម្មជនទំាងនោះភាគច្រើនជាថ្នាក់ដឹកនាំថ្នាក់ស្រុក ឃុំ សង្កាត់។ លោកបញ្ជាក់ថា«ថ្ងៃនេះមានតែមកពីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មានទាំង អនុប្រធាន សមាជិកអចិន្ត្រៃយ៍ លេខាធិការង និងប្រធានគណៈប្រតិបត្តិ ខេត្ត ស្រុក ........។ ថ្ងៃនេះ យើងទទួល ដែលតែបងប្អូនមកគណបក្សសំបុកឃ្មុំទេ។ ចំណែកមកពីគណបក្សផ្សេងទៀត នឹងធ្វើ លើកក្រោយ»។ ជាមួយគ្នានោះដែរ លោក ញឹក ប៊ុនឆៃ បានលើកឡើងថា មុននឹងគណបក្សលោក ទទួលសកម្មជនចូលរួមនោះ បានសិក្សាច្បាស់ ព្រោះខ្លាចមានអ្នកមកចាក់រុកធ្វើឲ្យគណបក្សរបស់ លោកបែកគ្នា។លោកថា«យើងស្វាគមន៍អ្នកដែលឯករាជ្យចង់អោយគណបក្សរីកចម្រើន។ចំណែក អ្នកដែលចង់មកមានន័យផ្សេងនោះ យើងសុំបដិសេធ យើងមិនទទួលទេ។ គោលការណ៍យើងអ្វីៗ ដែលយើងបង្កើតគណបក្សខ្មែររួបរួមជាតិនេះ សុទ្ធតែអ្នកដើរតាមអតីតព្រះមហាក្សត្រ ដើម្បីជាតិ។ ការបង្កើតនេះធ្វើឲ្យសុខពីគណបក្សនយោបាយផ្សេងៗ »។

អត្ថបទ ៖ ចំណាន

Monday, April 24, 2017

CNRP វិសោធនកម្មលក្ខន្តិកៈប្រការ៤៧ថ្មី ជ្រើសរើសអនុប្រធានតែ ១រូប

News New : គណបក្សសង្គ្រោះជាតិ បានសម្រេចធ្វើសមាជវិសាមញ្ញវិសោធនកម្ម លើប្រការ ៤៧ថ្មី របស់ខ្លួន ដោយសម្រេចជ្រើសរើសតែអនុប្រធានមួយរូបវិញ និងបន្ថយលក្ខន្តិក:មកត្រឹមតែ ៩ជំពូក តាមការចង់បាន របស់ក្រសួងមហាផ្ទៃ ។ ថ្លែងក្នុងសមាជវិសាមញ្ញ នាព្រឹកថ្ងៃទី២៥ មេសា នេះ  នៅ ស្នាក់ការកណ្តាលគណបក្ស លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ  បានឲ្យដឹងថា គោលបំណងនៃការធ្វើវិសោធនកម្មមាត្រា ៤៧ថ្មី ដើម្បីឲ្យគណៈកម្មាធិការនាយកគណបក្ស រៀបចំ ក្បាលម៉ាស៊ីលគណបក្សអោយស្របតាមអ្វីលក្ខន្តិកៈបក្ស និងស្របតាមច្បាប់ស្តីពី គណបក្សនយោ បាយ ពោលគឺដូចការចង់បាន របស់ក្រសួងមហាផ្ទៃ ។ លោកបញ្ជាក់ថា « ខ្លឹមសារ នៃប្រការ ៤៧ថ្មី ថ្មី១ យើងបានអនុម័ត​ កាលពីថ្ងៃទី២ មីនា ២០១៧ យើងនៅរក្សាដដែល។ ប៉ុន្តែយើងធ្វើសមាជ ថ្ងៃ នេះ ចង់អោយសមាជអនុម័តយល់ព្រមពីការលុបចោលរយៈពេល៣០ថ្ងៃ ដោយដាក់មកវិញនូវខ្លឹម សារថា ករណី ដែលមិនមាន អនុប្រធានគណបក្ស គណៈកម្មការនាយកគណបក្ស  នឹងជ្រើសរើស អនុប្រធានយ៉ាងតិចមួយរូប ដើម្បីជួយប្រធានគណបក្ស រហូតដល់ចប់អាណត្តិ»។

