Tuesday, April 4, 2017

សម្ដេចក្រឡាហោម ស ខេង អំពាវនាវអោយអ្នកនយោបាយទាំងអស់ រក្សាភាពស្ងប់ស្ងាត់...

News New : សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវ ដល់បណ្ដាគណបក្សនយោបាយ អ្នកនយោបាយ និងសកម្មជនទាំងអស់ ត្រូវរក្សាភាពស្ងៀមស្ងាត់ ដើម្បីអោយដំណើរការបោះឆ្នោតក្រុមប្រឹក្សា ឃុំ -សង្កាត់ ប្រព្រឹត្តទៅដោយរលូន ដូចការបោះឆ្នោត ជ្រើសរើសអ្នកតំណាងរាស្ត្រកាលពីឆ្នាំ២០១៣ ។ ការអំពាវនាវរបស់ប្រមុខក្រសួងមហាផ្ទៃ ធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោកលើកទី១០  នា ថ្ងៃទី៤ មេសា នេះ នៅខេត្តព្រៃវែង ។ សម្ដេច ស ខេង បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គជ.ប) គឺជាយន្តការដើម្បីរៀបចំដំណើរការបោះឆ្នោតអោយប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាមួយគ្នានោះដែររាជរដ្ឋាភិបាល ក៏ត្រូវរួមចំណែកទទួលខុសត្រូវ និងធា នាថា ដំណើរការបោះឆ្នោត ប្រព្រឹត្តទៅរលូន ប្រកបដោយសុវត្ថិភាព និងគ្មានអំពើហិង្សា ។ សម្ដេច បញ្ជាក់ថា « ការបោះឆ្នោតកាលពីឆ្នាំ២០១៣ បើទោះបី បក្សនយោបាយ អ្នកនយោបាយ ប្រើពាក្យ សម្ដីលើសលស់ដាក់គ្នាយ៉ាងណាក៏ដោយ ក៏គ្មានអ្នករបួស អ្នកស្លាប់ដោយសារការបោះឆ្នោត នោះ ទេ ហើយនេះគឺជោគជ័យមួយមិនដែលមានក្នុងប្រវត្តិសាស្ត្រកម្ពុជាយើង»។ សម្ដេចសង្កត់ធ្ងន់ថា « ចឹងហើយគឺសូមមេត្តាយើងបន្ត ខិតខំប្រឹងប្រែងដើម្បីរក្សាភាពស្ងប់ស្ងាត់ល្អប្រសើរ គ្មានអំពើហិង្សា ដោយសន្តិភាព ដូចការបោះឆ្នោតឆ្នាំ២០១៣ នេះសម្រាប់ការបោះឆ្នោត ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧។រាជរដ្ឋាភិបាល នឹងខិតខំរក្សាសុវត្ថិភាពសម្រាប់ការបោះឆ្នោតឲ្យមានភាពល្អប្រសើរ »។

ជាមួយគ្នានោះដែរ សម្ដេច ស ខេង ក៏បានលើកឡើងអំពីការឃោសនាបោះឆ្នោត នឹងចាប់ផ្ដើមនៅ ថ្ងៃទី២០ ខែឧសភា ហើយនឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ សម្ដេចបញ្ជាក់ " ចឹង ហើយសូមមេត្តាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងនៅទីនេះក្ដី នៅកន្លែងដទៃទៀតក្ដី ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមមេត្តាចូលរួម ហើយក៏ដូចជាអំពាវនាវទៅដល់គណបក្សនយោ បាយ សកម្មជន អ្នកនយោបាយទាំងឡាយ ក៏សូមមេត្តាខិតខំចូលរួម ដើម្បីធ្វើឲ្យស្ថានការណ៍ នៃ ការបោះឆ្នោតនេះ បានល្អប្រសើរ ដូចឆ្នាំ២០១៣ " ។ ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូល រួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱយបានខ្ជាប់ខ្ជួន ដើម្បីសម្រេចឱយបានតាមអនុសាសន៍ ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា " ថ្ងៃនេះ ថ្ងៃស្អែក កុំឱយ​មានគ្រោះថ្នាក់ចរាចរណ៍ "​ ។ សម្តេចក្រឡាហោម បញ្ជាក់ថា ទិវាសប្តាហ៍ជាតិនេះ​ ជាព្រឹត្តការណ៍ ដែលផ្តួចផ្តើមដោយ គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការ សហប្រជាជាតិ (UNESCAP) ដែលតម្រូវឱ្យប្រទេសជាសមាជិក រៀបចំក្នុងអំឡុងខែឧសភា ជារៀង រាល់ឆ្នាំដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទាំងពិភពលោក ជាពិសេសប្រទេសនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ដែលរួមមានប្រទេសកម្ពុជាផងដែរ ចូលរួមបង្កើនស្មារតីយកចិត្តទុកដាក់ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱយមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិរបស់រដ្ឋ និង ឯកជនយ៉ាងច្រើន ។ ដូចនេះការរៀបចំពិធីនៅពេលនេះ ក៌ជាចំណែក នៃឆន្ទៈរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការគាំទ្រដល់ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤ នៃទស្សវត្សរ៍ សុវត្ថិ ភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១១-២០២០ ដែលមានប្រធានបទសំខាន់ផ្តោតទៅលើរឿងសុវត្ថិភាព ពេលធ្វើដំណើរ  ជាពិសេសផ្តោតទៅលើការបើកបរលើសល្បឿនកំណត់ ដែលអង្គការសហប្រជា ជាតិ គ្រោងនឹងរៀបចំនាចន្លោះថ្ងៃទី៨-១៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ នៅតាមប្រទេសនា នា នៅទូទាំងសកលលោក។

 អត្ថបទ ៖ ចំណាន (១៣១)

0 comments:

Post a Comment