Monday, April 17, 2017

ជនរងគ្រោះប្អូនថ្លៃដេញបាញ់ ខកចិត្ត ព្រោះសមត្ថកិច្ចស្រុកវេនសៃ ខេត្តរតនគិរី មិនទទួលពាក្យបណ្តឹង

News New : លោក ទូច ពល: ដែលជាជនរងគ្រោះនៅក្នុងករណីត្រូវប្អូនថ្លៃដេញបាញ់ កាលពីល្ងាច ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ថ្មីៗនេះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះ បានសំដែងការខកចិត្ត ជាខ្លាំងចំពោះសមត្ថកិច្ចឃុំកាចូន និង ស្រុកវេនសៃ ខេត្តរតនគិរី ព្រោះមិនទទួលពាក្យបណ្តឹងរបស់ លោក ។

បើតាមលោក ទូច ពល:  បានរៀបរាប់ប្រាប់ News New ថាព្រឹកម៉ិញនេះ លោកក៏បានទៅដាក់ពាក្យ បណ្តឹងនៅសាលាឃុំកាចូន ប៉ុន្តែត្រូវបានខាងឃុំកាចូន នោះថា គេមិនទាន់ចូលធ្វើការទេ ។ បន្ទាប់ មកលោកក៏ទៅអធិការស្រុកវេនសៃម្តងទៅដល់អធិការស្រុកវេនសៃថា រឿងពីរបីថ្ងៃទៅហើយ ទើប
មកដាក់ពាក្យ ភ្លាមៗម៉េចមិនមកដាក់ពាក្យ? ពេលនោះលោក ទូច ពល: បានប្រាប់ទៅអធិការស្រុក នោះវិញថា ពេលភ្លាមៗ ខ្ញុំម្តេចនឹងអាចមកប្តឹងបាន បើខ្ញុំរត់រកតែព្រះអាយុមិនចង់បាន ព្រោះ បើគេ ជិះឡានផង ម៉ូតូផង ដេញបាញ់ខ្ញុំ តើខ្ញុំមកប្តឹងបានទេ ?   បន្តមកទៀតអធិការរូបនេះ បានឱ្យលោក ទៅប្តឹងនៅប៉េអឹមខេត្តទៅ។ បន្ទាប់លោក ទូច ពល: ក៏បានបន្តទៅខេត្ត ប៉ុន្តែបន្តិចក្រោយមក លោក មេឃុំប៉ាក់ក្រឡាន់ (អ៊ុំលីន)  ស្រុកវេនសៃ ជាឃុំផ្សេង ដែលបានជួយការពារលោក ទូច ពល: ពីការ ដេញបាញ់របស់ប្អូនថ្លៃ និងឱ្យផ្ទះលោកស្នាក់នៅពេញមួយយប់ ( យប់កើតហេតុ ) បានប្រាប់ថា ចាំ លោកតេទៅអធិការនោះ បន្ទាប់មកលោកមេឃុំចិត្តល្អរូបនោះ បានប្រាប់លោក ពល: ថាឱ្យមកប្តឹង នៅស្រុកវេនសៃ (ស្រុកកើតហេតុ ) វិញ តែទៅប្តឹងប៉េអឹម ស្រុកវេនសៃម្តង។ លោក ទូច ពល: ក៏ទៅ ប្តឹងប៉េអឺមស្រុក តែជួបកូនចៅប៉េអឹម ក៏អោយតេទូរស័ព្ទទៅមេប៉េអឺម។ លោក ពល: សង្ឃឹមថា មាន ដំណោះស្រាយល្អ ប៉ុន្តែមេប៉េអឺមនោះ គ្រាន់តែលឺថា បុគ្គលអ្នកដេញបាញ់នោះ ជាអង្គរក្សតា​ឬស្សី កែវ ភ្លាមក៏ឆ្លើយបែបដោះសារយករួចខ្លួន និងអោយលោក ទូច ពល: ត្រឡប់មកផ្ទះវិញសិនទៅ ចាំ គេស្រាវជ្រាវអោយ។

យោងទៅលើសាច់រឿងខាងលើនេះ  News New សូមចូលរួមសោកស្តាយជាទីបំផុត  ដែលអាជ្ញាធរ ទាំងអស់ខាងលើនេះ មិនបានប្រើតួនាទីរបស់ខ្លួនបម្រើជូនប្រជាពលរដ្ឋ ដែលពួកខ្លួនសុទ្ធតែទទួល បានប្រាក់ខែពីប្រជាពលរដ្ឋសោះ ពិសេសសមត្ថកិច្ច ដែលខ្លាច ដោយគ្រាន់តែលឺថា ជាអង្គរក្ស អ្នក នេះអ្នកនោះ។ លើសពីនេះទៅទៀត News New ពិតជាចង់សួរទៅថ្នាក់ដឹកនាំខេត្តរតនគិរី ទាំងមូល តើរឿងខាងលើនេះ ត្រូវប្តឹងទៅខាងណា ? បើមួយរុញដាក់មួយបែបនេះ ។ ឬក៏ ការងារនេះ ចាំបាច់ ត្រូវប្តឹងទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬក៏ត្រូវប្តឹង ទៅ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ?

គួររំលឹកថា កាលពីល្ងាចថ្ងៃទី១៤ មេសា ឆ្នាំ២០១៧ លោក ទូច ពល: ត្រូវបានប្អូនថ្លៃឈ្មោះ អៀត កេង ភេទប្រុស មុខរបរជាអង្គរក្សតាឬស្សីកែវ និងបក្សពួកជិះឡាន ១គ្រឿង និងម៉ូតូ ១គ្រឿង និង ស្រវឹងស្រាផងនោះ បានជិះឡាន និងម៉ូតូ ដេញបាញ់ ស្ថិតក្នុងឃុំកាចូន ស្រុកវេនសៃ ខេត្តរតនគិរី ព្រោះខឹងលោក ទូច ពល: ឈ្លោះគ្នាជាមួយបងស្រីរបស់ខ្លួន ដែលត្រូវជាប្រពន្ធរបស់លោក ពល: នោះ​ ហើយយប់ថ្ងៃកើតហេតុនោះ លោក ទូច ពល: ត្រូវបានលោកមេឃុំប៉ាក់ក្រឡាន់ (លីន) ជួយ យកអាសារអោយស្នាក់នៅផ្ទះគាត់ និងជួយការពារសុវត្ថិភាពទៀតផង។

News New  សូមធ្វើការកោតសរសើរ និងគោរពអរគុណចំពោះលោកមេឃុំប៉ាក់ក្រឡាន់ ស្រុកវេន សៃ ដែលបានជួយដល់ជនរងគ្រោះ ពិតជាសក្តិសមជាអាជ្ញាធរដែនដី ដ៏ល្អ និងជាគំរូមួយរូបមែន។
បញ្ជាក់ : ចំពោះព័ត៌មាននេះ News New នឹងបន្តតាមដាន និងចុះផ្សាយបន្តទៀត នៅថ្ងៃស្អែក ។

អត្ថបទ ៖ ចន្ទគិរី

0 comments:

Post a Comment