អនុប្រធានគណបក្សសង្គ្រោះជាតិ បានអាចខ្លឹមសារប្រការ ៤៧ ថ្មី ដោយសារប្រការ ៤៧ថ្មី  ១ថ្មី ៖ ក. ក្នុងករណីប្រធានគណបក្សទទួលមរណភាព លាឈប់ បាត់បង់សមាជិកភាព រឺ បាត់បង់សមត្ថ ភាព ដឹកនំាគណបក្ស ដែលបញ្ជាក់ដោយ គណៈកម្មការនាយកគណបក្ស បើអាណត្តិ ឬ តិចជាង ១៦ខែ អនុប្រធានមួយរូប ដែលមានអាយុច្រើនជាងគេ ត្រូវមានតួនាទីជា ប្រធានគណបក្ស រហូត ដល់ចប់អាណត្តិ។ អាណត្តិលើស ១៦ខែ គណៈកម្មការអចិន្រ្តៃយ៍ ត្រូវកំណត់ពេលធ្វើ សមាជវិសា មញ្ញ ដើម្បីជ្រើសរើសប្រធានគណបក្ស និងអនុប្រធានគណបក្សថ្មី ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ រហូតដល់ ពេលចប់អាណត្តិ ។ 
ខ. ករណីដែលមិនមានអនុប្រធាន គណៈកម្មការនាយក ត្រូវជ្រើសរើសអនុប្រធានថ្មី យ៉ាងតិចមួយ រូប ពីក្នុងចំណោមសមាជិករបស់ខ្លួន ដោយសម្លេងភាគច្រើនដាច់ខាត ៥០% បូក១ ​នៃសមាជិក    គណៈកម្មការនាយកទំាងមូល ដើម្បីជួយការងារប្រធានគណបក្សរហូតដល់ចប់អាណត្តិ ។ ជាមួយ គ្នានោះដែរ អង្គសមាជ ក៏បានលើកដៃអនុម័តលក្ខន្តិកៈបក្ស ពី ១០ជំពូកមក ៩ជំពូកវិញ ផងដែរ ។

យ៉ាងណាក្តីក្នុងនៅក្នុងសមាជគណបក្ស លោក អេង ឆៃអ៊ាង មិនបានឲ្យដឹងថា ត្រូវរុះរើ អនុប្រធាន ឬយ៉ាងណាក្តីនោះទេ ខណៈបច្ចុប្បន្នអនុប្រធានគណបក្សមានចំនួន ៣រូប ដែលសមាសភាព នេះ ត្រូវបានក្រសួងមហាផ្ទៃ បដិសេធដោយថាខុសលក្ខន្តិកៈគណបក្ស ដែលកម្កល់នៅក្រសួងមហាផ្ទៃ ។ លោក ស៊ុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានថ្លែងក្រោយសមាជប្រាប់អ្នកសារព័ត៌ មានយ៉ាងខ្លីថា ក្រោយពីសមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិបញ្ចប់ ដោយសម្រេចអនុម័ត វិសោធនកម្មមាត្រា ៤៧ថ្មី នោះគណបក្សសង្រ្គោះជាតិ អាចដាក់សេចក្តីសម្រេចនេះទៅក្រសួងម ហាផ្ទៃ នៅរសៀលថ្ងៃទី២៥ ខែមេសា នេះតែម្តង។ លោកបន្តថា បន្ទាប់ពីដាក់ទៅក្រសួងរួច ហើយ ​ក្រសួងទទួលស្គាល់ បក្សនឹងសម្រេចជ្រើសរើសអនុប្រធានបក្សថ្មី ដែលបច្ចុប្បន្ននោះ មានចំនួន ៣ រូប អាចរុះរើតាមលក្ខនិ្តកៈ ដែលសមាជបានអនុម័តនៅថ្ងៃនេះ។

