Wednesday, April 19, 2017

លោកស្រី មួរ សុខហួរ ៖ CNRP នឹងធ្វើសមាជជាថ្មី ដើម្បីផ្គាប់ចិត្តក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ មេសា

News New : បន្ទាប់ពីក្រសួងមហាផ្ទៃ ប្រកាសមិនទទួលស្គាល់ អនុប្រធានទំាង៣ របស់គណបក្ស សង្គ្រោះជាតិ ដែលបក្សប្រឆំាងនោះ បានសម្រេចចិត្តធ្វើសមាជវិសាមញ្ញជាថ្មីម្តងទៀត ដើម្បីផ្គាប់ ចិត្តក្រសួង មហាផ្ទៃ នៅថ្ងៃទី២៥ ខែមេសា ខាងមុខនេះ ។

លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានអោយដឹងក្រោយពីចូលសួរសុខទុក្ខ សកម្មជន ដែលកំពុងជាប់ពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១៩ ខែមេសា នេះថា សមាជវិសាមញ្ញ នៅ ថ្ងៃទី២៥ មេសា ខាងមុខនេះ ថ្នាក់ដឹកនាំគណបក្ស របស់លោកស្រី បានគិតគូររួចហើយថា នឹងត្រូវ ធ្វើយ៉ាងណានោះទេ ។ លោកស្រីបានបញ្ជាក់ថា « គណបក្ស បានជ្រើសរើសថ្នាក់ដឹកនាំគណបក្ស ហើយប្រជាពលរដ្ឋបានយល់ឃើញថា ការជ្រើសរើសថ្នាក់ដឹកនាំនេះ មិនមានបញ្ហាអ្វីទៀតទេ ។ ដូច្នេះខ្ញុំយល់ឃើញថា មិនមានបញ្ហាអ្វីទៀតថា»។ ក្រៅពីការលើកឡើងរឿងសមាជ តែប៉ុន្មានម៉ាត់ លោកស្រីអនុប្រធានបក្សប្រឆំាង ក៏បានលើកឡើងក្នុងជំនួបជាមួយសកម្មជនខ្លួននៅក្នុងពន្ធនាគារ នោះ សកម្មជនទាំងនោះ បានស្នើដល់គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត ពិនិត្យ និងប្រយ័ត្ន នូវបច្ចេកទេសទំាងឡាយ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ ទោះបីជាមានភាពសុក្រឹត្យក៏ដោយចុះ ។

លោកស្រីបញ្ជាក់ថា «ទោះបីសុ្រក្រឹត្យក៏ដោយ តែសុំមើលឲ្យប្រុងប្រយ័ត្ន ដោយកុំឲ្យមានបញ្ហាកើត ឡើង ដូចការបោះឆ្នោតមុនៗទៀត ។ គាត់មិនចង់ឃើញទេ ! បច្ចេកទេសណាក៏ដោយ ត្រូវតែប្រុង ប្រយ័ត្នដែរ»។ ជាមួយគ្នានោះដែរ លោកស្រី ក៏បានលើកឡើដែរថា អ្នកទោសមនសិការ បានផ្តាំផ្ញើ ដល់ពលរដ្ឋទៅបោះឆ្នោត ដើម្បីកុំពួកគាត់បានរួចផុតពីពន្ធនាគារផងដែរ ។

