Sunday, April 16, 2017

ខួប ៤២ឆ្នាំ នៃថ្ងៃទី១៧ មេសា ដែលខ្មែរមិនអាចបំភ្លេចបាន!

News New : ថ្ងៃនេះ គឺជាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ប្រទេសកម្ពុជា កំពុងសំបូរសប្បាយ តាមវត្ត អារាមកំពុងតែធ្វើទានទ្រហឹងអឺងកង យុវជន យុវនារីកំពុងតែរាំកំសាន្ត លេងល្បែងប្រជាប្រិយ និង ដើរលេងយ៉ាងសប្បាយរីករាយ ។ ចំណែកប្រជាពលរដ្ឋប្រុសស្រី នាំគ្នាដើរកំសាន្ត តាមរមណីដ្ឋាន ផ្សេងៗ គួរជាទីមនោរម្យក្រៃលែង ។ ប៉ុន្តែបើយើងគិតត្រឡប់ទៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ វិញ ប្រជាពលរដ្ឋខ្មែរប្រុសស្រី យុវជន យុវនារី យាយតា រត់ខ្ចាត់ខ្ចាយចោលផ្ទះសំបែង ដោយសារ ពួក ប៉ុលពត បានវ៉ៃកំទេច ចូលទីក្រុងភ្នំពេញ និងគ្រប់គ្រងលើទឹកដីកម្ពុជាទាំងមូល រហូតបានធ្វើអោយ ខ្មែរស្លូតត្រង់ជាងពីរលាននាក់ បានស្លាប់យ៉ាងខ្លោចផ្សាបំផុត (១៧ មេសា ៧៥ - ៧ មករា ៧៩) ៕





អត្ថបទ ៖ អារុណ

0 comments:

Post a Comment