Friday, April 14, 2017

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នឹងចុះព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ

News New : នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នឹងចុះ ទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅវិទ្យាល័យ ហ៊ុន សែន កំចាយមារ ដែល ស្ថិតក្នុងឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង គឺចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ១៥:០០រសៀល ។
សូមបញ្ជាក់ថា បើតាមអ្នករៀបចំកម្មវិធីនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នឹងធ្វើការពិនិត្យ ក៏ដូច ជា ព្យាបាលជំងឺជាច្រើនផ្នែកដូចជា ៖ ជំងឺទូទៅ ជំងឺកុមារ ផ្នែកវះកាត់ខ្នាតតូច ផ្នែករោគស្ត្រី ឆ្លុះអេកូ ទណ្ឌសាស្ត្រ និងឱសថសាស្ត្រ ជាដើម។
គួររំលឹកផងដែរថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជាសមាគមគ្រូពេទ្យស្ម័គ្រចិត្ត មួយ ដែលបង្កើត ឡើងដោយលោក ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង ក្នុងគោលដៅ ដើម្បីជួយពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ទូទាំងខេត្តព្រៃវែង ខេត្តបន្ទាយ មានជ័យ ខេត្តបាត់ដំបង និងខេត្តផ្សេងៗទៀត តាម​លទ្ធភាពជាក់ស្តែង។


អត្ថបទ ៖ អារុណ

0 comments:

Post a Comment