Wednesday, May 31, 2017

នារីស្រស់ស្អាតជាបុគ្គលិកក្រុមហ៊ុន ២នាក់ ត្រូវចោរឆក់កាបូប បានសំរេច...

News New : នារីជាបុគ្គលិកក្រុមហ៊ុន ២នាក់ ជិះម៉ូតូចេញពីកន្លែងធ្វើការ វិលត្រឡប់ទៅផ្ទះ ត្រូវបាន ជនសង្ស័យមានគ្នា ២នាក់ ជិះម៉ូតូប្រដេញតាម ហើយក៏ធ្វើសកម្មភាពឆក់យកកាបូបលុយទៅបាត់ ដោយសុវត្តិភាព កាលពីវេលាម៉ោង ១២ និង៣០នាទី រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នេះ ស្ថិតនៅតាមផ្លូវបេតុង ក្បែរវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ឈា រដ្ឋា ភេទស្រី អាយុ ២៣ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុននៅកោះពេជ្រ ស្នាក់នៅផ្ទះ ជួល ភូមិទី៨ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិកោះកុក «ក» ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

សម្ភារៈបាត់បង់ ត្រូវបានជនរងគ្រោះអះអាងថា លុយចំនួន ៦០ដុល្លារ កាតការងារ អត្តសញ្ញាណ ប័ណ្ណ និងឯកសារមួយចំនួនទៀត ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុ ខណៈដែលជិះម៉ូតូរួមដំណើរជាមួយមុត្តភ័ក្រ តាមម៉ូតូហុងដាគុប ចេញពីកន្លែងធ្វើការនៅកោះពេជ្រ វិលត្រឡប់ទៅផ្ទះជួល ដោយធ្វើដំណើរកាត់ តាមផ្លូវបេតុងខាងលើ ។ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យគ្នា២នាក់ ជិះម៉ូតូម៉ាក ស៊ូរ៉ុសពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយ មកដល់ទន្ទឹមគ្នា ក៏ឆក់យកកាបូបស្ពាយទៅបាត់។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឲ្យសមត្ថ កិច្ចជួយស្រាវជ្រាវ ៕

អត្ថបទ ៖ សារ៉ន

Tuesday, May 30, 2017

កំលាំងសមត្ថកិច្ចចំរុះខេត្តកំពង់ធំ ចាប់បានរថយន្ដឡង់គីស័រ ដឹកឈើប្រណីត ៨ផ្លាន

News New : រថយន្ដឡង់គ្រឺស័រ មួយគ្រឿង ដឹកឈើប្រណឹតលោតឆ័ត្រ ឆ្លងកាត់ខេត្តកំពង់ធំ ជាប់ អន្ទាក់សមត្ថកិច្ចចំរុះ កាលពីវេលាម៉ោង ២០ និង ៤០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅ ត្រង់ចំណុច ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បើតាមការអោយដឹងពីសមត្ថកិច្ច បានប្រាប់ថា ដោយសារបញ្ជាផ្ទាល់ពីលោក អ៊ិត សុធា ព្រះរាជ អាជ្ញាខេត្តកំពង់ធំ អោយកំលាំងសមត្ថកិច្ចចំរុះ សហការណ៍គ្នា ស្ទាក់ចាប់រថយន្ដលួចដឹកឈើធ្នង់ កំពុងឆ្លងកាត់ខេត្តកំពង់ធំ។ ជាលទ្ធផល សមត្ថកិច្ចយើងឃាត់បាន រថយន្ដឡង់គ្រឺស័រមួយគ្រឿង ពណ៍ស្ករ ពាក់ផ្លាក់លេខ ភ្នំពេញ 2F 2724 បើកបរដោយឈ្មោះ គ្រី គឹម សុង អាយុ ៤៣ឆ្នាំ រស់នៅ ភូមិកោះដាច់ ឃុំកោះដាច់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងអ្នករួមដំណើរម្នាក់ឈ្មោះ ពៅ លីហ័រ ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិដំរីជាន់ខ្លា  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ក្រោយឃាត់រថយន្ដរួច បានប្រគល់ទាំងមនុស្ស និងវត្តុតាងអោយទៅមន្រ្ដីជំនាញ រដ្ឋបាលព្រៃឈើ កំពង់ថ្ម រក្សាទុក ដើម្បីវាស់វែង និងចាត់វិធានការណ៍តាមច្បាប់ ។

លោក សុត ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានឱ្យដឹងក្រោយវាស់វែងថា គឺ មានចំនួនឈើ ៣១ដុំ ស្មើនឹង ៨ផ្លាន ។

បច្ចុប្បន្នផ្នែករដ្ឋបាលព្រៃកំពង់ថ្ម កំពុងកសាងសុំរឿងបញ្ជូនសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការ ទៅតាមច្បាប់៕


អត្ថបទ ៖ សារ៉ន

លោក ចាន់ មុន្នី បុគ្គលិកកាសែតកម្ពុជាថ្មី ត្រូវរថយន្តដឹកដីបុករបួសធ្ងន់កំពុងសង្រ្គោះនៅពេទ្យរុស្ស៊ី

News New : លោក ចាន់ មុន្នី បុគ្គលិកកាសែតកម្ពុជាថ្មី ប្រចាំការខេត្តកណ្តាល ត្រូវរថយន្តដឹកដី ដែលបើកបរដោយជនស្រវឹងខួប បានបុកបណ្តាលឲ្យរបួសធ្ងន់ខណៈបើករថយន្តកូរ៉ឡា ត្រូវកៀប ជាប់ខូចខាតរថយន្តខ្ទេចខ្ទីអស់ កាលពីវេលាម៉ោង ២០ និង៤៥នាទីយប់ ថ្ងៃទី៣០ ខែឧសភា ម្សិល ម៉ិញនេះ នៅខាងមុខសាលាសង្កាត់ព្រែកកំពឹស តាមបណ្តោយផ្លូវជាតិលេខ២ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបររថយន្តដឹកដី ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផង ដែរ ក្រោយពីបើកបុករថយន្តអ្នកការសែតកម្ពុជាថ្មី ទាំងកំរោលនោះ។

ប្រភពបានបន្តថា រថយន្តរបស់លោក ចាន់ មុន្នី អ្នកកាសែតកម្ពុជាថ្មី ប្រចាំនៅខេត្តកណ្តាល នោះ គឺធ្វើដំណើរតែម្នាក់ឯង ហើយគ្រោះថ្នាក់នោះ គឺរថយន្តដឹកដី ដែលអ្នកបើកបរ ស្ថិតនៅក្នុងស្ថាន ភាពស្រវឹងជោកជាំ បានបើករេចង្កូត ចូលខាងស្តាំដៃរបស់រថយន្តលោក ចាន់ មុន្នី បណ្តាលឲ្យបុក កៀបអ្នកបើកបររថយន្តអ្នកកាសែតនៅខាងក្នុងរងរបួសធ្ងន់តែម្តង។

ប្រភពព័ត៌មានបន្តទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់នោះ ត្រូវបានប្រជាពលរដ្ឋនៅជិតនោះ នាំ គ្នាជួយអន្តរាគមន៍ ដោយគាស់លោក ចាន់ មុនី ចេញពីរថយន្តរបស់លោក រួចក៏ប្រញាប់បញ្ជូនទៅ មន្ទីរពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះជីវិតបន្ទាន់ផងដែរ។ តែលោកស្ថិតនៅក្នុងអាការៈរបួសធ្ងន់ធ្ងរសន្លាប់ នៅឡើយ។ បើទោះបីរាង្គកាយលោកមើលទៅ មិនឃើញរបួសហូរឈាមនោះ គេសង្ស័យប៉ះទង្គិច ធ្ងន់ធ្ងន់ត្រង់ដើមទ្រូង៕

