News New : នៅព្រឹកថ្ងៃទី១៨ ខែមេសា នេះ ប៉េអឹមខេត្តរតនគិរី បានទទួលពាក្យបណ្តឹងរបស់លោក ទូច ពល: ហើយ ក្នុងរឿងដែលលោកត្រូវប្អូនថ្លៃឈ្មោះ អៀត កេង ដេញបាញ់ កាលពីល្ងាចថ្ងៃទី១៤ មេសា កន្លងទៅ នៅភូមិកាចូន ឃុំកាចូន ស្រុកវេនសៃ ខេត្តរតនគិរី នោះ។
គួររំលឹកថា កាលពីម្សិលម៉ិញ លោក ទូច ពល: បានទៅដាក់បណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក វេនសៃ តែត្រូវអធិការស្រុករុញឱ្យទៅប្តឹងនៅប៉េអឹមខេត្តរតនគិរី ក្រោយមកលោក ពល: ត្រូវបានមេ ឃុំប៉ាក់ក្រឡាន់ ទាក់ទងទៅអធិការស្រុកវេនសៃ និងអោយលោក ពល: មកប្តឹងនៅប៉េអឹមស្រុកវេន សៃវិញ ប៉ុន្តែប៉េអឹមស្រុកនេះ ពុំបានចាប់អារម្មណ៍ និងទទួលពាក្យបណ្តឹងឡើយ បន្ទាប់ពីដឹងថា អ្នក បង្កជាអង្គរក្សអ្នកធំម្នាក់ ក៏ឆ្លើយយករួចខ្លួន ដោយអោយលោក ពល: ត្រឡប់មកផ្ទះវិញ។
មកដល់ពេលនេះ លោក ទូច ពល: បានសំដែងក្តីសប្បាយរីករាយ បន្ទាប់ពីប៉េអឹមខេត្តរតនគិរី ព្រម ទទួលពាក្យបណ្តឹងរបស់លោក មិនដូចជាអធិការនិងប៉េអឹមស្រុកវេនសៃ កាលពីម្សិលម៉ិញមិនព្រម ទទួលពាក្យបណ្តឹងរបស់លោកនោះ។
អត្ថបទ ៖ ចន្ទគិរី
0 comments:
Post a Comment