Wednesday, April 19, 2017

លោក គឹម សន្តិភាព បញ្ជាក់ពីទោសលោក ជុន ច័ន្ទបុត្រ ប្រធានវិទ្យុអាស៊ីសេរី បន្លំខ្លួនចូលពន្ធនាគារ

News New : អ្នកនំាពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានឲ្យដឹងថា ករណីរបស់លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដែលបន្លំខ្លួនចូលក្នុងពន្ធនាគារ នោះ នឹងត្រូវឈានដល់ នីតិវិធី ច្បាប់ ប្រសិនអាជ្ញាធររកឃើញបទល្មើស។ លោក គឹម សន្តិភាព បានឲ្យដឹងនៅថ្ងៃទី២០ មេសានេះ តាម ប្រព័ន្ធតេឡេក្រាមបញ្ជាក់ថា « ជាធម្មតាទេ ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចរកឃើញថា ការប្រើប្រាស់មធ្យោបាយ ដើម្បីបានចូលក្នុងពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ កាលពីថ្ងៃទី១៩ ខែមេសា ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ នោះដំណើរការ នៃនីតិវិធីព្រហ្មទណ្ឌ នឹងត្រូវប្រកាន់យក! ហេតុនេះ សាមីខ្លួនគួរសហការជាមួយសមត្ថកិច្ចអោយបានល្អ»។ទាក់ទិននឹងករណីរបស់លោក ជុន ច័ន្ទបុត្រ​ដែលបន្លំខ្លួនចូលក្នុងពន្ធនាគារជាមួយនឹងអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានអ្នកនំា ពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ថានឹងឈប់អោយអ្នកតំណាងរាស្ត្រគណបក្ស ប្រឆំាង ចួលជួបអ្នកជាប់ពន្ធនាគារ បន្តទៀតនោះទេ។

 អត្ថបទ ៖ ចំណាន ()





0 comments:

Post a Comment