អត្ថបទ ៖ សារ៉ន

ឯកឧត្តម កែ គឹមយ៉ាន ៖ មានតែបក្សប្រជាជនកម្ពុជាទេ ដែលនាំមកសន្តិភាព និងការអភិវឌ្ឍពេញលេញ

News New : ឯកឧត្តម​ កែ​ គឹមយ៉ាន​ សមាជិកអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល​គណបក្សប្រជាជន កម្ពុជា​ បន្តចុះជួបសំណេះសំណាល​ជាមួយសមាជិក ​ សមាជិកា​ មហាគ្រួសារគណបក្សប្រជាជន កម្ពុជា ចំនួន ៣០០០នាក់ ជាប្រជាពលរដ្ឋមកពីឃុំម៉ាឡៃ​  ឃុំបឹងបេង​ ឃុំទួលពង្រ​ ឃុំអូរស្រឡៅ​ ឃុំ អូរសំព័រ​  នៅភូមិកោះស្នួល ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ កែ គឹមយ៉ាន បានលើកឡើងថាគ្មានគណបក្សនយោបាយណា ដែល មានគោលនយោបាយបង្រួបបង្រួមជាតិ និង ធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ ដូចគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណ បក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​ ជាពិសេស ក្រោមយុទ្ធសាស្រ្ត ឈ្នះ​ ឈ្នះ​ របស់សម្តេចតេជោ​ ហ៊ុន​ សែន​ សង្គ្រាមផ្ទៃក្នុង ដែលអូសបន្លាយជាយូរលង់​ប្រជាពលរដ្ឋ ស្លូតត្រង់ ​ ត្រូវបានកាប់សំលាប់​ បែកបាក់ក្រុមគ្រួសារ ប្រទេសជាតិរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី គ្មាន សល់រុញប្រទេសធ្លាក់ក្នុងភាពខ្មៅងងឹតគ្មានពន្លឺរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះ ត្រូវបានបញ្ចប់​ហើយគណបក្សប្រជាជន បានរួមគ្នាជាមួយប្រជាជនកសាងប្រទេសឡើងវិញ ហើយបាននាំយក មកវិញនូវសុខសន្តិភាព​ សណ្តាប់ធ្នាប់​ សាធារណ​:​ សមិទ្ធិនានា ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់​ ស្ពាន​ សា លារៀន​ មន្ទីរពេទ្យ​ វត្តអារាមជំនឿសាសនា​ បានស្តារឡើងមកវិញ រីកលូតលាស់គ្រប់វិស័យ​ ប្រែ ក្លាយតំបន់ដែលធ្លាប់តែច្បាំងវាយប្រយុទ្ធគ្នាទៅជាតំបន់សន្តិភាព ​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ដែល យើងបានឃើញទាំងអស់គ្នា។
ជាមួយគ្នានេះ​ ឯកឧត្តម​កែ គឹមយ៉ាន បានគូសបញ្ជាក់ទៀតថា មានតែគណបក្សប្រជាជនកម្ពុជា តែ មួយគត់ដែលមានស្នាដៃធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពរឹងមាំ និងបានកសាងអភិវឌ្ឍប្រទេស ឱ្យរីកចំរើនលើគ្រប់វិស័យ​  ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ​ ដែលបានផ្តល់ទំនុកចិត្តបោះឆ្នោតជូនគាំទ្រគណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិទាំងការបោះ ឆ្នោតក្រុមប្រឹក្សាឃុំ​  សង្កាត់​ និងបោះឆ្នោតជាតិ​ ។

ជាទីបញ្ចប់ឯកឧត្តម​ កែ ​ គឹមយ៉ាន​  បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវពង្រឹងសាមគ្គី ភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អដើម្បីចូលរួមថែរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់ សង្គមឱ្យបានរឹងមាំ ហើយមិនត្រូវជឿលើការញុះញង់មួលបង្កាច់ពីសំណាកជនអគតិមួយចំនួន ដើម្បីបំរើផលប្រយោជន៍នយោបាយ និងបង្កអស្ថិរភាពក្នុងសង្គមឱ្យសោះ។ ទន្ទឹមនឹងនេះ សូមបង ប្អូនប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈឯកសារបំរើឱ្យការបោះឆ្នោត ដើម្បីទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា តាមលេខរៀងដែលបានកំណត់សម្រាប់ឃុំ​  សង្កាត់នីមួយៗ ឱ្យបានគ្រប់គ្នា នៅថ្ងៃ ទី៤ មិថុនា ឆ្នាំ២០១៧ ដើម្បីបន្តដំណើរកសាងអភិវឌ្ឍន៍មូលដ្ឋាន របស់បងប្អូនឱ្យកាន់តែរីកចំរើន ឡើងថែមទៀត​ ៕







អត្ថបទ ៖ ទូច វណ្ណ: 
ប្រភព ៖ Facebook : Mong Sokha

អភិបាលស្រុកពារាំង សន្យាដោះស្រាយទំនាស់អ្នកភូមិពារាំង និងចុងក្រូច ក្រោយបោះឆ្នោត

News New : នៅព្រឹក​ថ្ងៃទី៣០ ឧសភា នេះ នៅ​ចំណុច​ខាង​លិច​គល់​ស្ពាន​ស្នាយពល ស្ថិត​នៅភូមិ​ពារាំង ឃុំរាប ស្រុក​ពារាំង ខេត្តព្រៃវែង មាន​ពលរដ្ឋប្រមាណ​ជាង ៣០០នាក់ ដែល​មក​ពីភូមិ​ចំនួន ២ គឺ ភូមិពារាំង និងភូមិចុងក្រូច ឃុំ និងស្រុក​ខាង​លើ បាន​ទទូច​សុំឲ្យ​អាជ្ញាធរ​ស្រុក​ពារាំង ជួយរក​ដំណោះ​ស្រាយ​រឿង​ផ្លូវ​ចូលដី​របស់​ពួកគាត់​ដែល​នៅខាងក្រោយ និង​សូម​ឲ្យបើក​ប្រឡាយ​នៅតាម​សង​ខាង​ផ្លូវជាតិ​លេខ៨ ចាប់​ពីភូមិ​ចុងក្រូច មកដល់​ស្ទឹង​ នៅចំណុច​គល់ស្ពាន​ស្នាយពល​នេះ ។

ប្រភព​បាន​ឲ្យដឹង​ថា ការតវ៉ា​របស់​ពលរដ្ឋ​នេះ ​បន្ទាប់​ពីមាន​ជម្លោះដ៏​រ៉ាំរ៉ៃ រវាង​ដីអ្នក​ខាងមុខ និងដី​អ្នកខាង​ក្រោយ ដែល​មិនទាន់​ដោះស្រាយ​ចប់ ហើយ​មានម្ចាស់​ដីខ្លះ បានចាក់​ដីលុប​មក​ទល់ផ្លូវ​ជាតិ ​ដោយ​មិនដាក់​លូបង្ហូរ​ទឹក​ធ្វើឲ្យ​ភាគី​ទំនាស់​​ដោះ​ស្រាយ​មិន​ទាន់​ចប់នោះ​ ប្រតិកម្មខឹង​រហូត​មានពល​រដ្ឋលើក​គ្នាមក​តវ៉ា​បែបនេះ​ទៅ ។
លោក ហ៊ី ធួក អភិបាល​ស្រុក​ពារាំង ដែល​បានទៅធ្វើ​ការសម្រប​សម្រួល​ជាមួយ​ពលរដ្ឋនៅទីនោះ​បានឲ្យដឹងថា ខណៈ​ពេលនេះ​ អាជ្ញាធរ​កំពុង​រកដំណោះ​ស្រាយ​ជូនពួក​គាត់ហើយ​។ លុះដល់​បោះ ឆ្នោត​រួច​ នឹង​ដោះស្រាយ​ជាលក្ខណៈ​ទ្រង់ទ្រាយ​ធំតែ​ម្ដង៕