សូមជម្រាបថាក្រសួងមហាផ្ទៃ កាលពីពេលកន្លងមកបានប្រកាសទទួលស្គាល់លោក កឹម សុខា ជា ប្រធានគណបក្សសង្គ្រោះជាតិ ។ ចំណែកអនុប្រធានទំាងបី ដែលគណបក្សជ្រើសរើស ក្នុងសមាជ វិសាមញ្ញកាលពីថ្ងៃទី២ ខែមីនា មាន៖ លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ នោះ ត្រូវបានក្រសួងមិនទទួលស្គាល់ ដោយអះអាងថា ការជ្រើសរើសនេះ ខុសលក្ខន្តិកៈគណបក្ស ត្រង់ប្រការ៤៧ ថ្មី ៕


អត្ថបទ ៖ ចំណាន

កម្ពុជាស្នើហុងកុង រៀបចំកិច្ចសហការរវាងភ្នាក់ងារជ្រើសរើស និងគ្រប់គ្រងពលករ កម្ពុជា-ចិន

News New : រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើ ដល់រដ្ឋបាល ហុង កុង រៀបចំអោយមានកិច្ចសហការរវាងភ្នាក់ងារជ្រើសរើស និង គ្រប់គ្រងពលករ នៃប្រទេសទាំងពីរ ។

ការស្នើរបស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នេះខណៈពេល លោកជូបពិភាក្សាការងារជាមួយលោក Stephen Sui រដ្ឋលេខាធិការទទួលបន្ទុកការងារ និង សុខុមា លភាព នៃតំបន់រដ្ឋបាលពិសេសហុងកុង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ នៅការិយា ល័យរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ។ ក្នុងជំនួប នេះ ភាគីហុងកុង ក៏បានសម្តែងការស្វាគមន៍ចំពោះលោករដ្ឋមន្រ្តី និងគណៈប្រតិភូទាំងអស់ ដែល មាន ទាំងក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភ្នាក់ងារជ្រើសរើសពល ករធ្វើការក្រៅប្រទេស មកបំពេញទស្សនកិច្ចនៅតំបន់រដ្ឋបាលហុងកុង ដើម្បីពិភាក្សាក្នុងការបង្កើត ចំណងមិត្តភាពក្នុងវិស័យការងារសម្រាប់ប្រទេសយើងទាំងពីរ ស្របតាមចក្ខុវិស័យខ្សែ ក្រវ៉ាត់មួយ វិថីមួយរបស់ប្រទេសចិន។

