Wednesday, May 17, 2017

អំណោយសម្តេច ស ខេង ជាង ១ម៉ឺនគ្រួសារ ត្រូវបានចែកជូនពលរដ្ឋ ៥ឃុំ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង

News New : លោក ស សុខា តំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង នាព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៧ នេះ បានចុះ​សំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយសប្បុរស ធម៌របស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ជាង ​១​ម៉ឺនគ្រួសារ ក្នុងឃុំចំនួន​៥ ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង រួមមាន ៖ ឃុំក្របៅ ឃុំ ក្រញូង ឃុំស្មោងខាងជើង ឃុំស្មោងខាងត្បូង និងឃុំសៀងខ្វៀន ។

ថ្លែងនៅក្នុងពិធីនោះលោក ស សុខា បានលើកឡើងថា នេះគឺជាការជួបជុំសំណេះសំណាល សួរ សុខទុក្ខ និងសម្តែងសេចក្តីស្រឡាញ់រាប់អានក្នុងឋានៈជាខ្មែរតែមួយមានវាសនាតែមួយ ដោយមិន ប្រកាន់និន្នាការនយោបាយ ។

តំណាងរាស្ដ្រវ័យក្មេងរូបនេះ ​ក៏បានបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការរក្សាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ក្នុងរង្វង់ ៧ភាគរយ បញ្ចុះចុងការប្រាក់កម្ចីរមីក្រូហិរញ្ញវត្ថុមកត្រឹម ១,៥ភាគរយ ក្នុងមួយខែ និង កំណត់តម្លៃប្រេងលក់ តាមស្ថានីយ៍ ក្នុងតម្លៃមួយសមាមាត្រទៅតាមទីផ្សារអន្តរជាតិ ចាប់ពីខែមេសា ឆ្នាំ២០១៦ មកម្លេះ ។

បើតាមលោក ស សុខា គណបក្សប្រជាជនកម្ពុជា ជាអ្នកបង្កើតសន្តិភាពនិងជាអ្នកថែរក្សាសន្តិភាព អស់រយៈពេល​ជិត ៤០ឆ្នាំចុងក្រោយ ( ១៩៧៩ មកទល់នឹងបច្ចប្បន្ន​ ) ហើយក្នុងរយៈពេលប្រហែល ៥០០ឆ្នាំ ចុងក្រោយនេះ ប្រទេសកម្ពុជាដ៏អភ័ព្វ​ពុំដែលមានសុខសន្តិភាព បានយូរអង្វែងដូចសព្វថ្ងៃ ឡើយ គឺ តែងតែមានសង្គ្រាមរ៉ាំរ៉ៃ ដណ្តើមអំណាចគ្នា ពុះចែកដីគ្នា ស្វែងរកសេចក្តីសុខមិនឃើញ។
លោកបន្ថែមថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលអាចថែរក្សាសុខសន្តិភាព បាន យូរអង្វែងដូចសព្វថ្ងៃ ទាំងអស់នេះ គឺជា បទពិសោធន៍ដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរ គ្រប់រូបត្រូវ ចងចាំទុក។

ជាមួយគ្នានោះលោក ស សុខា បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែមិថុនា ខាងមុខកុំបីអាក់ខានឡើយ៕
















អត្ថបទ ៖ ឡាង បូរិន

0 comments:

Post a Comment