អត្ថបទ ៖ អារុណ
ប្រភព ៖ Sokkhak Online News




កម្មករមួយចំនួនធំរអ៊ូររទាំ ព្រោះខាងរោងចក្រឲ្យឈប់តែ ១ថ្ងៃ សំរាប់ទៅបោះឆ្នោត

News New : កម្មករ កម្មការនីរោងចក្រមួយចំនួនធំ រអ៊ូររទាំ អាក់អន់ចិត្ត ដោយសារថៅកែរបស់ខ្លួន អនុញ្ញាតឲ្យឈប់សម្រាកតែ ០១ថ្ងៃ សម្រាប់ធ្វើដំណើរទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា មេឃុំ សង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះ ។

តាមកម្មករ កម្មការនីរោងចក្រ បានលើកឡើងថា ថៅកែក្រុមហ៊ុនរបស់ពួកគាត់ បានផ្សព្វផ្សាយជូន ដំណឹងដល់កម្មកររួចទៅហើយ ពីផែនការឈប់សម្រាកសម្រាប់កម្មករទៅចូលរួមបោះឆ្នោត ជ្រើស រើសមេឃុំ ចៅសង្កាត់ថ្មី នាថ្ងៃខាងមុខជិតមកដល់នេះ គឺ អនុញ្ញាតឲ្យកម្មករទាំងអស់ ឈប់សម្រាក តែ ១ថ្ងៃ ទី៤ ខែមិថុនា នេះតែម្តង ។

បញ្ហាការកំណត់ថ្ងៃឲ្យឈប់របស់ថៅកែខាងលើនេះ ធ្វើឲ្យកម្មករមួយចំនួនធំ ដែលពួកគាត់ មានទី លំនៅគោលដៅត្រូវទៅចូលរួមបោះឆ្នោតនោះ ឆ្ងាយៗ ធ្វើអោយពួកគាត់ជួបការលំបាក ក្នុងការធ្វើ ដំណើរ។ ជាក់ស្តែងមានកម្មការនីមួយរូបសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា គាត់ត្រូវទៅចូល រួមបោះឆ្នោត នៅឯខាងខេត្តស្ទឹងត្រែង កាលបើក្រុមហ៊ុនអនុញ្ញាតឲ្យឈប់សម្រាកតែមួយថ្ងៃ ធ្វើឲ្យ គាត់ជួបការលំបាកដោយសារការធ្វើដំណើរផ្លូវឆ្ងាយរាប់រយគីឡូម៉ែត្រចំណាយពេលរាប់ម៉ោង ទើប ទៅដល់ ម្លោះហើយធ្វើឲ្យគាត់ ពុំមានពេលវេលាទៅមក ក្នុងថ្ងៃបោះឆ្នោត ទៅតាមអ្វីដែលក្រុមហ៊ុន កំណត់ឲ្យឈប់នោះទេ។

តែទោះជាយ៉ាងណាក្តី ការរអ៊ូរទាំងរបស់កម្មករមួយចំនួនធំនោះ គ្រាន់តែជាការផ្សព្វផ្សាយ របស់ ថៅកែរោងចក្រប៉ុណ្ណោះ។ រីឯក្រសួងការងាររឺរាជរដ្ឋាភិបាលវិញ មិនទាន់ចេញសេចក្តីប្រកាសពាក់ ពាក់ទៅនឹង កម្មករទៅបោះឆ្នោត ឬការអនុគ្រោះឲ្យកម្នករ បានឈប់សម្រាកទៅចូលរួម បោះឆ្នោត នោះដែរ ។

អត្ថបទ ៖ សារ៉ន

នគរបាលអន្តោប្រវេសន៍ ចុះឃាត់ខ្លួនជនជាតិវៀតណាម និងចិន ខុសច្បាប់ បាន ៩៣នាក់

News New : ជនបរទេសប្រុស ស្រី ចំនួន ៩៣នាក់ លួចចូលមកស្នាក់នៅ និងបម្រើការងារ ដោយ ខុសច្បាប់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានសើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ស្រាវជ្រាវចុះចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ៦ និង ៣០នាទី  ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមនគរបាល បានឲ្យដឹងថាជនបរទេសទាំង ៩៣នាក់ មានជនជាតិវៀតណាមចំនួន ៤២នាក់ ស្រី ៥នាក់ ជនជាតិចិនចំនួន ៥១នាក់ ស្រី ២នាក់ ។

នគរបាលបន្តទៀតថា ជនបរទេសទាំងនេះ គឺ បន្ទាប់ពីកម្លាំងជំនាញស្រាវជ្រាវ រកឃើញចូលមក ប្រទេសកម្ពុជា ដោយខុសច្បាប់ ពុំមានឯកសារត្រឹមត្រូវ ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ទើប កម្លាំងនគរបាល នៃនាយកដ្ឋានសើបអង្កេត និងអនុវត្តនីតិវិធី សម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះចាប់ឃាត់ខ្លួន ។

ជនជាតិបរទេសទាំងនោះ ក្រោយពីឃាត់ខ្លួនបាន នាំទៅកាន់នាយកដ្ឋាន ដើម្បីសាកសួរបន្តទៅ តាមនីតិវិធី ៕

អត្ថបទ ៖ សារ៉ន

Monday, May 29, 2017

៥០ម៉ឺនដុល្លារក្នុង ១ឃុំ របស់បក្សប្រឆាំង សម្តេច ស ខេង បកស្រាយ ២ចំណុច មិនអាចទៅរួច

News New : ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស និង បេក្ខជន ក្រុមប្រឹក្សាឃុំ នៅស្រុកកំពង់ត្របែក និងស្រុកមេសាង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ឧសភា នេះ
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងជាថ្មីម្តងទៀតទាក់ទង ទៅនឹងគោលនយោបាយ របស់គណបក្សសង្គ្រោះជាតិ ដែលថា បើគណបក្សនេះ ជាប់ឆ្នោត នឹង
ទំលាក់ថវិកា ៥០ម៉ឺនដុល្លារ ទៅអោយឃុំ សង្កាត់ នីមួយៗ ក្នុង ១ឆ្នាំៗ ថាជាគោលនយោបាយប្រជា
ភិថុត រឺជាគោលនយោបាយរុញឱ្យខ្លោច រឺរុញឱ្យឆៅ ព្រោះការផ្តល់ថវិកាច្រើនបែបនេះ វាមិនមែន គ្រាន់តែនិយាយតែមាត់ទៅរួចនោះទេ គឺគេត្រូវពិនិត្យមើលចំណូលចរន្តរបស់ជាតិ គេពិនិត្យទៅលើ
លក្ខខណ្ឌពិសេសមួយចំនួនទៀត ។

សម្តេចក្រឡាហោម បានបញ្ជាក់ថា ទី១ ៖ ត្រូវតែភ្ជាប់នឹងលក្ខខណ្ឌពង្រឹងសមត្ថភាព ផ្នែកធនធាន
មនុស្សរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និង ទី២ ៖ ត្រូវតែផ្តល់សិទ្ធិអំណាចទៅអោយឃុំ សង្កាត់ ជាអ្នក អនុវត្ត ។ សម្តេច បានបន្តទៀតថា ជាក់ស្តែងណាស់កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានធ្វើរួច និង
កំពុងធ្វើបន្ត ៣ចំណុច រួមមាន ៖
១. ការផ្ទេរសិទ្ធិអំណាចទៅអោយមូលដ្ឋានឃុំ សង្កាត់ ។
២. ការផ្ទេរធនធានមនុស្សពីថ្នាក់ជាតិទៅអោយថ្នាក់មូលដ្ឋានឃុំ សង្កាត់ ។
៣. ការផ្ទេរថវិកាទៅអោយថ្នាក់មូលដ្ឋានឃុំ សង្កាត់ ដើម្បីអភិវឌ្ឍមូលដ្ឋាន ។
សម្តេច បន្តសង្កត់ធ្ងន់ថា ៣ចំណុចនេះ គឺត្រូវផ្ទេរ និងប្រគល់ព្រមគ្នា មិនមែនសំដៅតែលុយមួយ
មុខនោះទេ ៕







