Tuesday, April 18, 2017

ក្តៅចិត្តពេក ពលរដ្ឋនាំគ្នាធ្វើផ្លូវដោយខ្លួនឯង ចំនឹងថ្ងៃចូលឆ្នាំខ្មែរ ដោយសារថ្នាក់ដឹកនាំមិនអើពើរសោះ

News New : ពលរដ្ឋរស់នៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ក្តៅចិត្តទៅនឹងថ្នាក់ដឹកនំា ចំពោះការមិនព្រមធ្វើផ្លូវឱ្យ ក៏បាននំាគ្នាធ្វើផ្លូវទំាងថ្ងៃចូលឆ្នាំតែម្តង។ ពលរដ្ឋដែលកំពុងនាំគ្នាឈូស ឆាយផ្លូវនាំគ្នានិយាយថាយើងកុំចាំគេធ្វើអោយយើងជួយជាកំលាំង និងថវិកាខ្លូវឯង ទើបយើងបាន ផ្លូវជិះស្រួល។យើងស្នើសុំតាមរយៈអ្នកសារព័ត៌មានជួយផ្សព្វផ្សាយអោយច្រើនលើកហើយ​តែថ្នាក់ ដឹកនាំមិនអើពើរសោះ ។ គេសន្យាបានតែសន្យា ដើម្បីសន្លឹកឆ្នោតប៉ុណ្ណោះ ឥលូវនេះ យើងធ្វើខ្លួន ឯង ទើបយើងបានជិះ។

ប្អូនប្រុសម្នាក់សុំនិយាយដោយសុំមិនបញ្ចេញឈ្មោះថាខ្ញុំឈឺចាប់ និងទើសភ្នែកណាស់ផ្លូវនេះសុទ្ធ តែភក់ជ្រាំ កោតតែថ្នាក់ដឹកនាំមើលមិនឃើញសោះ ។ ផ្លូវនេះ ខ្ញុំឃើញគេផ្សព្វផ្សាយច្រើន តែថ្នាក់ ដឹកនាំមិនព្រមធ្វើឲ្យអ៊ីចឹង តើគាត់ចង់បានសន្លឹតឆ្នោតពីពលរដ្ឋយ៉ាងម៉េចទៅ ? ប្អូនបន្តថា ពលរដ្ឋ សម័យនេះ គាត់ដឹងច្បាស់ និងឃើញច្បាស់ហើយថា អ្នកណាធ្វើ អ្នកណាមិនធ្វើនោះ តែផ្ទាល់ភ្នែក ផ្លូវនេះមិនព្រមធ្វើអោយសោះ។គាត់មានដឹងច្បាស់ថាអ្វីដែលពលរដ្ឋចង់បាន ហើយគាត់នៅតែមិន ព្រមផ្តល់ឲ្យពលដ្ឋទៀត ។

បើយោងតាមសំណើរបស់លោក ឃុត ខុន មេឃុំព្រែកអំបិល ដាក់សំណើអភិបាលស្រុកស្អាង  និង អភិបាលខេត្តកណ្តាល បានអោយដឹងថាផ្លូវលំដែលពលរដ្ឋនាំគ្នាធ្វើទំាងថ្ងៃចូលឆ្នាំនោះ ស្របតាម មាត់ស្ទឹងព្រែកអំបិល ស្ថិតនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវឆ្លងកាត់ភូមិចំនួន៦ មានប្រវែងជាង ១០គីឡូម៉ែត្រ ( ១០ ៥០០ម៉ែត្រ ) និងមានទទឹង ៨ម៉ែត្រ មានផ្ទះពលរដ្ឋរស់នៅអម ចំនួន ១៩៥៣គ្រួសារ ស្មើនឹង ៨៨៦១នាក់។ ផ្លូវនេះត្រូវបានធ្វើដំណើរយ៉ាងមមាញឹក និងដឹកជញ្ជូន ឆ្លង់កាត់ពីរថយន្តជាច្រើន។ ផ្លូវមួយខ្សែនេះ គឺ មានបញ្ហាប្រឈមច្រើន ដូចជា ៖ ហ៊ុយខ្លាំង ខូចស្ទើរ ទំាងស្រុង ពេលភ្លៀងធ្លាក់ខ្លាំង ពិបាកធ្វើដំណើរឆ្លងកាត់ណាស់។

សួមជម្រាបថា នៅថ្ងៃចូលឆ្នាំប្រជាពលរដ្ឋ និងតាៗជាច្រើនាក់ ក៏បាននាំគ្នាធ្វើផ្លូវនេះ ដោយទិញថ្ម ល្អិត មកចាក់កន្លែងជង្ហុកពិបាកដំណើរ ដោយធ្វើការរៃអង្គាសថវិកាពីអ្នកធ្វើដំណើរ និងពលរដ្ឋនៅ ក្នុងភូមិ ដើម្បីទិញថ្មមកចាក់ ៕



 អត្ថបទ ៖ ចំណាន ()

0 comments:

Post a Comment