Monday, April 10, 2017

តើកម្ពុជា គួររៀបចំ អង្គរសង្ក្រាន្ត បន្តទៀតសំរាប់ឆ្នាំក្រោយៗ ឬ បញ្ឈប់ ?

News New : បន្ទាប់ពី អង្គរសង្ក្រាន្ត ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការ ដឹកនាំរបស់លោក ហ៊ុន ម៉ានី អស់រយ:ពេលប៉ុន្មានឆ្នាំមកនេះ គឺប្រកបដោយជោគជ័យ និង ទទួល បាននូវការកោតសរសើរ ព្រមទាំងភាពល្បីល្បាញ ទាំងក្នុងប្រទេស និងលើពិភពលោក ក៏មាន ជា មតិលើកឡើងផ្សេងៗគ្នា ដូចខាងក្រោម ៖
មតិពីយុវជន និងពលរដ្ឋជាតិ-អន្តរជាតិមួយចំនួនធំ ថា កម្មវិធី អង្គរសង្ក្រាន្ត នេះ រៀបចំបានល្អ និង រលូន ពិសេសបានគាស់កកាយយកមកវិញ នូវវប្បធម៌ អរិយធម៌ខ្មែរ  ដែលស្ទើរនឹងបាត់បង់ ដោយ
សារតែការហូរចូលនូវវប្បធម៌បរទេស និងការនិយមអ្វីដែលថ្មីៗរបស់យុវជនជំនាន់ក្រោយយើង ។
ជាក់ស្តែងណាស់ អង្គរសង្ក្រាន្ត គឺ បាននាំមកនូវល្បែងប្រជាប្រិយខ្មែរ របាំសិល្ប:បុរាណ កីឡាខ្មែរ ល្បែងខ្មែរ ពិសេសគឺបាននាំមកនូវសាមគ្គីភាពរវាងយុវជន យុវនារីខ្មែរ ប្រជាពលរដ្ឋខ្មែរ មកពីគ្រប់ ខេត្ត រាជធានី និងរហូតឈានដល់រវាងខ្មែរ និងបរទេសទៀតផង។ ហើយអ្វីដែលរឹតតែអស្ចារ្យទៀត នោះ តាមរយ: អង្គរសង្ក្រាន្ត នេះ ក៏បានបង្ហាញដល់ឆាកអន្តរជាតិទាំងមូលអោយឃើញអំពីភាពរីក ចំរើន និងឃើញអំពីវប្បធម៌ ប្រពៃណីខ្មែរ ដ៏ផូរផង់ ដែលមានតាំងពីបុរាណកាលមក ពិសេសក៏បាន បង្ហាញថា ខ្មែរយើង គឺមានសាមគ្គីភាពខ្លាំងក្លា មិនងាយបរទេសណា អាចឈ្លានពានបានឡើយ ។ លើសពីនេះទៅទៀត យើងឃើញថា ចាប់តាំងពីមាន អង្គរសង្ក្រាន្ត យុវជនខ្មែរយើងមួយចំនួនធំ គឺ បានងាកទៅរកការលេងល្បែងប្រជាប្រិយ និងរាំកំសាន្តគ្រប់ទិសទី ចៀសជាងនាំគ្នាលេងល្បែងស៊ី សង ទទួលទានគ្រឿងស្រវឹង និងចៀសឆ្ងាយពីគ្រឿងញៀនទៀតផង។
តាមរយ:សមិទ្ធផលដែលបានរៀបរាប់ខ្លះៗខាងលើនេះ យុវជន-នារី និងប្រជាពើរដ្ឋខ្មែរនិងបរទេស
មួយចំនួនធំ នៅតែសំណូមពរយ៉ាងទទូច សូមឱ្យ សហភាពសហព័ន្ធយុវជនកម្ពុជា បន្តរៀបចំ អង្គរ សង្ក្រាន្ត ឱ្យបានជារៀងរាល់ឆ្នាំ និងពង្រីងវិសាលភាពអោយបានគ្រប់ខេត្ត រាជធានីថែមទៀត ដើម្បី
ឱ្យយុវជន និងប្រជាពលរដ្ឋខ្មែរ បានចូលរួមលេងកំសាន្តគ្រប់ៗគ្នា។

បើទោះបីជា អង្គរសង្ក្រាន្ត មានអត្ថន័យ និងអត្ថប្រយោជន៍ ជាច្រើនសន្ធឹកសន្ធាប់បែបនេះ ក៏ដោយ ក៏នៅមានមតិមួយចំនួនតូច លើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា គ្រាន់តែជាអង្គការតូច មួយ មិនអាចរៀបចំកម្មវិធីនេះ បានល្អប្រសើរ គួរឱ្យទៅរដ្ឋបាលខេត្ត -រាជធានី និងក្រសួង -ស្ថាប័ន
ពាក់ព័ន្ធធ្វើវិញ និងអ្នកខ្លះទៀត អោយសិក្សាពីផលចំណេញ និងខាត បើខាតច្រើនជាងចំណេញ គឺ គួរបញ្ឈប់ អង្គរសង្ក្រាន្ត នេះទៅ។

ជុំវិញការលើកឡើងទាំងពីរមតិខាងលើនេះ News New ធ្វើការវិភាគបានថា មតិដែលលើកឡើងថា អង្គរសង្ក្រាន្ត បាននាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់ជាតិ ជាមតិដ៏ត្រឹមត្រូវ និង គួរតែបន្តរៀប ចំ អង្គរសង្ក្រាន្ត អោយបានជារៀងរាល់ឆ្នាំ និងគ្រប់ខេត្ត​ រាជធានី ទាំងអស់ គឺរឹតតែជាការប្រសើរ ។ ដោយឡែកចំពោះ ដែលលើកឡើងថា គួរសិក្សា តើត្រូវបន្ត រឺ បញ្ឈប់ អង្គរសង្ក្រាន្ត នោះ វាគ្រាន់ជា  គំនិតអវិជ្ជមានមួយ ដែលមានបំណងរារាំង ដើម្បីកេញចំណេញនយោបាយរបស់ខ្លួន ព្រោះខ្លាចគេ ធ្វើល្អទៅ យុវជន និងពលរដ្ឋគាំទ្រគេរឹតតែខ្លាំងនោះ សមដូចពាក្យសុភាសិតមួយឃ្លាពោលថា "បើ មិនជួយចូកចែវ កុំយកជើងរាទឹក " នោះឡើយ៕

អត្ថបទវិភាគ ៖ វណ្ណ:អារុណ
រូបភាព ៖ សង្ក្រាន្តព្រៃវែង ដែលបានប្រារព្វធ្វើកាលពីថ្ងៃទី៧ ៨ ៩ មេសា កន្លងទៅ ។

0 comments:

Post a Comment