អត្ថបទ ៖ ទូច វណ្ណ:

លោក ស សុខា នឹងរៀបចំបរិច្ចាគឈាម នាថ្ងៃទី៣ មិថុនា ខាងមុខនេះ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមថ្មី

News New : លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជា អនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងលោកស្រី នឹងរៀបចំកម្មវិធី បរិច្ចាគឈាមមួយ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧
ខាងមុខនេះ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមថ្មី ជាប់មន្ទីរពេទ្យមិត្តភាព ខ្មែរ - សូវៀត ចាប់ពីម៉ោង
៨:០០ព្រឹកតទៅ ដើម្បីប្រមូលឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សំរាប់ទុកសង្គ្រោះជីវិត
មនុស្សទូទៅ។

អាស្រ័យហេតុនេះ លោក ស សុខា និងលោកស្រី សូមអំពាវនាវទៅដល់ឯកឧត្តម​ លោកឧកញ៉ា លោកជំទាវ​  អស់លោក លោកស្រី អ្នកនាងកញ្ញា សិស្ស និស្សិត ទាំងអស់ ចូលរួមបរិច្ចាគឈាម
អោយបានច្រើនកុះករ ។
បញ្ជាក់ : សំរាប់អ្នកមានបំណងបរិច្ចាគឈាម នាឱកាសនោះ សូមសំរានអោយគ្រប់គ្រាន់  និងកុំ ពិសារគ្រឿងស្រវឹង ២ថ្ងៃ មុនថ្ងៃបរិច្ចាគ និងប្រើសំលៀកបំពាក់ ស៊ីវិលធម្មតា ៕

អត្ថបទ ៖ អារុណ

នគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនជនសង្ស័យ ៤នាក់ ទៅតុលាការក្រុងភ្នំពេញ ព្រឹកនេះ!

News New : ជនសង្ស័យចំនួន ០៤នាក់ ក្នុងសំណុំរឿង ៣ ផ្សេងគ្នា ត្រូវបាននគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បន្តនាំខ្លួនបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ។បន្ទាប់ពីតុលាការផ្ញើឲ្យនគរបាលជំនាញឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានរួចមក ដើម្បីឲ្យ ព្រះរាជអាជ្ញាបន្តការសាកសួរ និងចោទប្រកាន់ផ្លូវការនោះ ។

តាមនគរបាល បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ ត្រូវបាននគរបាល កសាងសំណុំរឿង ចំនួន ៣ផ្សេងគ្នា ហើយមានជនសង្ស័យ ២នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីលួច និងជួញដូរគ្រឿងញៀន ទី១៖ ឈ្មោះ នេត ឡេ អាយុ ១៤ឆ្នាំ ជាបងធំដឹកនាំក្រុមដើរលួច  មានទីលំនៅភូមិថ្មគោល  សង្កាត់ ចោមចៅ ខណ្ឌពោធិសែនជ័យ និងទី២៖ ឈ្មោះ សុខ វណ្ណៈ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យ ០២នាក់ខាងលើនេះ ត្រូវបាននគរបាលឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា កន្លងមក នៅសង្កាត់ចោមចៅ។ ចំណែកជនសង្ស័យ ២នាក់ទៀត ក្នុងសំណុំរឿងឆក់ទូរស័ព្ទ ទី១ ៖ ឈ្មោះ ហៃ សុធា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ  មានទីលំនៅភូមិដំណាក់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ  និង ទី២ ៖ ឈ្មោះ ឌី វិច្ឆ័យ ភេទប្រុស អាយុ ២២ឆ្នាំ  មុខរបរបុគ្គលិកក្រុម ហ៊ុនឯកជន ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។ ទាំង ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយ ហ្ស៊ុយគីលេតពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1FY-2270 ជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព ដើរឆក់ ដើរលួច ហើយនគរបានឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា កន្លងមក ។

នគរបាលបានបន្តទៀតថា ជនសង្ស័យទាំង ៤នាក់ខាងលើ ក្រោយពីឃាត់ខ្លួនបាន កសាងសំណុំ រឿង ហើយបានបញ្ជួនខ្លួនទៅតុលាការម្តងរួចមកហើយ ប៉ុន្តែមិនទាន់ដាច់ស្រេច  តុលាការបន្តផ្ញើ ជនសង្ស័យ ឲ្យនគរបាលជំនាញខណ្ឌឃុំខ្លួនជាបណ្តោះអាសន្ន រហូតដល់ព្រឹកថ្ងៃទី៣០ ខែឧសភា នេះ ទើបនគរបាលបន្តនាំខ្លួនជនសង្ស័យទៅតុលាកា ដើម្បីសាកសួរបន្ត នឹងចោទដាក់បន្ទុក ជាផ្លូវ ការ ៕
អត្ថបទ ៖ សារ៉ន



សង្កាត់មួយ ក្នុងខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ពលរដ្ឋត្អូញត្អែរ ព្រោះខ្វះទឹកស្អាតប្រើប្រាស់

News New : បើយោងតាមការបង្ហោះរបស់ Page មួយ ដែលមានឈ្មោះថា "ស្ថាបនា ដើម្បីខ្មែរ" បាន សរសេរពីសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថាពលរដ្ឋត្អូញត្អែរ ព្រោះគ្មាន ទឹកស្អាតប្រើប្រាស់ ។ បើទោះបីជាសង្កាត់មួយនេះ ក្រោមកិច្ចអភិវឌ្ឍន៍ ជាង ២០ឆ្នាំ កន្លងមកហើយ ក៏នៅពុំទាន់មានទឹកស្អាតប្រើប្រាស់នៅឡើយ គឺពលរដ្ឋជួបការលំបាក ព្រោះពួកគាត់ប្រើប្រាស់ទឹក អណ្តូង ទឹកត្រពាំង តាមវាល និងតាមវត្ត ជាដើម។

ខណ្ឌពោធិ៍សែនជ័យ បច្ចុប្បន្នមាន ១០សង្កាត់ តែសម្រាប់សង្កាត់ ​ដែលខ្វះទឹកស្អាតប្រើប្រាស់នោះ គឺសង្កាត់ភ្លើងឆេះរទេះ នេះឯង ។ សង្កាត់នេះ មានភូមិចំនួន ៨ភូមិ ប្រជាជន​សរុបជាង ៥០០០នាក់ ក្នុង ១០៤៣គ្រួសារ ស្នាក់នៅអចិន្រ្តៃយ៍ ( ដោយមិនគិតពីពលរដ្ឋស្នាក់នៅបណ្តោះអាសន្នផង ) ។

ពលរដ្ឋក្នុងមូលដ្ឋាន បានត្អូញត្អែថា បច្ចុប្បន្ននេះ គឺ ពួកគាត់ជួបការលំបាក ខ្វះទឹកស្អាតប្រើប្រាស់ បញ្ហាប្រើប្រាស់​ទឹកក្នុងភូមិសាស្រ្តខាងលើ នារដូវវស្សា បងប្អូនប្រជាពលរដ្ឋរកគ្រប់មធ្យោបាយ គឺ  ត្រៀមរបស់របរ រងចាំ​ត្រង់ទឹកភ្លៀង ទុកសម្រាប់ប្រើប្រាស់។
ពលរដ្ឋសំណូមពរផងដែរ ទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយដោះស្រាយ វិប្បត្តិទឹកស្អាត របស់ពលរដ្ឋក្នុងសង្កាត់មួយនេះផង៕

