Monday, April 24, 2017

កម្ពុជាស្នើហុងកុង រៀបចំកិច្ចសហការរវាងភ្នាក់ងារជ្រើសរើស និងគ្រប់គ្រងពលករ កម្ពុជា-ចិន

News New : រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើ ដល់រដ្ឋបាល ហុង កុង រៀបចំអោយមានកិច្ចសហការរវាងភ្នាក់ងារជ្រើសរើស និង គ្រប់គ្រងពលករ នៃប្រទេសទាំងពីរ ។

ការស្នើរបស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នេះខណៈពេល លោកជូបពិភាក្សាការងារជាមួយលោក Stephen Sui រដ្ឋលេខាធិការទទួលបន្ទុកការងារ និង សុខុមា លភាព នៃតំបន់រដ្ឋបាលពិសេសហុងកុង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ នៅការិយា ល័យរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ។ ក្នុងជំនួប នេះ ភាគីហុងកុង ក៏បានសម្តែងការស្វាគមន៍ចំពោះលោករដ្ឋមន្រ្តី និងគណៈប្រតិភូទាំងអស់ ដែល មាន ទាំងក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភ្នាក់ងារជ្រើសរើសពល ករធ្វើការក្រៅប្រទេស មកបំពេញទស្សនកិច្ចនៅតំបន់រដ្ឋបាលហុងកុង ដើម្បីពិភាក្សាក្នុងការបង្កើត ចំណងមិត្តភាពក្នុងវិស័យការងារសម្រាប់ប្រទេសយើងទាំងពីរ ស្របតាមចក្ខុវិស័យខ្សែ ក្រវ៉ាត់មួយ វិថីមួយរបស់ប្រទេសចិន។

យោងតាមបណ្តាញសង្គមហ្វេសប៊ុក លោករដ្ឋមន្ត្រី អ៊ិត សំហេង បានឲ្យដឹងថា ក្នុងជំនួប ក៏បានធ្វើ បទបង្ហាញអំពីនីតិវិធីបញ្ជូន និងទទួលពលករបរទេស ការការពារ ការផ្តល់សិទ្ធិ និងអត្ថប្រយោជន៍ ផ្សេងៗសម្រាប់ពលករបរទេស ដែលមកធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង ។ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋបាល ហុងកុង ដែលបានបង្កើតអោយមានកិច្ចសហប្រតិបត្តិការ លើ វិស័យការងារសម្រាប់ប្រទេសយើងទាំងពីរ ដែលជា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងការស្វែងរកនិងផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ទទួលបាននូវការងារ ប្រាក់ឈ្នួលខ្ពស់ សិទ្ធិ និងផលប្រយោជន៍ផ្សេងៗ សមរម្យ ។ ទំនាក់ទំនងនេះ ជាកិច្ចសហប្រតិបត្តិការឈ្នះៗ មួយសម្រាប់ប្រទេសយើងទាំងពីរ ក្នុងការផ្តល់ឱកាសឱ្យគ្នា ទៅវិញ ទៅមក ទាំងក្នុងវិស័យការងារ និងទេសចរណ៍ដែលរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានពិភាក្សា គ្នាលើកិច្ចការនេះជាបន្តបន្ទាប់។ទន្ទឹមនឹងនេះការទំនាក់ទំនងគ្នារវាងប្រជាជននៃប្រទេសយើងទាំង ពីរ ក៏មានភាពជិតស្និតផងដែរ។ លោកថា ការធ្វើបទបង្ហាញរបស់ស្នងការការងារ ដល់ប្រតិភូកម្ពុជា បានយល់ដឹងអំពីនីតិវិធីក្នុងការទទួល និងគ្រប់គ្រងពលករបរទេស។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលហុងកុង ដែលបានផ្តល់នូវសិទ្ធិ និងអត្តប្រយោជន៍ផ្សេងៗសម្រាប់ ពលករបរទេសដូចប្រជាជនហុងកុងដែរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រីបញ្ជាក់ថា « ខ្ញុំមានការរីករាយចំពោះរដ្ឋបាល ហុង កុង ដែលបានផ្តល់ទិដ្ឋាការការងារ ដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាអំណោយផលសំរាប់កម្ពុជា ហើយកម្ពុជា ក៏មានការស្វាគមន៍ចំពោះអ្នកវិនិយោគ អ្នកទេស ចរណ៍ហុងកុងទៅកាន់កម្ពុជា ដែលនេះជាចំណងមិត្តភាពរបស់ប្រទេសយើងទាំងពីរ »។ លោករដ្ឋ មន្រ្តី អ៊ិត សំហេង បានស្នើដល់រដ្ឋបាលហុងកុង រៀបចំឱ្យមានកិច្ចសហការរវាងភ្នាក់ងារជ្រើសរើស និងគ្រប់គ្រងពលករ នៃប្រទេសទាំងពីរ ដើម្បីធ្វើជាសេនាធិការ ក្នុងការអនុវត្តគម្រោងបឋម ក្នុងការ ជ្រើសរើស ការគ្រប់គ្រងការបណ្តុះបណ្តាល និងបញ្ជូនពលករកម្ពុជា ដែលមានលក្ខណៈសម្បត្តិល្អ មានជំនាញត្រឹមត្រូវ ហើយនិយោជកអាចទទួលយកបាន ដែលនេះជាសារមួយសម្រាប់និយោជក ហុងកុង និងពលករកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានអញ្ជើញលោក Stephen Sui រដ្ឋលេខាធិការ ទទួលបន្ទុកការងារ និង សុខុមាលភាព នៃតំបន់រដ្ឋបាលពិសេស ហុង កុង និង សហការីទៅទស្សន កិច្ច នៅកម្ពុជាផងដែរ៕

 អត្ថបទ ៖ ចំណាន

0 comments:

Post a Comment