Tuesday, May 16, 2017

តំណាងរាស្ត្រវ័យក្មេង ស សុខា អំពាវនាវឱ្យពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះ...

News New : កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ លោក ស សុខា តំណាងរាស្ត្រគណ បក្សប្រជាជន មណ្ឌលព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និង ចែកអំណោយជាសំភារៈ ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកា ដល់បងប្អូនប្រជាពលរដ្ឋ ដែលសមាជិកបក្សក្រីក្រ ចំនួន ១៣០គ្រួសារ មកពីតាមបណ្តាសង្កាត់ទាំង១០ ។ 

ពិធីសំណេះសំណាលនេះ គឺ ធ្វើឡើងនៅមន្ទីបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ និងមានការចូលរួមពីសំណាក់ លោក ហែម ដារិទ្ធិ អនុប្រធានបក្សខណ្ឌពោធិ៍សែនជ័យ អភិបាលរងខណ្ឌ មន្ត្រីជំនាញ លោកចៅសង្កាត់ រួមទាំងបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ។

ក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធិ អនុប្រធានបក្សខណ្ឌពោធិ៍សែនជ័យ អានរបាយការណ៍ លម្អិតស្តីពីការកសារសមាជិកបក្ស និងចំនួនអ្នកដែលបានទៅចុះឈ្មោះបោះឆ្នោតជ្រើសរើសឃុំ សង្កាត់នាថ្ងៃខាងមុខ។

ជាមួយគ្នានោះដែរ លោក ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង មាន មតិទៅកាន់បងប្អូនថា ការជួបសំណេះសំណាល និងចែកអំណោយនេះ មិនមែនជាការទិញទឹកចិត្ត អ្វីទេ គឺដោយមើលឃើញពីជីវភាពខ្វះខាត និងចង់ជួយបងប្អូនអោយទាន់ពេលវេលាប៉ុណ្ណោះ ។
លោក ស សុខា ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទាំងអស់ ត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា ហើយសូមបោះឆ្នោតជូនគណបក្ស ព្រោះថា មានតែមេឃុំ សង្កាត់​ គណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះទេ ដែលរស់នៅផ្ទាល់ និងដឹងពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់កុំចាញ់បោកនូវការ ឃោសនានយោបាយរបស់គណបក្សផ្សេង ឬអ្នកនយោបាយមួយចំនួន ដែលតែងតែដើរបំផុស បំផុល បោកប្រាស់តាមរូបភាពផ្សេងៗ។

លោក ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង ក៏បានអំពាវនាវអោយបង ប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាសន្តិភាពដែលគណបក្សប្រជាជនកម្ពុជា បានខិតខំកន្លង មក ដើម្បីអោយបានស្ថិតស្ថេរយូរអង្វែង សម្រាប់ប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ ហើយសូម បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតទាំងអស់គ្នា នាពេលខាងមុខ ដើម្បីបន្តគាំទ្រគណ បក្សប្រជាជនកម្ពុជា ដឹកនាំជាតិមាតុភូមិ។





 អត្ថបទ ៖ អារុណ

0 comments:

Post a Comment