Friday, April 14, 2017

ប្អូនថ្លៃ កំពុងដេញបាញ់បងថ្លៃ នៅភូមិកាចូន ឃុំកាចូន ស្រុកវេនសៃ ខេត្តរតនគិរី អាជ្ញាធរគួរមានវិធានការ

News New : តាមប្រភពព័ត៌មានពីភ្នាក់ងារ  News New ប្រចាំខេត្តរតនគិរី បានអោយដឹងថា នៅមុន នេះ មានករណីប្អូនថ្លៃ ជាជនជាតិភាគតិច ដេញបាញ់បងថ្លៃ ជាជនជាតិខ្មែរសុទ្ធ នៅក្នុងភូមិកាចូន ឃុំកាចូន ស្រុកវេនសៃ ខេត្តរតនគិរី ដោយសារបញ្ហាឈ្លោះប្រកែកគ្នារវាងប្តីប្រពន្ធ ។ ប៉ុន្តែមកដល់ បើតាមបងថ្លៃ ដែលកំពុងរត់គេចខ្លួនពីប្អូនថ្លៃតាមដេញបាញ់នោះ បានបញ្ជាក់ថា ខ្លួនគឺ មិនមានជា ជំលោះអីជាមួយប្អូនថ្លៃនោះទេ ហើយក៏មិនដឹងថា ហេតុអ្វីបានជាប្អូនថ្លៃនោះ ដេញបាញ់ដែរ ព្រោះ ជារឿងប្តីប្រពន្ធគ្នាប៉ុណ្ណោះ ។

ចំបោអករណីខាងលើនេះ បើតាមបុរសជាថ្លៃ ដែលត្រូវប្អូនថ្លៃដេញបាញ់ បានប្រាប់ News New ថា ប្អូនថ្លៃរបស់ខ្លួន មានគ្នា៤ ទៅ ៥នាក់ ជិះម៉ូតូ ១គ្រឿង និងរថយន្ត ១គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី  ដេញតាមបាញ់លោក ដោយគ្មានខ្លាចរអារអាជ្ញាធរណាឡើយ។

ក្នុងករណីខាងលើនេះ News New ស្នើអោយអាជ្ញាធរ មេត្តាជួយរកវិធានការណ៍ទប់ស្កាត់ផង ចៀស វាងកុំអោយមានគ្រោះថ្នាក់កើតឡើង បង្កជាភាពអសន្តិសុខតាមភូមិឃុំ ដែលប្រាសចាកពីផែនការ ភូមិឃុំមានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ ដែលបានចេញទៅ ៩ចំណុច ។
News New កំពុងតែងឿយឆ្ងល់ថា ហេតុអ្វីបានជា ជនប្អូនថ្លៃរូបនោះ មានអាវុធ និងហ៊ានយកអាវុធ នោះមកដើរបាញ់គេឯងបែបនេះ? តើអាជ្ញាធរ មានដឹងពីរឿងនេះទេ?
ព័ត៌មានលំអិត ៖ ០៧០ ៨៥៥ ៤៥៦ / ០៦៨ ៨៥៥ ៤៥៦ / ០៨៥ ៨៥៥ ៤៥៦ 

អត្ថបទ ៖ សុផល

0 comments:

Post a Comment