Thursday, May 11, 2017

ឈ្មោះបេក្ខជនជាប់វគ្គជំរុះ (ចំរៀង និងស្រីស្រស់ប្រុសស្អាត) ទូទាំងស្រុកពាមជរ ត្រៀមវគ្គផ្តាច់ព្រ័ត្រ

News New : បើតាមរបាយការណ៍ពីក្រុមការងារ សសយក ចុះជួយតាមឃុំទាំង១០ នៅទូទាំងស្រុក ពាមជរ ខេត្តព្រៃវែង បានបញ្ជាក់ថា: កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ ក្រុម
ការងារបានចុះប្រលងជំរុះបេក្ខជន បេក្ខនារី ប្រចាំឃុំនីមួយៗ ដើម្បីត្រៀមយកទៅប្រលងផ្តាច់ព្រ័ត្រ
ជ្រើសរើសជើងឯកប្រចាំស្រុកពាមជរ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ ដែលមួយឃុំៗ
ជ្រើសរើសយកអ្នកចំរៀង ១នាក់ ស្រីស្រស់ ១នាក់ និងប្រុសស្អាត ១នាក់ ។
ខាងក្រោមនេះ គឺជាឈ្មោះបេក្ខជន បេក្ខនារី ដែលជាប់វគ្គប្រចាំឃុំទាំង ១០ រួមមាន ៖
I. ឃុំអង្គរអង្គ
១.ផ្នែកចំរៀង
- លោក សុន អ៊ូក
២.ស្រីស្រស់ប្រុសស្អាត
- កញ្ញា សោម សុរិយា
 II. ឃុំស្វាយភ្លោះ
១.ផ្នែកចំរៀង
- កញ្ញា វ៉ុន ស្រីពៅ
២.ផ្នែកស្រីស្រស់ប្រុសស្អាត
- លោក សាត ច្រិត
- កញ្ញា ប៊ុនរ៉ូ គឹមឡាយ
III. ឃុំព្រែកសំបួរ
១.ផ្នែកចំរៀង
- លោក ផាន់ សុវណ្ណារ៉ា
២.ស្រីស្រស់ប្រុសស្អាត
- លោក ធាន ធិប
- កញ្ញា មុន ដាវណ្ណ
IV. ឃុំកោះសំពៅ
១.ផ្នែកចំរៀង
- លោក ង៉ូវ សុផាន់
២.ផ្នែកស្រីស្រស់ប្រុសស្អាត
- លោក ស ធា
- រិទ្ធ វណ្ណា
V. ឃុំព្រែកក្របៅ
១.ផ្នែកចំរៀង
- កញ្ញា រិន ស្រីម៉ី
២.ផ្នែកស្រីស្រស់ប្រុសស្អាត
- លោក ឃឹម សុខហួន
- កញ្ញា ស៊ី ណា
VI. ឃុំកំពង់ប្រាសាទ
១.ផ្នែកចំរៀង
- លោក រ៉េត នាង
២.ស្រីស្រស់ប្រុសស្អាត
- លោក ចាន់ វិចិត្រ
- កញ្ញា ម៉ៃ កត្តា
VII. ឃុំកោះរការ
១.ផ្នែកចំរៀង
- កញ្ញា ឌឹម វ៉ារី
២.ស្រីស្រស់ប្រុសស្អាត (មិនទាន់ចេញលទ្ធផល)
VIII. ឃុំក្រាំងត្រយ៉ង
១.ផ្នែកចំរៀង
- លោក ឃ្លោក ប៉ូឡែត
២.ស្រីស្រស់ប្រុសស្អាត
- លោក ឈិន ឈាត
- កញ្ញា ធី តូច
IX. ឃុំកោះចេក
១.ផ្នែកចំរៀង
-  លោក ម៉ិច នឿន
២.ស្រីស្រស់ប្រុសស្អាត
- លោក ប្រាជ្ញ ចាន់ណា
- កញ្ញា សយ ស្រីរ័ត្ន
X. ឬស្សីស្រុក
១.ផ្នែកចំរៀង
- លោក ឃា វ៉ាឃីម
២.ស្រីស្រស់ប្រុសស្អាត
- លោក សែត បូរី
- កញ្ញា រ៉ន ស្រីនាង
ចំពោះការប្រលងជំរុះបេក្ខជន បេក្ខនារីតាមឃុំទាំង១០ ទូទាំងស្រុកពាមជរ នេះ លោក ឈឹម ផាន់
ណា ប្រធានក្រុមការងារ សសយក ចុះជួយស្រុកពាមជរ ដែលជាអ្នកដឹកនាំរៀបចំកម្មវិធីនេះ បាន
បញ្ជាក់ប្រាប់ News New ថា ៖ ដើម្បីជ្រើសរើសយកយុវជន  ដែលមានសមត្ថភាព  តែគ្មានលទ្ធភាព
ធ្វើដំណើរធ្វើដំណើរមកប្រលងចំរៀងជំរុះនៅស្រុក  ។ ដូច្នោះហើយ បានជាលោក ធ្វើការបែងចែក ក្រុមការងារចុះផ្សព្វផ្សាយតាមឃុំ និងចុះប្រលងជំរុះតាមឃុំទៀត ក្នុងគោលដៅ សម្រួល និងលើក កំពស់វិស័យសិល្ប:នៅតាមមូលដ្ឋានកាន់តែរីកសុះសាយថែមទៀត។ លើសពីនេះទៅទៀត លោក ឈឹម ផាន់ណា មិនចង់អោយយុវជនមួយចំនួន រិះគន់ថា ជ្រើសរើសតែគ្នាឯង គឺមិនបានផ្សព្វផ្សាយ ព័ត៌មានអោយទូលំទូលាយ និងមិនផ្តល់ឱកាសអោយអ្នកនៅឆ្ងាយៗបានចូលរួម។

លោក ឈឹម ផាន់ណា ក៏បានបន្តទៀតថា កម្មវិធីប្រកួតផ្តាច់ព្រ័ត្រ គឺនៅថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៧ ខាងមុខនេះ (ជាប់សាលាស្រុកពាមជរ) ចាប់ពីម៉ោង ២:០០រសៀល ដល់ម៉ោង ១១:០០យប់ ។ ក្រៅ
ពីប្រលងចំរៀង និងប្រលងស្រីស្រស់ ប្រុសស្អាត  ក៏មានការចូលរួមពីតារាចំរៀងល្បីៗ ៖ កញ្ញា យូរី
លោក ប៊ុន សក្តិ លោក អ៊ឹង ប៊ុនលាប លោក អាដាំ លោក ពេជ្រ តារាសក្តិ នាង ចំរើន ចរិយា លោក
ចាន់ មករា និងក្រុមរាំល្បីៗរបស់កញ្ញា យូរី ព្រមទាំងតារាកំប្លែងល្បីៗ រួមមាន ៖  លោក ព្រហ្ម ម៉ាញ យាយយ៉យ នាយតឹង និងនាង ប៉ុមពុយ ជាដើម។
បញ្ជាក់ : សំរាប់កម្មវិធីប្រគុំតន្ត្រី នៅស្រុកពាមជរ ខាងលើនេះ មានរយ: ១សប្តាហ៍ពេញ គឺចាប់ពីថ្ងៃ
ទី១៨ ខែឧសភា ដល់ថ្ងៃទី២៤ ខែឧសភា និងមានការតាំងពិព័រណ៍ផលិតផលនានាផងដែរ។

























 អត្ថបទ ៖ អារុណ

0 comments:

Post a Comment