Recent Posts

Seo Services

លោក សុខ ឥសាន ថា ប្រធានបក្សប្រឆាំង កំពុងដើរទិញសន្លឹកឆ្នោតបណ្តាក់ នៅបរទេស

News New : ស្របពេលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កំពុងទស្សនកិច្ចនៅក្រៅ ប្រទេស ដើម្បីជួបជាមួយសកម្មជគំាទ្រខ្លួននោះ អ្នកនំាពាក្យគណបក្សកាន់អំណាចថា លោកកំពុង តែដើរទិញសន្លឹកឆ្នោតបណ្តាក់ ។ លោក សុខ ឥសាន បានអះអាងឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នាថ្ងៃទី៩ មេសា នេះថា ការនិយាយថា មានគេធ្វើការស្ទាបស្ទង់មតិថា គណបក្សប្រឆាំង នឹងឈ្នះ ឆ្នោត មិនមែនជារឿងចម្លែកទេ ។ ចាប់តាំងបង្កើតគណបក្សមក សម រង្សី តែងតែនិយាយថា ឈ្នះ រហូត។ ក៏ប៉ុន្តែការពិតជាក់ស្តែង សម រង្ស៊ី មានដែលឈ្នះ កាលណាឃើញតែចាញ់រហូត ជាង ២០ ឆ្នាំមកហើយ ។ លោកបន្តថា ដូច្នេះការនិយាយរបស់លោក កឹម សុខា ក៏គ្មានអ្វីប្លែកជាង សម រង្ស៊ី ដែរ គឺដូចតែគ្នាហ្នឹង។ បើមិននិយាយថាឈ្នះធ្វើអ្នកនៅឯបរទេស គេជួយលុយកាស មកធ្វើការងារ នយោបាយ ? យើងដឹងហើយថា អ្នកខាងក្រៅ គេក៏ចង់បានតួនាទី មុខតំណែងដែរ ។ បើចង់បាន មុខតំណែងលុះត្រាតែឈ្នះឆ្នោត ។ បើថាឈ្នះឆ្នោត ទើបគេជួយលុយឲ្យ ។ លោកបញ្ជាក់ថា«ការ និយាយរបស់ កឹម សុខា មិនខុសអីនឹងការទិញសន្លឹកឆ្នោតបណ្តាក់ទេ គ្រាន់តែអ្នកនៅក្នុងស្រុក បោះឆ្នោឲ្យសិនមក ទើបបាននេះនោះ ឯអ្នកនៅក្រៅស្រុក ជួយលុយសិនមក ទេីបមានមុខតំណែង ពេលឈ្នះ ។ នេះហៅថា ក្បួនទិញសន្លឹកឆ្នោតបណ្តាក់ ។ ការនិយាយរបស់លោក កឹម សុខា មិន អាចក្លាយជាការពិតឡើយ ។ ការនិយាយឈ្នះៗ នេះ មានតាំងពីជំនាន់ សម រង្ស៊ី ម្លេះ ទីបំផុត គ្មាន លទ្ធផលទាំងអស់ »។ ការលើកឡើងរបស់អ្នកនំាពាក្យបក្សកាន់អំណាចនេះ ខណៈពេលដែរលោក កឹម សុខា បានទៅក្រៅស្រុករយៈពេលខ្លី។ សម្រាប់ទស្សនៈកិច្ចលោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ក៏បានប្រកាសផ្តល់តួនាទីរបស់ខ្លួនទៅឲ្យលោក ប៉ុល ហំម ធ្វើការជំនួសជាប្រធានស្តី ទីគណបក្ស ខណៈតួនាទីលោក ប៉ុល ហំម ជាអនុប្រធានគណបក្ស ត្រូវបានក្រសួងមហាផ្ទៃ មិន ទទួលយកជាផ្លូវការនៅឡើយនោះទេ។ លោក កឹម សុខា ដែលបានទៅបំពេញទស្សនកិច្ចនៅក្រៅ ប្រទេស មួយរយៈពេល បានផ្តល់តួនាទីប្រធានស្តីទីទៅឲ្យ លោក ប៉ុល ហំម ដើម្បីធ្វើការប្រចាំថ្ងៃ ជាមួយមន្ត្រីរបស់ខ្លូន។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការផ្ទេរសិទ្ធិជូនប្រធានស្តីគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ របស់គណបក្សសង្គ្រោះជាតិបានអោយដឹងថា លោក កឹម សុខា ប្រធានគណ បក្សសង្គ្រោះជាតិ ព្រមទំាងថ្នាក់ដឹកនាំគណបក្សមួយចំនួនទៀត គឺ បានទៅបំពេញទស្សនកិច្ចនៅ ប្រទេសញូហ្សីឡែន និងប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៧ ខែដល់ថ្ងៃទី១៨ ខែមេសា ។ ក្នុងរយៈពេល អវត្តមាននេះ លោក កឹម សុខា បានសម្រេចផ្ទេរសិទ្ធិជូន លោក ប៉ុល ហំម ប្រធានគណៈកម្មាធិការ នាយកគណបក្សសង្គ្រោះជាតិ ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដឹកនាំកិច្ចការប្រចាំថ្ងៃ របស់ គណក្សរហូតដល់ថ្ងៃដែលលោក ត្រឡប់មកវិញ ស្របតាមប្រការ៤៥ថ្មី នៃលក្ខន្តិកៈគណបក្ស៕

អត្ថបទ ៖ ចំណាន (១៣៣)




លោក សុខ ឥសាន ថា ប្រធានបក្សប្រឆាំង កំពុងដើរទិញសន្លឹកឆ្នោតបណ្តាក់ នៅបរទេស លោក សុខ ឥសាន ថា ប្រធានបក្សប្រឆាំង កំពុងដើរទិញសន្លឹកឆ្នោតបណ្តាក់ នៅបរទេស Reviewed by Unknown on 10:36:00 PM Rating: 5

No comments:

Powered by Blogger.