Thursday, April 20, 2017

សមិទ្ធផលចំនួន ៧ ដែលសម្តេច ស ខេង ផ្តល់ជូនពលរដ្ឋ ក្នុងឃុំកោះចេក ស្រុកពាមជរ នៅថ្ងៃនេះ

News New : នាព្រឹកថ្ងៃទី២០ មេសា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី បុណ្យឆ្លងឧបដ្ឋានសាលាវត្តនវទីបនារាម ហៅវត្តកោះពាមរាំង ដែលស្ថិតនៅក្នុងឃុំកោះចេក ស្រុក ពាមជរ ខេត្តព្រៃវែង។

នាឱកាសនោះដែរ សម្តេច ស ខេង ក៏បានផ្តល់ជូននូវសមិទ្ធផលមួយចំនួន ដូចខាងក្រោម ៖
១. ផ្លូវលំ ១ខ្សែ ប្រវែង ៣៤០០ម៉ែត្រ ចាប់ពីសាលាស្រុកពាមជរ ដល់ភូមិកោះចេក ឃុំកោះចេក ។
២. ផ្តល់ជូនប្រឡាយរង ប្រវែង ៥៥០ម៉ែត្រ ពីប្រឡាយកោះចេក ដល់ភូមិមានជ័យ ឃុំកោះចេក ។
៣.ផ្តល់ចេញថ្លៃជំពាក់ឈ្មួលជាង និងសំភារ:វត្ត ចំនួន ១៧ ៩០០ ០០០រៀល ។
៤. ផ្តល់ជូនកុំព្យូទ័រ ព្រីនធឺរ ម៉ាស៊ីនថតចម្លង ដល់សាលាឃុំកោះចេក និងសាលាស្រុកពាមជរ ។
៥. ផ្តល់អគារសិក្សាសំរាប់បឋមសិក្សាកោះពាមរាំង ១ខ្នង ចំនួន ៥បន្ទប់ ។
៦. ផ្តល់ជូនផ្លូវបេតុង ១ខ្សែ ប្រវែង ៤៥០ម៉ែត្រ ពីកំពង់ចម្លង ដល់ផ្លូវចូលភូមិ ។
៧. ស្តារប្រឡាយបឹងឈូក ប្រវែង ១២០០ម៉ែត្រ នៅភូមិកោះពាមរាំង ឃុំកោះចេក ។
ការផ្តល់ជូននូវសមិទ្ធផលជាច្រើនសន្ធឹកសន្ធាប់ដល់ឃុំកោះចេក ស្រុកពាមជរ ពីសំណាក់សម្តេច ស ខេង នាពេលនេះ គឺជាការយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងឃុំទាំងមូល សំដៅលើកកំពស់ការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ អោយកាន់តែល្អប្រសើរថែម មួយកំរិតទៀត៕
























 អត្ថបទ ៖ កញ្ញា ហោ វ៉ាន់នី
 




0 comments:

Post a Comment