លោកស្រីបានគូសបញ្ជាក់ថា« គាត់បាននិយាយយ៉ាងច្បាស់ណាស់ កុំយករឿងរបស់គាត់ទៅដោះ ដូរនិងរឿងនយោបាយ ។ គាត់សង្ឃឹមថា​ គាត់នឹងបានចេញ។ ថ្ងៃនេះជាថ្ងៃពិសេស យើងខ្ញុំមិនបាន នឹកស្មានថា គាត់បានគិតដល់រឿងបោះឆ្នោតសោះ ។ ថ្ងៃនេះគាត់បាននិយាយដល់ពេលវេលា ៥០ នាទី និយាយតែរឿងបោះឆ្នោត ហើយគាត់បានផ្តល់សារថា សូមបងប្អូនទៅចូលបោះឆ្នោត បើចង់ ឲ្យគាត់បានយុទ្ធត្តិធម៌ »។ យ៉ាងណាក្តីលោកស្រីអនុប្រធានគណបក្សប្រឆំាង បានអះអាងថា គណ បក្សរបស់លោកស្រី មិនបាននិយាយហើយថា គណបក្សបានត្រៀមខ្លួនសម្រាប់ការបោះឆ្នោត នៅ ពេលខាងមុខនេះ។ ចំពោះអ្នកជាប់ពន្ធនាគារនោះដែរ លោកស្រីបានសម្តែងសុទ្ធិដ្ឋិនិយម ថា គណ បក្សសង្គ្រោះជាតិ នៅតែមានផ្លូវចរចាជាមួយបក្សកាន់អំណាច ដើម្បីរកផ្លូវឲ្យពួកគាត់ចេញពីពន្ធនា គារ ។ លោកស្រីបញ្ជាក់ថា « យើងនៅតែសង្ឃឹមនឹងមានការចរចារ តាមវប្បធម៌សន្ទនា ដើម្បីដោះ ស្រាយ ។ ចរចារនៅពេលមានបញ្ហា យើងមិនអាចមិនយកវប្បធម៌សន្ទនា​ ធ្វើជាធម្យោបាយ ដើម្បី ដោះស្រាយនោះទេ » ។ លោកស្រីបន្ថែមថា សកម្មជនដែលកំពុងជាប់ពន្ធនាគារ បានស្នើដល់ដឹក នំាថា កុំយកពួកគាត់ជាដោះដូរជាមួយនយោបាយ ។ តែស្នើឲ្យមានការជជែកគ្នា តាមរយៈវប្បធម៌ សន្ទនា។ លោកស្រីគូសបញ្ជាក់ថា « យើងជឿសមិនផុតពីការជជែកគ្នានោះទេ ។ ពេលនេះ គណ បក្សបានត្រៀមខ្លួន បើទោះបីជាមិនឆ្លើយមិនឆ្លង តែបានត្រៀមខ្លួនសម្រាប់ការបោះឆ្នោត ខាងមុខ នេះ»។ យ៉ាងណាក្តីលោកស្រីអនុប្រធាន ក៏បានអះអាងថា រាល់បញ្ហាទំាងអស់ ដែលកំពុងកើតមាន ចំពោះគណបក្សប្រឆំាងនោះ នឹងមានដំណោះស្រាយនៅថ្ងៃណាមួយជាក់ជាមិនខាន។ការសម្រេច របស់គណបក្សប្រឆំាងនេះ បន្ទាប់ពីក្រសួងមហាផ្ទៃ បានប្រកាសទទួលស្គាល់លោក កឹម សុខា ជា ប្រធានគណបក្សសង្គ្រោះជាតិ ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ ចំនួនបីរូបគឺលោក អេង ឆៃអ៊ាង លោក ប៉ុលហំម និងលោកស្រី មួរ សុខហួរ នោះត្រូវក្រសួងមិនទទួលស្គាលនោះទេ។យ៉ាង ណាក្តី ចំពោះករណីនេះ​​ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់បានឲ្យដឹង ថា គណបក្សសង្គ្រោះជាតិ ត្រូវធ្វើតាមការកំណត់របស់ក្រសួងមហាផ្ទៃ ពិសេសនោះឯកសារ ដែល កម្កល់នៅក្រសួង ។ លើសពីនេះ គឺ ក្រសួងមហាផ្ទៃ ជាអ្នកគ្រប់គ្រងរាល់គណបក្សនយោបាយទំាង អស់។

សូមជម្រាបយោងលិខិតដែលគណបក្សសង្គ្រោះជាតិ ដាក់ទៅក្រសួងមហាផ្ទៃ ដើម្បីចួលមើល​អ្នក ជាប់ពន្ធនាគារមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូប គឺលោក ឡុង រី អ្នកស្រី មួរ សុខហួរ និងសហការី ៣នាក់ទៀត ចូលជួបសួរសុខទុក្ខជនជាប់ឃុំចំនួន ១៦នាក់ រួមមាន ៖ អតីតសមាជិក ព្រឹទ្ធសភា លោក ហុង សុខហួរ សមាជិករដ្ឋសភា លោក អ៊ុំ សំអាន អតីតមន្ត្រីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិ មួយចំនួនទៀត៕

អត្ថបទ ៖ ចំណាន ()

0 comments:

Post a Comment