 អត្ថបទ ៖ អារុណ
ប្រភព ៖ Page : ស្ថាបនា ដើម្បីខ្មែរ

ក្មេងឈាមរាវម្នាក់ បើកស្កុបពីបោះពួយលឿនជ្រុលទៅបុកបុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង

News New :  ម៉ូតូស្កុបពីមួយគ្រឿងបើកបរដោយយុវជនឈាមរាវ បោះពួយលឿនជ្រុលដូចហោះ បានជ្រុលបុកអ្នកដើរថ្មើរជើងម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតឡើង។ គ្រោះថ្នាក់ចរាចរនេះ បាន កើតឡើងកាលពីវេលាម៉ោង ៦និង ៣០នាទី ព្រលប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅលើ កំណាត់ផ្លូវលេខ ៣៨០ ត្រង់ចំណុចភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្ត កណ្ដាល ។

ម៉ូតូបង្កម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BE-7903  បើកបរដោយយុវជនឈ្មោះ ម៉ៅ ម៉ូ អាយុ១៩ឆ្នាំ រស់នៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបាន ឃាត់ខ្លួន រួមដំណើរជាមួយនឹងមិត្តភ័ក្រម្នាក់ទៀត ឈ្មោះ ជា គួ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ ព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

នគរបាលបានឲ្យដឹងថា យុវជនខាងលើ បើកម៉ូតូឌុបគ្នាបោះពួយល្បឿនលឿនពីត្បូងទៅជើង លុះ មកដល់ចំណុចកើតហេតុ ដោយសារគ្រប់គ្រងដៃចង្កូតលែងបាន ក៏ជ្រុលទៅបុកបុរសម្នាក់ ដើរថ្មើរ ជើង មានឈ្មោះ វ៉េង ម៉េងឃាង អាយុ ៥៦ឆ្នាំ រស់នៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល បណ្តាលឲ្យបោកដួលស្លាប់ភ្លាមៗនៅកន្លែង។ ចំណែកយុវជនទាំង ២នាក់ គ្រាន់តែរបួសបន្តិចបន្ទួច ។

ក្រោយកើតហេតុអ្នកបើកបរម៉ូតូបង្កត្រូវ បានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនមកអធិការនគរបាល ស្រុក។ រីឯវត្ថុតាង ត្រូវបានសមត្ថកិច្ចយកមករក្សារទុកនៅអធិការនគរបាលស្រុកខ្សាច់កណ្តាល ៕

អត្ថបទ ៖ សារ៉ន

ព្រឹកនេះ ក្រសួងមហាផ្ទៃ ធ្វើសន្និសីទព័ត៌មាន ពីចំណាត់ការផ្លូវច្បាប់លើក្រុមហ៊ុន EBC និងអង្គការ AIF

News New : ក្រសួងមហាផ្ទៃ នៅម៉ោង ៩:០០ព្រឹក ថ្ងៃទី៣០ ឧសភា នេះ នឹងរៀបចំធ្វើសន្និសីទសារ
ព័ត៌មាន ពាក់ព័ន្ធនឹងចំណាត់ការផ្លូវច្បាប់ ចំពោះអង្គការ AIF សមាគម ICA និងក្រុមហ៊ុន EBC នៅ
សាលប្រជុំអគារ S ក្រសួងមហាផ្ទៃ ។

អត្ថបទ ៖ អារុណ
ប្រភព ៖ TNM TV ONLINE

លោកមេភូមិច្រម៉ាស បញ្ជាក់ពីមូលហេតុ ដែលគោក្របីងាប់ច្រើនគួរឱ្យបារម្ភ នៅខេត្តកំពង់ធំ



News New : ក្នុងរយៈពេល ១សប្តាហ៍កន្លងទៅនេះ សត្វគោ និងក្របីមានជំងឺ បានងាប់ជាបន្តបន្ទាប់ គួរអោយព្រួយបារម្ភ ។ សត្វគោ ក្របី ដែលងាប់ច្រើនគួរអោយបារម្ភនេះ គឺនៅភូមិច្រម៉ាស ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ ត្រូវបានឈ្មួញរកស៊ីទិញលក់គោ ក្របី ដែលងាប់នោះ យកទៅ លក់នៅតាមទីផ្សារនៅក្នុងខេត្តកំពង់ធំ ដោយមានការត្រូវរូវគ្នាជាមួយមន្ត្រីជំនាញមូលដ្ឋានពាក់ព័ន្ធ បើកដៃអោយឈ្មួញដឹកគោក្របីមានជំងឺ និងស្លាប់ទៅលក់យ៉ាងរលូន ដោយគ្មានការបង្ក្រាបរឺក៏ទប់ ស្កាត់ឡើយ ។

បើតាមការរៀបរាប់បញ្ជាក់ពីលោកមេភូមិច្រម៉ាស បានឱ្យដឹងថា រយះពេល ១សប្តាហ៍នេះ គឺចាប់ពី ថ្ងៃទី២១ ដល់ទី២៨ ខែឧសភា នេះ សត្វដែលបានងាប់នោះរួមមាន៖ គោ ចំនួន ៦ក្បាល ក្របី ចំនួន ២០ក្បាល និងសត្វកំពុងមានជំងឺត្រូវគេសម្រុកលក់ចេញមានចំនួន ៣៥ក្បាល។ លោកមេភូមិ បាន និយាយបន្តទៀតថា អ្នកមកប្រមូលទិញសត្វឈឺ និងងាប់ទាំអស់នេះ ជាឈ្មួញរកស៊ីគោក្របី មកពី ភូមិកំពង់ក្របៅ បានមកសហការជាមួយនឹងឈ្មួញ ដុះស្លែម្នាក់ ប្រចាំស្រុកប្រាសាតសំបូរ ដែលគេ ស្គាល់ឈ្មោះ ហ៊ុន ថាន រស់នៅភូមិត្រពាំជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលធ្លាប់ លឺល្បីតៗគ្នាថាខាងទិញគោក្របី ដែលងាប់វះយកសាច់ទៅលក់នៅផ្សារទីរួមខេត្តកំពង់ធំ ។ លោក បន្តថា ករណីបណ្តាលសត្វគោក្របីដែលងាប់លឿនបែបនេះ គឺទំនងជាកើតជំងឺសារទឹក។

លោក គឹមសួរ ពេទ្យសត្វស្រុកប្រាសាទសំបូរ បានបញ្ជាក់ថា ពិតជាមានករណីនេះ កើតឡើងមែន ហើយលោកក៏រាយការណ៍ទៅការិយាល័យជំនាញខេត្ត ចុះទៅពិនិត្យរួចហើយ ។  ចំណែកការលក់ ទិញគោក្របីងាប់នោះ លោកមិនអាចទប់ស្កាត់ម្នាក់ឯងបានទេ ព្រោះកើតជំងឺនេះឡើងលឿនពេក លុះត្រាតែបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ជួយសហការ ។ បើដួច្នោះ ពួកគាត់បានសូមឱ្យ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ពិនិត្យមើលទៅលើមន្ត្រីជំនាញដែលខ្វះសមត្ថភាពក្នុងការងារទប់ស្កាត់ព្រោះ បើបណ្តែតបណ្តោយអាចធ្វើឲ្យប៉ពាល់សុខភាពប្រជាពលរដ្ឋជាច្រើននាក់ទៀត៕



អត្ថបទ ៖ សារ៉ន
             

ស្ត្រីវ័យ ៥៣ឆ្នាំម្នាក់ ចាញ់ល្បែងអស់លុយ ចូលលួចទូរស័ព្ទគេ តែត្រូវ...

