Wednesday, April 26, 2017

អនុប្រធាន និងសមាជិកបក្សសំបុកឃ្មុំ លោក ម៉ម សូណង់ដូរ មកចុះចូលបក្សលោក ញឹក ប៊ុនឆៃ

News New : ទោះបីមានមិនបញ្ចេញចំឈ្មោះក្តី ប្រធានគណបក្សខ្មែររូបរួមជាតិ លោក ញឹក ប៊ុនឆៃ បានលើកឡើងថា គណបក្សកាន់អំណាច និងគណបក្សប្រឆំាង កំពុងតែខ្វែងគំនិតគ្នាចំពោះការធ្វើ ការផ្សព្វផ្សាយនៃបោះឆ្នោត នាពេលខាងមុខនេះ។ ថ្លែងក្នុងពិធីប្រកាសទទួលសមាជិកសមាជិការ ថ្មីមកពីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី២៦ មេសា ឆ្នាំ២០១៧ នេះ នៅស្នាក់ ការកណ្តាលបក្សបញ្ជាក់ថា « ខណៈពេល ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ជិតមក ដល់មានគណបក្សខ្លះថា បើមិនបោះឆ្នោតឲ្យ និងគំាទ្រខ្លួន និងប្រឈមសង្គ្រាម អសន្តិសុខអស្ថេរ ភាព ។ រីឯគណបក្សផ្សេងទៀត ច្រានចោលហើយថា បោះឆ្នោតឲ្យខ្លួន ដើម្បីការផ្លាស់ប្តូរ ។ ផ្ទុយ ទៅវិញគណបក្សខ្មែរូបរួមជាតិវិញ ចង់បង្ហាញឲ្យប្រជាពលរដ្ឋដឹងថា ចង់ឲ្យមានសេចក្តី សុភមង្គល និងនាំភាពរីកចម្រើនមកដល់ប្រទេស »។ លោក ញឹក ប៊ុនឆៃ ថា គណបក្សលោក មិនប្រកាន់និន្នា ការនយោបាយ ដោយធ្វើការប្រមែប្រមូលខ្មែរទំាងអស់ និងមានជំហរច្បាស់លាស់ និងបើកឲ្យមាន ការចូលរួមគ្រប់មជ្ឈដ្ឋាន ។ លោ ហារី សំអាច អតីតអនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិប តេយ្យ និងជាសមាជិកអចិន្ត្រៃយ៍បក្សនេះ បានឲ្យដឹងថា អ្នកដែលមកចូលជាមួយគណបក្សខ្មែររួប រួមជាតិនេះ មានចំនួន ១១០នាក់ ។ លោកថា មូលហេតុដែលលោកចូលរួមជាមួយលោក ញឹក ប៊ុន ឆៃ នោះ គឺដោយសារតែនៅក្នុងគណបក្សសំបុកឃ្មុំ ក្រោមកដឹកនំារបស់លោក ម៉ម សូណង់ដូរ ជា ប្រធាននោះ មិនបានប្រើប្រាស់តាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យនោះទេ។ លោកបញ្ជាក់ថា « ខ្ញុំជាអ្នកធ្លាប់រស់នៅក្នុងប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យខ្ញុំចង់ឲ្យគណបក្សមានលក្ខណៈលទ្ធិ ប្រជាធិបតេយ្យ ។ ការដឹកនំាជាប្រព័ន្ធ មិនមែនបុគ្គល ។ ខ្ញុំមិនចង់ដកខ្លួនទេ តែគាត់កែមិនកើត»។ ចំពោះការចុះចូលនេះ លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា «ខ្ញុំធានា និងស្វាគមន៍ចំពោះបងប្អូន ដើម្បីធ្វើ ការជាមួយគ្នាទៅតាមជំនាញរៀងៗខ្លួន» ។ លោក​ ញឹក ប៊ុនឆៃ ថា បើតាមការលើកឡើងមន្ត្រីថ្នាក់ ក្រោម មានសកម្មជនមកពីគណបក្សផ្សេងៗជាច្រើនទៀត បានមកចុះចូលជាមួយគណបក្ស របស់ លោក។ ក្នុងនោះដែររួមមាន ៖ គណបក្ស ហ៊្វុនស៊ិនប៉ិច គណបក្សសិទ្ធិមនុស្ស គណបក្ស សម រង្ស៊ី គណបក្ស​មហាសាមគ្គីជាតិខ្មែរ ជាដើម។ សកម្មជនទំាងនោះភាគច្រើនជាថ្នាក់ដឹកនាំថ្នាក់ស្រុក ឃុំ សង្កាត់។ លោកបញ្ជាក់ថា«ថ្ងៃនេះមានតែមកពីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មានទាំង អនុប្រធាន សមាជិកអចិន្ត្រៃយ៍ លេខាធិការង និងប្រធានគណៈប្រតិបត្តិ ខេត្ត ស្រុក ........។ ថ្ងៃនេះ យើងទទួល ដែលតែបងប្អូនមកគណបក្សសំបុកឃ្មុំទេ។ ចំណែកមកពីគណបក្សផ្សេងទៀត នឹងធ្វើ លើកក្រោយ»។ ជាមួយគ្នានោះដែរ លោក ញឹក ប៊ុនឆៃ បានលើកឡើងថា មុននឹងគណបក្សលោក ទទួលសកម្មជនចូលរួមនោះ បានសិក្សាច្បាស់ ព្រោះខ្លាចមានអ្នកមកចាក់រុកធ្វើឲ្យគណបក្សរបស់ លោកបែកគ្នា។លោកថា«យើងស្វាគមន៍អ្នកដែលឯករាជ្យចង់អោយគណបក្សរីកចម្រើន។ចំណែក អ្នកដែលចង់មកមានន័យផ្សេងនោះ យើងសុំបដិសេធ យើងមិនទទួលទេ។ គោលការណ៍យើងអ្វីៗ ដែលយើងបង្កើតគណបក្សខ្មែររួបរួមជាតិនេះ សុទ្ធតែអ្នកដើរតាមអតីតព្រះមហាក្សត្រ ដើម្បីជាតិ។ ការបង្កើតនេះធ្វើឲ្យសុខពីគណបក្សនយោបាយផ្សេងៗ »។

អត្ថបទ ៖ ចំណាន

0 comments:

Post a Comment