Sunday, May 14, 2017

លោក ស សុខា ថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ថា បានយកចិត្តទុកដាក់ខ្ពស់ទៅលើ...

News New : ក្នុងឱកាសថ្លែងទៅកាន់ប្រជាពលរដ្ឋជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ចំនួន៥០០ នាក់ នៅក្នុងឃុំព្រែកចង្ក្រាន  ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង លោក ស សុខា តំណាងរាស្ត្រគណ បក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែងបានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនជនពិការនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដូចជា ៖ ផ្តល់ក្របខ័ណ្ឌមន្ត្រីរាជកការ អំពាវនាវដល់ក្រុមហ៊ុនឯកជននានា ទទួលយកជនពិការចូលបំរើការ ងារផ្សេងៗតាមលទ្ធភាព និង ប្រារព្វទិវាជនពិការ ការបង្កើតច្បាប់ការងារជនពិការ ព្រមទាំងសកម្ម ភាពមនុស្សធម៌ ជាច្រើនទៀត។
ក្នុងឱកាសនោះដែរ លោក ស សុខា ក៏សុំអំពាវនាវថែមទៀតដល់បណ្តាក្រុមហ៊ុន ស្ថាប័នឯកជននា នា ជួយបង្កើតការទទួលយកបងប្អូនជនពិការចូលធ្វើការងារ តាមស្ថាប័នរបស់ខ្លួនអោយបានច្រើន ថែមទៀត។











 អត្ថបទ ៖ អារុណ

0 comments:

Post a Comment