Monday, April 3, 2017

សម្តេចក្រឡាហោម ស ខេង ថ្លែងនាព្រឹកនេះថា៖ ខ្មែរមានទម្លាប់មិនល្អជាច្រើនពាក់ព័ន្ធរឿង...?

News New : សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើក ឡើងនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១០ ស្តីពី "ការរួមគ្នាគាំទ្រការរឹត បន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក" នាព្រឹកថ្ងៃទី៥ មេសា នេះ នៅទីធ្លាបាល់ទាត់ខេត្តព្រៃវែង ថា ប្រជាពលរដ្ឋនៅតែប្រកាន់ទំលាប់មិនល្អពាក់ព័ន្ធ នឹងចរាចរណ៍ ដូចជា៖ ការយកផ្លូវសាងសង់រោង ការ រោងបុណ្យ និងពិធីផ្សេងផ្ទាល់ខ្លួន ដែលពេលខ្លះប៉ះពាល់ និងកកស្ទះចរាចរណ៍ ។

សម្តេច ក៏បានលើឡើងទៀតថា ពេលខ្លះក៏មានប្រជាពលរដ្ឋមួយចំនួន ដូចជា៖ ហាលស្រូវ ហាល ពោត និងរបស់ផ្សេងទៀត នៅតាមចិញ្ចើមផ្លូវ ជាដើម។
ការលើកឡើងរបស់សម្តេចក្រឡាហោម នាពេលនេះ ក្នុងគោលដៅធ្វើយ៉ាងណា កាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ឱ្យបានជាអប្បរមា ។


 អត្ថបទ ៖ ចំណាន (១៣១)

0 comments:

Post a Comment