Monday, April 3, 2017

លោក ឡេង ប៉េងឡុង ៖ សភាយកថ្ងៃទី៧ មេសា ប្រកាសសុពលភាពតំណាងរាស្ត្រថ្មីជំនួសសម្ដេច សុខ អាន

News New : អ្នកនំាពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង អ្នកនំាពាក្យរដ្ឋសភា បានអោយដឹងថា រដ្ឋសភា នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីប្រកាសសុពលភាព លោក ជា វ៉ាន់ដេត ជាតំណាង រាស្ត្រថ្មី នៃមណ្ឌលខេត្តតាកែវ ជំនួសសម្ដេចវិបុលបញ្ញា សុខ អាន ដែលទទួលមរណភាព នៅថ្ងៃ ទី៧ មេសា ឆ្នាំ២០១៧ ខាងមុខនេះ ហើយស្បថចូលកាន់តំណែងពេញសិទ្ធិ លោក ឡេង ប៉េង ឡុង អ្នកនាំពាក្យរដ្ឋសភា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ ពិនិត្យសំណើសុំទទួលស្គាល់លោក ជា វ៉ាន់ដេត ជា តំណាងរាស្រ្តជំនួស សម្ដេច សុខ អាន នៅថ្ងៃទី៣ មេសា នេះថា រដ្ឋសភាសម្រេចអនុម័តទទួលស្គាល់លោក ជា វ៉ាន់ដេត ជាតំណាង រាស្ត្រថ្មី នៃមណ្ឌលខេត្តតាកែវ ជំនួសសម្ដេចវិបុលបញ្ញា សុខ អាន ដែលទទួលមរណភាព កាលពី ពេលកន្លងទៅ។ លោកបន្តថា " ចឹងលោក ជា វ៉ាន់ដេត នឹងត្រូវប្រកាសសុពលភាព នៅថ្ងៃប្រជុំរដ្ឋ សភា ថ្ងៃទី៧ ខែមេសា ខាងមុខ ហើយប្រកាសសុពលភាពរួច លោកទៅស្បថនៅព្រះបរមរាជវំាង ដើម្បីទទួលបានជាតំណាងរាស្ត្រពេញសិទ្ធិហើយ " លោកបញ្ជាក់បន្ថែមថា គណៈកម្មាធិការ អចិន្ត្រៃយ៍ ក៏បានអនុម័តលើរបៀបវារៈ មួយចំនួនទៀត ហើយនឹងដាក់ជូនរដ្ឋសភាពិនិត្យ និងអនុ ម័ត នៅក្នុងសម័យប្រជុំពេញអង្គ លើកទី៨ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ

សូមរំលឹកថា សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការ គណៈរដ្ឋមន្ត្រី បានទទួលមរណភាពក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ៌ កាលពីថ្ងៃពុធ ទី១៥ មីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យក្រុងប៉េកាំង ប្រទេសចិន

 អត្ថបទ ៖ ចំណាន(១៣០)

0 comments:

Post a Comment