Monday, April 3, 2017

លោក គឹម ស៊ីសំណា ស្នើឱ្យរដ្ឋាភិបាលវៀតណាម​ អនុញ្ញាតឱ្យពលរដ្ឋខ្មែរក្រោម ឈប់សំរាកចូលឆ្នាំ ដោយឥតលក្ខខណ្ឌ

News New : បន្ទាប់ពីអាជ្ញាធរខេត្តព្រះត្រពាំង ប្រទេសវៀតណាម ចេញសេចក្តីណែនាំអោយគ្រប់ ស្ថាប័នរដ្ឋ និងឯកជនទូទាំងខេត្ត អនុញ្ញាតអោយពលរដ្ឋខ្មែរក្រោម ឈប់សំរាកចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ រយ:ពេល ៣ថ្ងៃ គឺថ្ងៃទី១៤ ១៥ និងទី១៦ ខែមេសា ខាងមុខនេះ លេខាធិការសម្ព័ន្ធអង្គការ សមាគមខ្មែរកម្ពុជាក្រោម ទាំង ១១ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ អបអរសាទរ ចំពោះសេចក្តីណែនាំខាងលើនេះ ។

ជុំវិញករណីខាងលើនេះ លោក គឹម ស៊ីសំណា មន្ត្រីសម្របសម្រួលលេខាធិការដ្ឋាន ក៏បានបញ្ជាក់ ប្រាប់ភ្នាក់ងារ News New ថា លោកសប្បាយចិត្តណាស់ នៅពេលដែលឃើញ អាជ្ញាធរវៀតណាម គិតគូរ និងអោយតំលៃពលរដ្ឋខ្មែរបែបនេះ ។​ ប៉ុន្តែទន្ទឹមនឹងនេះ លោកក៏ស្នើសុំទៅដល់រដ្ឋាភិបាល ទាំងមូល គួរចេញសេចក្តីណែនាំស្តីពី ការអនុញ្ញាតឱ្យខ្មែរក្រោម ឈប់សំរាកបុណ្យចូលឆ្នាំខ្មែរ នៅ ទូទាំងប្រទេសវៀតណាម តែម្តង ព្រោះខ្មែរក្រោម មិនមែនមានតែនៅក្នុងខេត្តព្រះត្រពាំងនោះទេ គឺ នៅបណ្តាលខេត្តមួយចំនួនទៀត ដែលក្រោមធ្វើចំណាកស្រុក ទៅធ្វើការ និងរៀនសូត្រ ជាដើម ។ ជាងនេះទៅទៀត​ លោកថា គួរអនុញ្ញាតឱ្យបងប្អូនខ្មែរទាំងនោះ វិលត្រឡប់មកលេងស្រុក ដោយ គ្មានលក្ខខណ្ឌអ្វីទាំងអស់​ ដូចជា ៖ ការកាត់ប្រាក់ខែ ធ្វើការងារសងវិញ ....។ ល។ និង។ល។ លើស ពីនេះទៅទៀត​ សិស្ស និស្សិត គួរត្រូវអនុញ្ញាតឱ្យឈប់សំរាក ដោយមិនត្រូវយកថ្ងៃបុណ្យចូលឆ្នាំ ដាក់កម្មវិធីផ្សេងៗឡើយ។



អត្ថបទ ៖ អារុណ

0 comments:

Post a Comment