យោងតាមបណ្តាញសង្គមហ្វេសប៊ុក លោករដ្ឋមន្ត្រី អ៊ិត សំហេង បានឲ្យដឹងថា ក្នុងជំនួប ក៏បានធ្វើ បទបង្ហាញអំពីនីតិវិធីបញ្ជូន និងទទួលពលករបរទេស ការការពារ ការផ្តល់សិទ្ធិ និងអត្ថប្រយោជន៍ ផ្សេងៗសម្រាប់ពលករបរទេស ដែលមកធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង ។ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋបាល ហុងកុង ដែលបានបង្កើតអោយមានកិច្ចសហប្រតិបត្តិការ លើ វិស័យការងារសម្រាប់ប្រទេសយើងទាំងពីរ ដែលជា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងការស្វែងរកនិងផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ទទួលបាននូវការងារ ប្រាក់ឈ្នួលខ្ពស់ សិទ្ធិ និងផលប្រយោជន៍ផ្សេងៗ សមរម្យ ។ ទំនាក់ទំនងនេះ ជាកិច្ចសហប្រតិបត្តិការឈ្នះៗ មួយសម្រាប់ប្រទេសយើងទាំងពីរ ក្នុងការផ្តល់ឱកាសឱ្យគ្នា ទៅវិញ ទៅមក ទាំងក្នុងវិស័យការងារ និងទេសចរណ៍ដែលរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានពិភាក្សា គ្នាលើកិច្ចការនេះជាបន្តបន្ទាប់។ទន្ទឹមនឹងនេះការទំនាក់ទំនងគ្នារវាងប្រជាជននៃប្រទេសយើងទាំង ពីរ ក៏មានភាពជិតស្និតផងដែរ។ លោកថា ការធ្វើបទបង្ហាញរបស់ស្នងការការងារ ដល់ប្រតិភូកម្ពុជា បានយល់ដឹងអំពីនីតិវិធីក្នុងការទទួល និងគ្រប់គ្រងពលករបរទេស។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលហុងកុង ដែលបានផ្តល់នូវសិទ្ធិ និងអត្តប្រយោជន៍ផ្សេងៗសម្រាប់ ពលករបរទេសដូចប្រជាជនហុងកុងដែរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រីបញ្ជាក់ថា « ខ្ញុំមានការរីករាយចំពោះរដ្ឋបាល ហុង កុង ដែលបានផ្តល់ទិដ្ឋាការការងារ ដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាអំណោយផលសំរាប់កម្ពុជា ហើយកម្ពុជា ក៏មានការស្វាគមន៍ចំពោះអ្នកវិនិយោគ អ្នកទេស ចរណ៍ហុងកុងទៅកាន់កម្ពុជា ដែលនេះជាចំណងមិត្តភាពរបស់ប្រទេសយើងទាំងពីរ »។ លោករដ្ឋ មន្រ្តី អ៊ិត សំហេង បានស្នើដល់រដ្ឋបាលហុងកុង រៀបចំឱ្យមានកិច្ចសហការរវាងភ្នាក់ងារជ្រើសរើស និងគ្រប់គ្រងពលករ នៃប្រទេសទាំងពីរ ដើម្បីធ្វើជាសេនាធិការ ក្នុងការអនុវត្តគម្រោងបឋម ក្នុងការ ជ្រើសរើស ការគ្រប់គ្រងការបណ្តុះបណ្តាល និងបញ្ជូនពលករកម្ពុជា ដែលមានលក្ខណៈសម្បត្តិល្អ មានជំនាញត្រឹមត្រូវ ហើយនិយោជកអាចទទួលយកបាន ដែលនេះជាសារមួយសម្រាប់និយោជក ហុងកុង និងពលករកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានអញ្ជើញលោក Stephen Sui រដ្ឋលេខាធិការ ទទួលបន្ទុកការងារ និង សុខុមាលភាព នៃតំបន់រដ្ឋបាលពិសេស ហុង កុង និង សហការីទៅទស្សន កិច្ច នៅកម្ពុជាផងដែរ៕

 អត្ថបទ ៖ ចំណាន

Sunday, April 23, 2017

ពលរដ្ឋ ៣០គ្រួសារ ក្នុងឃុំកំពង់ពពិល ថ្លែងអំណរគុណសម្តេច ស ខេង តាមរយ:លោក ស សុខា

News New: ប្រជាពលរដ្ឋចំនួន៣០គ្រួសារ រស់នៅក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បាន សំដែងនូវសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា  ដែលបានផ្តល់ជូន មូលនិធិមនុស្សធម៌ ស ខេង  ដល់ពួកគាត់
តាមរយ:លោក ស សុខា តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង  ចែកជូនដល់ផ្ទះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ។ លើសពីនេះទៅទៀត ពលរដ្ឋលើកឡើងដែរ ថា ពួកគាត់មានជំនឿលើគណបក្សប្រជាជនកម្ពុជា តែនិយាយហើយ តែងតែធ្វើ  មិនដូចគណបក្ស មួយចំនួន ដើរតែនិយាយចោលៗ មិនដែលឃើញធ្វើអ្វីសោះ។