News New : ស្រ្តីចំណាស់ម្នាក់ អត់គិតពីខ្លួនចាស់ទៅហើយ មិនខំសន្សំផលបុណ្យ បែរជាប្រព្រឹត្ត តែអំពើបាប ហើយប្រឈមមុខទៅនឹងផ្លូវចាប់ទៀត ដោយទង្វើរដែលខ្លួនប្រព្រឹត្ត ល្បែងអបាយមុខ អស់លុយអស់កាក់ ឈានដល់ហ៊ានប្រព្រឹត្តអំពើចោរកម្ម ។ ទីបំផុតគេចមិនផុត ពីសំណាញ់ច្បាប់ ឡើយ។ បន្ទាប់ពីប្រើល្បិចសុំចូលបន្ទប់ទឹក បែជាបន្លំលួចយកទូរស័ព្ទដៃ ម្ចាស់ឃើញទាន់ ស្រែក ចាប់ខ្លួន ប្រគល់ឲ្យប៉ូលីស កាលពីវេលាម៉ោង១០ និង២៥នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧
ស្ថិតនៅចំណុចផ្ទះលេខ១៨១ ផ្លូវ១០៣ ក្រុមទី៨ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ
រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ខុម ឈឿន ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ស្នាក់នៅផ្ទះ ជាមួយបងប្អូន ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅស្រុកបា កាន ខេត្តពោធិ៍សាត់ ។ ចំណែកជនរងគ្រោះវិញ មានឈ្មោះ ម៉ៅ ងន់ ភេទប្រុស អាយុ ៦៨ឆ្នាំ មុខ របរ លក់ដូរ មានទីលំនៅកន្លែងកើតហេតុខាងលើ ។

តាមប្រភពមួយបានឲ្យដឹងថា ស្រ្តីខាងលើ ងប់ងល់ ញៀនទៅនឹងល្បែងសុីសង់ អស់លុយជម្ពាក់ គេច្រើន គ្មានលទ្ធភាពសង ទើបចង់គេចវេស ទៅរកផ្ទះជួល ត្រង់ចំណុចខាងលើ ដើម្បីសង្ងំលាក់ ខ្លួន ហើយមុនកើតហេតុ ស្រ្តីជាជនសង្ស័យ បានដើរចូលទៅផ្ទះជនរងគ្រោះ សាកសួរជុំវិញ រកទី តាំងបន្ទប់ជួល ។ ឆ្លៀតឱកាសប្រើល្បិចសុំចូលបន្ទប់ទឹក ខណៈដែលជនរងគ្រោះ កំពុងមើលថែ ចៅ លើគ្រែមុខផ្ទះ ជនសង្ស័យដើរចេញមកវិញ លួចយកទូរស័ព្ទដៃម៉ាកសាំសុង មួយគ្រឿង ពីលើ តុ តែត្រូវបានម្ចាស់ក្រឡេកឃើញទាន់ ដឹងថាបាត់ទូរស័ព្ទហើយ ក៏ស្រែកឆោឡោ ផ្អើលអ្នកជិតខាង ជួយចាប់ឃាត់ ប្តឹងប៉ូលីសនាំខ្លួនយកទៅសាកសួរនៅ ប៉ុស្តិ៍នគរបាលទួលសង្កែ ៕

អត្ថបទ ៖ សារ៉ន

នគរបាលស្រុកស្នួល ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន បាន ៤នាក់ និងគ្រឿងញៀនមួយចំនួន

News New : អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ទោ ចាន់ សុខគីម បានឲ្យដឹងថា៖ ជន សង្ស័យជាមុខសញ្ញាគ្រឿងញៀនរក្សាទុក និងប្រើប្រាស់ចំនួន ០៤នាក់ ត្រូវបានកម្លាំងនគរបាល ជំនាញធ្វើប្រតិបត្តិការស្រាវជ្រាវចាប់ឃាត់ខ្លួន កាលពីចុងសប្តាហ៍កន្លងទៅ នៅស្រុកស្នួល ខេត្ត
ក្រចេះ ។

លោកអធិការបានបន្តថា ៖ នៅក្នុងសកម្មភាពបង្ក្រាបករណីមុខសញ្ញាគ្រឿងញៀននេះ កម្លាំងនគរ បាល បានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា ៤នាក់ ក្នុងនោះជនសង្ស័យ ២នាក់ ក្នុងករណីរក្សាទុក ដើម្បីជួញដូរដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចផ្សារស្នួល ក្នុងឃុំស្នួល និង ២នាក់ទៀត ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ដោយសមត្ថកិច្ច បានឆែកឆេរដកហូតវត្ថុតាងគ្រឿងញៀនខុសច្បាប់ម្សៅក្រាមពណ៌ស ចំនួន ២កញ្ចប់ធំ និង កំទេច ថ្នាំគ្រាប់ពណ៌ក្រហមមួយចំនួន រួមនិងជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន ១ ព្រមទាំងសម្ភារៈប្រើ​ប្រាស់មួយចំនួនទៀត ។

នាយរងការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ត្រី ស៊ាង សុភក្ត្រ័ បានបញ្ជាក់ឲ្យ ដឹងថាៈ កម្លាំងជំនាញការិយាល័យគ្រឿងញៀន បានធ្វើតេសទៅលើវត្ថុតាង សង្ស័យថា ជាគ្រឿង ញៀនទាំងនោះ ដោយជាលទ្ធផលរកឃើញថាវិជ្ជមាន ជា មេតំហ្វេតាមីន មានទំងន់៧៤,២​ ក្រាម ។

អត្ថបទ ៖ សារ៉ន

Sunday, May 28, 2017

អ្នកគាំទ្រ ក្នុងឃុំបន្ទាយចក្រី ខេត្តព្រៃវែង អស់ជំនឿលើគណបក្សសង្គ្រោះជាតិ ព្រោះតែ...

News New : បើតាមផេកហ្វេសប៊ុកឈ្មោះ "ស្ថាបនា ដើម្បីខ្មែរ" ដែលបានបង្ហោះនៅថ្ងៃនេះថា៖ អ្នក គាំទ្រគណបក្សសង្គ្រោះជាតិ ៥១នាក់ សំដែងការអស់ជំនឿទៅលើគណបក្សសង្គ្រោះជាតិ ។

ផេកដដែលបានសរសេរថា " បើតាមលិខិតស្នើសុំ ដែលចុះហត្ថលេខាដោយ លោក ជួន ជឿន ជា ជំទប់ទី២ គណបក្សសង្គ្រោះជាតិ នៅក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង និងផ្តិតមេដៃ ដោយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចំនួន ៥១នាក់ទៀត កាលពីថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៧ កន្លងទៅ បានស្នើសុំឱ្យឯកឧត្តម យ៉ែម បុញ្ញឬទ្ធិ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល ព្រៃវែង ជួយសាងសង់ដំបូលព្រះវិហារវត្តពន្លឺរស្មី ហៅវត្តទួលខ្លូត និងសាលាឆាន់វត្តពោធិវ័ន្ត ហៅ វត្តប្របុសរលួយ អស់ទឹកប្រាក់សរុប ៦ម៉ឺនដុល្លារ នោះ តែត្រូវខាងរដ្ឋបាលរបស់ឯកឧត្តម យ៉ែម បុញ្ញឬទ្ធិ បដិសេធមិនទទួល ដោយគ្មានមូលហេតុសោះ ។ ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាំង ៥១នាក់ ដាក់ជាសំណួរថា ៖ តើហេតុអ្វី បានជាមិនទទួលលិខិតស្នើរបស់ពួកគាត់ ? ជួយបាន រឺមិនបាន គ្រាន់តែប្រាប់មក ពួកគាត់មួយម៉ាត់ក៏អស់ចិត្តដែរ ។ ដើម្បីទុកឱ្យពួកគាត់ទៅរកអ្នកជួយ ផ្សេងទៀត។
ពលរដ្ឋទាំងនោះ ចង់ស្នើអោយឯកឧត្តម យ៉ែម បុញ្ញឬទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជួយ ឆ្លើយបំភ្លឺផង "។

