Thursday, April 20, 2017

ជនរងគ្រោះ ដែលត្រូវប្អូនថ្លៃដេញបាញ់ នៅស្រុកវើនសៃ រតនគិរី បារម្ភពីសុវត្ថិភាព

News New : បើតាមលោក ចន្ទគិរី អ្នកយកព័ត៌មានរបស់ News New ប្រចាំខេត្តរតនគិរី បានបញ្ជាក់ ថា មកត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នេះ អាជ្ញាធរ ស្រុកវើនសៃ ក៏ដូចជា  អាជ្ញាធរខេត្តរតនគិរី មិនទាន់បានដោះស្រាយករណីរឿងប្អូនថ្លៃដេញបាញ់ និង យកកាំភ្លើងគំរាមភ្ជង់រកបាញ់បងថ្លៃ នៅ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ នៅឡើយទេ ។ ម្យ៉ាងវិញ ទៀត ដោយបន្ទាប់ពី សមត្ថកិច្ចស្រុកវើនសៃ មិនសូវអើពើរ នៅពេល ដែលជនរងគ្រោះទៅប្តឹង  រួម ផ្សំ និងបណ្តាញព័ត៌មានមួយចំនួន ធ្វើការចុះផ្សាយពីរឿងបន្តបន្ទាប់ទៀត អាចនឹងធ្វើឱ្យសមត្ថកិច្ច មួយចំនួន មិនសប្បាយជាមួយជនរងគ្រោះថែមទៀត ។ លើសពីទៅទៀតនេះ  ដោយជនរងគ្រោះ ពុំមែនជាអ្នកមានដើមកំណើត និងបងប្អូននៅខេត្តរតនគិរីនេះទៀត ទើបជនរងគ្រោះ បានបញ្ជាក់ ប្រាប់អ្នកយកព័ត៌មានយើងប្រចាំខេត្តរតនគិរី ថា គាត់មានការបារម្ភពីសុវត្ថិភាពគ្រប់ពេលវេលា គឺ រហូតដល់មិនហ៊ានទៅធ្វើបំពេញការងារផង បើទោះបីជាអ្នកយកព័ត៌មានយើង និយាយពន្យល់ពី បញ្ហាផ្លូវច្បាប់ទម្លាប់យ៉ាងណាក៏ដោយ។

ចំពោះករណីប្អូនថ្លៃដេញបាញ់បងថ្លៃខាងលើនេះ  អ្នកយកព័ត៌មាន  News New ប្រចាំខេត្តរតនគិរី  បាន និងកំពុងយកចិត្តទុកដាក់តាមដានរឿងនេះ រហូតដល់មានដំណោះ និងភ្ជាប់ទូរស័ព្ទជាប្រចាំ ជាមួយជនរងគ្រោះ គឺលោក ពល: ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ លោក ពល: មានទំនាស់ក្នុង គ្រួសារបន្តិចបន្តួច (ប្តីប្រពន្ធ) ក្រោយមកក៏ត្រូវឈ្មោះ អ៊ាត កេង ដែលជាប្អូនថ្លៃ ដេញបាញ់ រហូត ដល់យកកាំភ្លើងភ្ជង់រកបាញ់លោកទៀត ដែលហេតុការនេះ កើតនៅក្នុងឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី ។

អត្ថបទ ៖ ចន្ទគិរី



0 comments:

Post a Comment