សូមបញ្ជាក់ថា : មូលនិធិមនុស្សធម៌ ស ខេង គឺ ផ្តល់ជូនស្ត្រីសំរាលកូន ដែលក្នុង ១គ្រួសារៗ ទទួល បានថវិកា ២០ម៉ឺនរៀល និងគ្រួសារណាមានសមាជិកទទួលមរណភាព ក្នុង ០១គ្រួសារ ទទួលបាន ២០ម៉ឺនរៀល សំរាប់តែខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងបន្តទៅខេត្តផ្សេងៗទៀត។





អត្ថបទ ៖ អារុណ

Saturday, April 22, 2017

ឯកឧត្តម ប៊ុន សំបូរ ចែករង្វាន់សិស្សពូកែដល់សិស្សអនុវិទ្យាល័យ បឹងធំ ខ័ណ្ឌពោធិ៍សែនជ័យ

News New : នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នេះ ឯកឧត្តម ប៊ុន សំបូរ រដ្ឋលេខាធិការទីស្តីការ គណ:រដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធី ចែករង្វាន់សិស្សពូកែ ដល់សិស្ស នៅ អនុវិទ្យាល័យព បឹងធំ ស្ថិតក្នុងភូមិបឹងធំ សង្កាត់បឹងធំ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្នុង ឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវ បានផ្តល់ជូនដល់ចាស់ៗ ជាងមួយពាន់នាក់ ដែលម្នាក់ៗ ទទួល សារ៉ុង ១ ភួយ ១ និងថវិកា ២ម៉ឺនរៀល , សិស្សានុសិស្សម្នាក់ៗទទួលបាន ថវិកា ១ម៉ឺនរៀល និងសៀវភៅ ប៊ិច ព្រមទាំងបង្កើតបរិយាកាសសប្បាយរីករាយ ដោយផ្តល់ជូនកង់ ចំនួន ៥០គ្រឿង ធ្វើការចាប់រង្វាន់ផងដែរ៕



អត្ថបទ ៖ អារុណ

Thursday, April 20, 2017

ជនរងគ្រោះ ដែលត្រូវប្អូនថ្លៃដេញបាញ់ នៅស្រុកវើនសៃ រតនគិរី បារម្ភពីសុវត្ថិភាព

News New : បើតាមលោក ចន្ទគិរី អ្នកយកព័ត៌មានរបស់ News New ប្រចាំខេត្តរតនគិរី បានបញ្ជាក់ ថា មកត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នេះ អាជ្ញាធរ ស្រុកវើនសៃ ក៏ដូចជា  អាជ្ញាធរខេត្តរតនគិរី មិនទាន់បានដោះស្រាយករណីរឿងប្អូនថ្លៃដេញបាញ់ និង យកកាំភ្លើងគំរាមភ្ជង់រកបាញ់បងថ្លៃ នៅ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ នៅឡើយទេ ។ ម្យ៉ាងវិញ ទៀត ដោយបន្ទាប់ពី សមត្ថកិច្ចស្រុកវើនសៃ មិនសូវអើពើរ នៅពេល ដែលជនរងគ្រោះទៅប្តឹង  រួម ផ្សំ និងបណ្តាញព័ត៌មានមួយចំនួន ធ្វើការចុះផ្សាយពីរឿងបន្តបន្ទាប់ទៀត អាចនឹងធ្វើឱ្យសមត្ថកិច្ច មួយចំនួន មិនសប្បាយជាមួយជនរងគ្រោះថែមទៀត ។ លើសពីទៅទៀតនេះ  ដោយជនរងគ្រោះ ពុំមែនជាអ្នកមានដើមកំណើត និងបងប្អូននៅខេត្តរតនគិរីនេះទៀត ទើបជនរងគ្រោះ បានបញ្ជាក់ ប្រាប់អ្នកយកព័ត៌មានយើងប្រចាំខេត្តរតនគិរី ថា គាត់មានការបារម្ភពីសុវត្ថិភាពគ្រប់ពេលវេលា គឺ រហូតដល់មិនហ៊ានទៅធ្វើបំពេញការងារផង បើទោះបីជាអ្នកយកព័ត៌មានយើង និយាយពន្យល់ពី បញ្ហាផ្លូវច្បាប់ទម្លាប់យ៉ាងណាក៏ដោយ។