នេះហើយជាលទ្ធផលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ទីបំផុត យ៉ាងណាដែរ? មាត់ថា ស្រលាញ់
ខ្មែរ ! ការពារខ្មែរ ! ជួយខ្មែរ ! សង្គ្រោះខ្មែរ !  ឥលូវខ្មែរពឹងពាក់ហើយ ម្តេចមិនជួយខ្មែរ ? មិនជួយ ក៏
មិនប្រាប់ពីមូលហេតុទៀត ? ដើម្បីទុកអោយពួកគាត់ទៅរកអ្នកជួយវិញ ។
News New ពិតជាអាណិតដល់បងប្អូនយើង ដែលខំស្រលាញ់ និងគាំទ្របោះឆ្នោតអោយគណបក្ស សង្គ្រោះជាតិ កន្លងមក តែលទ្ធផលបានមកត្រឹមតែអស់សង្ឃឹមទៅវិញ?



អត្ថបទ ៖ អារុណ

Saturday, May 27, 2017

ពលរដ្ឋកោតសរសើរ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ដោយសារដើមឈើមួយដើម

News New : លោក អុី សុខឡេង អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បាន ធ្វើកិច្ចការងារជាច្រើននៅក្នុងក្រុងព្រះសីហនុ ដើម្បីបំរើផលប្រយោជន៍រួមចំពោះប្រជាពលរដ្ឋទូទៅ ដែលរស់នៅក្នុងក្រុងព្រះសីហនុ ដោយមិនប្រកាន់ពីនិន្នាការនយោបាយទេ ហើយពេលខ្លះ ក៏​បាន ចំណាយថវិកាផ្ទាល់ខ្លួនទៀត ។ ជាក់ស្តែង ដោយខ្លាចការបាក់រលំត្រូវប្រជាពលរដ្ឋទូទៅ ដែលធ្វើ ដំណើរឆ្លងកាត់ទីនោះ ទើបលោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាអោយគេកាប់ ដើមឈើមួយដើម ដែលមានទីតាំងនៅមុខសាលាបឋមសិក្សាសម្តេច ជា សុីម ស្ថិតនៅក្នុងសង្កាត់ លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីព្រោះដើមឈើនេះ គឺ បានបាក់ស្រាប់ខ្លះទៅហើយ នា ប៉ុន្មានថ្ងៃមុននេះ ( ដើមឈើនេះ បានបាក់ប្រហែលបណ្តាលមកពីរន្ទះបាញ់ ) ។  បច្ចុប្បន្នត្រូវបាន កាប់អោយរលំហើយ ។

ប្រជាពលរដ្ឋទូទៅបានសាទរចំពោះទង្វើរដ៏ល្អ របស់លោកអភិបាលក្រុងវ័យក្មេងរូបនេះ ហើយ ប្រជាពលរដ្ឋ ក៏សូមថ្លែងអំណរគុណជាអនេកដល់លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ ផងដែរ៕


អត្ថបទ ៖ លឹម ភត្រី
ប្រភព ៖ TNM TV ONLINE

Friday, May 26, 2017

លោក ទូច វណ្ណ: ៖ សូមឱ្យពលរដ្ឋពិចារណា ៨ចំណុចពីគណបក្សប្រជាជន មុននឹងគូសសន្លឹកឆ្នោត

News New : បើតាមលោក ទូច វណ្ណ: ជាយុវជនមួយរូប ដែលបានចូលរួមធ្វើសកម្មភាព ដើម្បីសង្គម ជាច្រើន នាពេលកន្លង និងជាអ្នកតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពនយោបាយនៅកម្ពុជា ផងនោះ បានបង្ហាញសារប្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស តាមរយ: News New ថា " ពលរដ្ឋគួរ
ពិចារណា ៨ចំណុច ទៅលើគណបក្សប្រជាជនកម្ពុជា មុននឹងសំរេចចិត្តគូសលើសន្លឹកឆ្នោត ក្នុងថ្ងៃ
បោះឆ្នោតខាងមុខ ចៀសវាងការសំរេចចិត្តខុស នាំអោយមានការសោកស្តាយ នាពេលក្រោយ " ។

