Wednesday, April 5, 2017

ពលរដ្ឋសាទរផង រិះគន់ផង រឿងរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ប្រកាសអត់យកលុយ ៥ថ្ងៃ

News New : យើងសង្កេតឃើញថា បន្ទាប់ពីលោក ប៉ា សុជាតិ អភិបាល នៃគណ:អភិបាលរាជធានី ភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ ជិះរថយន្តក្រុងរបស់
សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៧ មេសា ឆ្នាំ២០១៧ ខាងមុខនេះ ត្រូវបានប្រជាពលរដ្ឋសាទរជាខ្លាំង និងបានលើកឡើងថា អាជ្ញាធរសាលារាជធានីភ្នំពេញ បាន និង កំពុងគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគួរអោយសរសើរណាស់។ ប៉ុន្តែទន្ទឹមនឹងការសាទរនេះដែរ ក៏ មានមតិមួយចំនួនលើកបែបរិះគន់វិញថា មិនដឹងមុខអ្នកបើកឡានក្រុង និងអ្នកធ្វើការក្នុងឡានក្រុង នោះ ធ្វើមុខ និងប្រើសំដីបែបម៉េចទេ ? ពេលអត់យកលុយអ៊ីចឹង ? បើសូម្បីតែយកលុយផង  ក៏មាន អ្នកខ្លះ ឡានខ្លះ ប្រើទឹកមុខ និងសំដីមិនល្អផង ។ ចុះទំរាំបើ.......។ ហើយអ្វី ដែលពលរដ្ឋ មានការរិះ គន់ខ្លាំងនោះ គឺ ការបើកបររបស់តៃកុងឡានក្រុងនេះ មួយចំនួនតូច  គ្មានសីលធម៌  ដោយអាងលើ អំណាចតែម្តង ។

ប្រភព ៖ Facebook : ស្ថាបនា ដើម្បីខ្មែរ

0 comments:

Post a Comment