ចំពោះករណីប្អូនថ្លៃដេញបាញ់បងថ្លៃខាងលើនេះ  អ្នកយកព័ត៌មាន  News New ប្រចាំខេត្តរតនគិរី  បាន និងកំពុងយកចិត្តទុកដាក់តាមដានរឿងនេះ រហូតដល់មានដំណោះ និងភ្ជាប់ទូរស័ព្ទជាប្រចាំ ជាមួយជនរងគ្រោះ គឺលោក ពល: ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ លោក ពល: មានទំនាស់ក្នុង គ្រួសារបន្តិចបន្តួច (ប្តីប្រពន្ធ) ក្រោយមកក៏ត្រូវឈ្មោះ អ៊ាត កេង ដែលជាប្អូនថ្លៃ ដេញបាញ់ រហូត ដល់យកកាំភ្លើងភ្ជង់រកបាញ់លោកទៀត ដែលហេតុការនេះ កើតនៅក្នុងឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី ។

អត្ថបទ ៖ ចន្ទគិរី



សមិទ្ធផលចំនួន ៧ ដែលសម្តេច ស ខេង ផ្តល់ជូនពលរដ្ឋ ក្នុងឃុំកោះចេក ស្រុកពាមជរ នៅថ្ងៃនេះ

News New : នាព្រឹកថ្ងៃទី២០ មេសា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី បុណ្យឆ្លងឧបដ្ឋានសាលាវត្តនវទីបនារាម ហៅវត្តកោះពាមរាំង ដែលស្ថិតនៅក្នុងឃុំកោះចេក ស្រុក ពាមជរ ខេត្តព្រៃវែង។

នាឱកាសនោះដែរ សម្តេច ស ខេង ក៏បានផ្តល់ជូននូវសមិទ្ធផលមួយចំនួន ដូចខាងក្រោម ៖
១. ផ្លូវលំ ១ខ្សែ ប្រវែង ៣៤០០ម៉ែត្រ ចាប់ពីសាលាស្រុកពាមជរ ដល់ភូមិកោះចេក ឃុំកោះចេក ។
២. ផ្តល់ជូនប្រឡាយរង ប្រវែង ៥៥០ម៉ែត្រ ពីប្រឡាយកោះចេក ដល់ភូមិមានជ័យ ឃុំកោះចេក ។
៣.ផ្តល់ចេញថ្លៃជំពាក់ឈ្មួលជាង និងសំភារ:វត្ត ចំនួន ១៧ ៩០០ ០០០រៀល ។
៤. ផ្តល់ជូនកុំព្យូទ័រ ព្រីនធឺរ ម៉ាស៊ីនថតចម្លង ដល់សាលាឃុំកោះចេក និងសាលាស្រុកពាមជរ ។
៥. ផ្តល់អគារសិក្សាសំរាប់បឋមសិក្សាកោះពាមរាំង ១ខ្នង ចំនួន ៥បន្ទប់ ។
៦. ផ្តល់ជូនផ្លូវបេតុង ១ខ្សែ ប្រវែង ៤៥០ម៉ែត្រ ពីកំពង់ចម្លង ដល់ផ្លូវចូលភូមិ ។
៧. ស្តារប្រឡាយបឹងឈូក ប្រវែង ១២០០ម៉ែត្រ នៅភូមិកោះពាមរាំង ឃុំកោះចេក ។
ការផ្តល់ជូននូវសមិទ្ធផលជាច្រើនសន្ធឹកសន្ធាប់ដល់ឃុំកោះចេក ស្រុកពាមជរ ពីសំណាក់សម្តេច ស ខេង នាពេលនេះ គឺជាការយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងឃុំទាំងមូល សំដៅលើកកំពស់ការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ អោយកាន់តែល្អប្រសើរថែម មួយកំរិតទៀត៕
























 អត្ថបទ ៖ កញ្ញា ហោ វ៉ាន់នី