Monday, April 24, 2017

CNRP វិសោធនកម្មលក្ខន្តិកៈប្រការ៤៧ថ្មី ជ្រើសរើសអនុប្រធានតែ ១រូប

News New : គណបក្សសង្គ្រោះជាតិ បានសម្រេចធ្វើសមាជវិសាមញ្ញវិសោធនកម្ម លើប្រការ ៤៧ថ្មី របស់ខ្លួន ដោយសម្រេចជ្រើសរើសតែអនុប្រធានមួយរូបវិញ និងបន្ថយលក្ខន្តិក:មកត្រឹមតែ ៩ជំពូក តាមការចង់បាន របស់ក្រសួងមហាផ្ទៃ ។ ថ្លែងក្នុងសមាជវិសាមញ្ញ នាព្រឹកថ្ងៃទី២៥ មេសា នេះ  នៅ ស្នាក់ការកណ្តាលគណបក្ស លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ  បានឲ្យដឹងថា គោលបំណងនៃការធ្វើវិសោធនកម្មមាត្រា ៤៧ថ្មី ដើម្បីឲ្យគណៈកម្មាធិការនាយកគណបក្ស រៀបចំ ក្បាលម៉ាស៊ីលគណបក្សអោយស្របតាមអ្វីលក្ខន្តិកៈបក្ស និងស្របតាមច្បាប់ស្តីពី គណបក្សនយោ បាយ ពោលគឺដូចការចង់បាន របស់ក្រសួងមហាផ្ទៃ ។ លោកបញ្ជាក់ថា « ខ្លឹមសារ នៃប្រការ ៤៧ថ្មី ថ្មី១ យើងបានអនុម័ត​ កាលពីថ្ងៃទី២ មីនា ២០១៧ យើងនៅរក្សាដដែល។ ប៉ុន្តែយើងធ្វើសមាជ ថ្ងៃ នេះ ចង់អោយសមាជអនុម័តយល់ព្រមពីការលុបចោលរយៈពេល៣០ថ្ងៃ ដោយដាក់មកវិញនូវខ្លឹម សារថា ករណី ដែលមិនមាន អនុប្រធានគណបក្ស គណៈកម្មការនាយកគណបក្ស  នឹងជ្រើសរើស អនុប្រធានយ៉ាងតិចមួយរូប ដើម្បីជួយប្រធានគណបក្ស រហូតដល់ចប់អាណត្តិ»។

អនុប្រធានគណបក្សសង្គ្រោះជាតិ បានអាចខ្លឹមសារប្រការ ៤៧ ថ្មី ដោយសារប្រការ ៤៧ថ្មី  ១ថ្មី ៖ ក. ក្នុងករណីប្រធានគណបក្សទទួលមរណភាព លាឈប់ បាត់បង់សមាជិកភាព រឺ បាត់បង់សមត្ថ ភាព ដឹកនំាគណបក្ស ដែលបញ្ជាក់ដោយ គណៈកម្មការនាយកគណបក្ស បើអាណត្តិ ឬ តិចជាង ១៦ខែ អនុប្រធានមួយរូប ដែលមានអាយុច្រើនជាងគេ ត្រូវមានតួនាទីជា ប្រធានគណបក្ស រហូត ដល់ចប់អាណត្តិ។ អាណត្តិលើស ១៦ខែ គណៈកម្មការអចិន្រ្តៃយ៍ ត្រូវកំណត់ពេលធ្វើ សមាជវិសា មញ្ញ ដើម្បីជ្រើសរើសប្រធានគណបក្ស និងអនុប្រធានគណបក្សថ្មី ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ រហូតដល់ ពេលចប់អាណត្តិ ។ 
ខ. ករណីដែលមិនមានអនុប្រធាន គណៈកម្មការនាយក ត្រូវជ្រើសរើសអនុប្រធានថ្មី យ៉ាងតិចមួយ រូប ពីក្នុងចំណោមសមាជិករបស់ខ្លួន ដោយសម្លេងភាគច្រើនដាច់ខាត ៥០% បូក១ ​នៃសមាជិក    គណៈកម្មការនាយកទំាងមូល ដើម្បីជួយការងារប្រធានគណបក្សរហូតដល់ចប់អាណត្តិ ។ ជាមួយ គ្នានោះដែរ អង្គសមាជ ក៏បានលើកដៃអនុម័តលក្ខន្តិកៈបក្ស ពី ១០ជំពូកមក ៩ជំពូកវិញ ផងដែរ ។

យ៉ាងណាក្តីក្នុងនៅក្នុងសមាជគណបក្ស លោក អេង ឆៃអ៊ាង មិនបានឲ្យដឹងថា ត្រូវរុះរើ អនុប្រធាន ឬយ៉ាងណាក្តីនោះទេ ខណៈបច្ចុប្បន្នអនុប្រធានគណបក្សមានចំនួន ៣រូប ដែលសមាសភាព នេះ ត្រូវបានក្រសួងមហាផ្ទៃ បដិសេធដោយថាខុសលក្ខន្តិកៈគណបក្ស ដែលកម្កល់នៅក្រសួងមហាផ្ទៃ ។ លោក ស៊ុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានថ្លែងក្រោយសមាជប្រាប់អ្នកសារព័ត៌ មានយ៉ាងខ្លីថា ក្រោយពីសមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិបញ្ចប់ ដោយសម្រេចអនុម័ត វិសោធនកម្មមាត្រា ៤៧ថ្មី នោះគណបក្សសង្រ្គោះជាតិ អាចដាក់សេចក្តីសម្រេចនេះទៅក្រសួងម ហាផ្ទៃ នៅរសៀលថ្ងៃទី២៥ ខែមេសា នេះតែម្តង។ លោកបន្តថា បន្ទាប់ពីដាក់ទៅក្រសួងរួច ហើយ ​ក្រសួងទទួលស្គាល់ បក្សនឹងសម្រេចជ្រើសរើសអនុប្រធានបក្សថ្មី ដែលបច្ចុប្បន្ននោះ មានចំនួន ៣ រូប អាចរុះរើតាមលក្ខនិ្តកៈ ដែលសមាជបានអនុម័តនៅថ្ងៃនេះ។

សូមជម្រាបថាក្រសួងមហាផ្ទៃ កាលពីពេលកន្លងមកបានប្រកាសទទួលស្គាល់លោក កឹម សុខា ជា ប្រធានគណបក្សសង្គ្រោះជាតិ ។ ចំណែកអនុប្រធានទំាងបី ដែលគណបក្សជ្រើសរើស ក្នុងសមាជ វិសាមញ្ញកាលពីថ្ងៃទី២ ខែមីនា មាន៖ លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ នោះ ត្រូវបានក្រសួងមិនទទួលស្គាល់ ដោយអះអាងថា ការជ្រើសរើសនេះ ខុសលក្ខន្តិកៈគណបក្ស ត្រង់ប្រការ៤៧ ថ្មី ៕


អត្ថបទ ៖ ចំណាន

0 comments:

Post a Comment