៨ចំណុច ដែលលោក ទូច វណ្ណ: លើកឡើងនោះ រួមមាន ៖
ទី១ ៖ មេឃុំ ឬចៅសង្កាត់គណបក្សប្រជាជនកម្ពុជា មានភាពចាស់ទុំ ជាងបក្សណាៗទាំងអស់ :  គឺ ចាស់ទុំទាំងអាយុ ចាស់ទុំទាំងចិត្តគំនិត ចាស់ទុំទាំងចំណេះដឹង ចំណេះធ្វើ និងបទពិសោធ នៃការ គ្រប់គ្រងដឹកនាំឃុំ សង្កាត់ និងប្រជាពលរដ្ឋ ។
ទី២ ៖ គណបក្សប្រជាជនកម្ពុជា គឺមានគោលនយោបាយច្បាស់លាស់ : បើតាមការសង្កេតជាច្រើន អណត្តិមកហើយ​ ឃើញថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ និងបាន អនុវត្តគោលនយោបាយទាំងនោះ បានយ៉ាងល្អប្រសើរ គឺ មិនដែលភូតកុហស បោកប្រាស់ពលរដ្ឋ ម្តងណាឡើយ។ ជាក់ស្តែងណាស់គោលនយោបាយទាំង ៩ចំណុចរបស់គណបក្សប្រជាជនកម្ពុជា
សំរាប់ការបោះឆ្នោតឃុំ សង្កាត់ នាថ្ងៃទី៤ មិថុនា ខាងមុខនេះ យើងសង្ឃឹម និងជឿជាក់ថា មេឃុំ ឬ
ចៅសង្កាត់គណបក្សប្រជាជនកម្ពុជា ធ្វើបាន ១០០%  តាមរយ:បទពិសោធកន្លងមក។ ម្យ៉ាងនេះជា
គោលនយោបាយដែលដាក់ចេញដោយថ្នាក់ជាតិ ប្រកបដោយភាពច្បាស់លាស់ រួមនឹងសមត្ថភាព គ្រប់គ្រាន់ក្នុងការអនុវត្ត ពិតជាធ្វើបាន ១០០% ជាមិនខានឡើយ។
ទី៣ ៖ មេឃុំ រឺចៅសង្កាត់គណបក្សប្រជាជនកម្ពុជា ធ្លាប់បានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ : បើ
យើងនិយាយអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋវិញ មេឃុំ ឬ ចៅសង្កាត់គណបក្សប្រជាជនកម្ពុជា ធ្លាប់ បានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋយ៉ាងស្អិតរមួត ប្រៀបបានដូចជា ឪពុកម្តាយ និងកូន អ៊ីចឹង។
មិនថា ពលរដ្ឋត្រូវការយប់ព្រលប់ គ្រោះថ្នាក់ គ្រោះធម្មជាតិ បុណ្យទាន បុណ្យសព ឈឺថ្កាត់ រៀបចំ
ការកូន និងបញ្ហាផ្សេងៗទៀត គឺសុទ្ធតែមេឃុំ ឬចៅសង្កាត់គណបក្សប្រជាជនកម្ពុជា លោកបានធ្វើ
ជាមួយប្រជាពលរដ្ឋអស់ហើយ។
ទី៤ ៖ មេឃុំ ឬចៅសង្កាត់គណបក្សប្រជាជនកម្ពុជា ស្គាល់ទីតាំងភូមិសាស្ត្រច្បាស់លាស់ : មេឃុំ ឬ ចៅសង្កាត់គណបក្សប្រជាជនកម្ពុជា ពិតជាបានស្គាល់យ៉ាងច្បាស់អំពីទីតាំងភូមិសាស្ត្រ នៅក្នុងឃុំ
សង្កាត់របស់ខ្លួននីមួយៗ ព្រោះបានបំរើការងារជាយូរមកហើយ អត់ពិបាកដូចអ្នកថ្មីទេ គឺដឹងច្បាស់
ថា កន្លែងណាពលរដ្ឋធ្វើស្រែ កន្លែងណាពលរដ្ឋធ្វើចំការ កន្លែងណារោងចក្រ សហគ្រាស ផ្លូវ ថ្នល់ ស្ពាន ព្រែក ផ្សារ .....។ ដូច្នោះ វាងាយស្រួលសំរាប់ការអភិវឌ្ឍន៍មូលដ្ឋានអោយកាន់តែល្អប្រសើរ ។
ទី៥ ៖ មេឃុំ ឬចៅសង្កាត់គណបក្សប្រជាជនកម្ពុជា ដឹងយ៉ាងច្បាស់ពីតម្រូវការ របស់ប្រជាពលរដ្ឋ : មេឃុំ ឬចៅសង្កាត់ គណបក្សប្រជាជនកម្ពុជា ពិតជាបានដឹងពីតំរូវការ របស់ប្រជាពលរដ្ឋ ជាងបក្ស ណាៗទាំងអស់ ព្រោះពួកគាត់គ្រប់គ្រងយូរហើយ។ ដូច្នោះពួកគាត់ពិតជាបានគិតគូរ និងរិះរក ព្រម ទាំងបានរៀបចំផែនការរួចទៅហើយ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ជាបន្តបន្ទាប់នោះ។
ទី៦ ៖ មេឃុំ ឬចៅសង្កាត់គណបក្សប្រជាជនកម្ពុជា មានផែនការស្រាប់ : មេឃុំ ឬ ចៅសង្កាត់ គណ បក្សប្រជាជនកម្ពុជា ពិតជាបានរៀបចំផែនការមេ រយ:ពេល ៥ឆ្នាំរបស់ខ្លួន ទុកជាស្រេច គឺរងចាំតែ អនុវត្ត ពេលខ្លួនជាប់ឆ្នោតម្តងទៀត គឺវាខុសពីបក្សផ្សេងៗ ពេលជាប់ហើយ ត្រូវចំណាយពេល មក
សិក្សា និងផែនការ ទំរាំបានអនុវត្ត គឺខាតពេល។ ដោយមានផែនការស្រាប់បែបនេះ មេឃុំ ឬក៏ ចៅ សង្កាត់គណបក្សប្រជាជនកម្ពុជា ពិតជាមានពេលវេលាគ្រប់គ្រាន់ សំរាប់អនុវត្តផែនការ ដើម្បីរៀប
ចំអភិវឌ្ឍភូមិ ឃុំ សង្កាត់ កាន់តែរីកចំរើនថែមទៀត។
ទី៧ ៖ មេឃុំ ឬចៅសង្កាត់គណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍន៍ : ទោះបីជាមានការខ្វះខាត រឺ
កំហុសឆ្គងមួយចំនួនតូច ក៏ពិតមែន ប៉ុន្តែយើងមិនអាចបដិសេធបានទេថា មេឃុំ ឬចៅសង្កាត់គណ បក្សប្រជាជនកម្ពុជា ពិតជាបានចូលរួមអភិវឌ្ឍឃុំ សង្កាត់ ស្ទើរគ្រប់វិស័យ ទាំងការថែរក្សាសន្តិភាព
សន្តិសុខ និងកសាងសមិទ្ធផលនានា ជាច្រើន ដូចជា៖ ផ្លូវថ្នល់ ស្ពាន ប្រឡាយ វត្តអារាម មន្ទីរពេទ្យ
សាលារៀន .... ទោះបីច្រើនក្តី តិចក្តី គឺពួកគាត់បានធ្វើហើយ។

ទី៨ ៖ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ នាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពិតជា មិនខុសឡើយ៕

អត្ថបទ ៖ អារុណ

ក្រុមហ៊ុន CiL ត្រូវការជ្រើសរើសសិក្ខាកាមទៅធ្វើការងារនៅប្រទេសជប៉ុន ចំនួន ៤១២នាក់បន្ទាន់!

News New : មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាអន្តរជាតិ CIL និងក្រុមហ៊ុនរបស់ CIL សហការណ៍
ជាមួយសមាគម ដែលមានក្រុមហ៊ុន និងរោងចក្រ ជាង ៣០០ នៅប្រទេសជប៉ុន ត្រូវការជ្រើសរើស
យុវជន យុវនារីខ្មែរ ចំនួន ៤១២នាក់ ជាបន្ទាន់ សំរាប់ជួបសំភាសន៍ជាមួយថៅកែជប៉ុន ដោយផ្ទាល់
នៅដើមខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ។

អត្ថប្រយោជន៍ ដែលសិក្ខាកាមទទួលបាន ៖
១. សល់លុយពី ៣០ ០០០ ទៅ ៤០ ០០០ដុល្លារសហរដ្ឋអាមេរិក
២. ទទួលបានសញ្ញាបត្រមួយលើជំនាញ ដែលបានទៅធ្វើការនោះ
៣. ទទួលបានការបណ្តុះបណ្តាលជំនាញមួយយ៉ាងពិតប្រាកដ តាមស្តង់ដារជប៉ុន
៤. ទទួលបានភាសាជប៉ុនយ៉ាងស្ទាត់ជំនាញ
៥. មានឱកាសបើករកស៊ីដោយខ្លួនឯង ពេលត្រឡប់មកស្រុកខ្មែរវិញ ព្រោះមានលុយ និងជំនាញ
មួយពីប្រទេសជប៉ុន
៦. អាចបំរើការងារអោយក្រុមហ៊ុនជប៉ុន នៅស្រុកខ្មែរបាន ព្រោះមានសញ្ញាបត្រពីជប៉ុន ជំនាញពី
ជប៉ុន និងចេះភាសាជប៉ុន ។

លក្ខខណ្ឌជ្រើសរើស ៖
១. ធ្វើការងារនៅប្រទេសជប៉ុន រយ:ពេល ៣ឆ្នាំ
២. អាយុពី ១៨ ទៅ ៣៣ឆ្នាំ
៣. អាចអាន សរសេរ និងបូកលេខខ្មែរបាន
៤. មានកាយសម្បទាគ្រប់គ្រាន់
៥. មានសញ្ជាតិខ្មែរ ។

ជំនាញជ្រើសរើសរួមមាន ៖
១. កាត់ដេរ
២. វេចខ្ចប់
៣. កសិកម្ម
៤. សំណង់
៥. ជាងដែក
៦. តំឡើងឡាន ម៉ូតូ
៧. ចុងភៅ
៨. អេឡិចត្រូនិច
៩. សិប្បកម្ម
១០. ឧស្សាហកម្ម
១១. មើលថែមនុស្សចាស់
និងការងារផ្សេងៗជាច្រើនទៀត។

អាសយដ្ឋាន ៖ ផ្ទះលេខ B24-25 ក្នុងបូរីប៊ែលគូឡុន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ ។ទូរស័ព្ទ ៖ 015 617 617 /  090 617 617 ។















អត្ថបទ ៖ វ៉ាន់នី