Friday, May 19, 2017

រកឃើញជើងឯកចំរៀង និងស្រីស្រស់ប្រុសស្អាត ប្រចាំស្រុកពាមជរ ក្នុងទិដ្ឋភាពមនុស្សរាប់ម៉ឺននាក់...

News New : នៅម៉ោង ៨:០០យប់ម៉ិញនេះ កម្មវិធីប្រគំតន្ត្រីយុវជនពាមជរ ត្រូវបានប្រកាសលទ្ធផល
ជ័យលាភី លេខ១ ផ្នែកចំរៀង និង ស្រីស្រស់ប្រុសស្អាត ប្រចាំស្រុកពាមជរ  ពាមរង្វាន់ឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោកជំទាវ ដែលបានធ្វើការប្រលងជំរុះ តាំងពីថ្ងៃទី១០ ខែ
ឧសភា ឆ្នាំ២០១៧ នៅតាមឃុំទាំង១០ ទូទាំងស្រុកពាមជរ កន្លងមក។

បេក្ខជន - បេក្ខនារី ប្រលងចំរៀង ចំនួន ១០រូប និង ស្រីស្រស់ប្រុសស្អាត ចំនួន ២០រូប មកពីឃុំទាំង ១០ ទូទាំងស្រុកពាមជរ បន្ទាប់ប្រលងជំរុះតាំងពីម៉ោង ៣:០០រសៀលរហូតមក ត្រូវបានក្រុមពិធីករ
ពិធីការិនី ប្រកាសជ័យលាភី ជើងឯក ដូចខាងក្រោម ៖
១.ជើងឯកចំរៀងលេខ១ ប្រចាំស្រុកពាមជរ ពានរង្វាន់ឯកឧត្តម ស សុខា និងលោកជំទាវ បានទៅ
លើ បេក្ខនារី មកពីឃុំកោះរការ ដែលមានឈ្មោះថា " ឌឹម វ៉ារី " ច្រៀងបទ "ស្ពានសាងស្នេហ៍" ។
២.ជើងឯកស្រីស្រស់លេខ១ ប្រចាំស្រុកពាមជរ ពានរង្វាន់ឯកឧត្តម ស សុខា និងលោកជំទាវ បាន
ទៅលើ បេក្ខនារី មកពីឃុំក្រាំងតាយ៉ង ដែលមានឈ្មោះថា " ធី ស្រីតូច " ។
៣.ជើងឯកប្រុសស្អាតលេខ១ប្រចាំស្រុកពាមជរ ពានរង្វាន់ឯកឧត្តម ស សុខា​ និងលោកជំទាវ បាន
ទៅលើ បេក្ខជន មកពីឃុំកោះចេក ដែលមានឈ្មោះថា " ប្រាជ្ញ ចាន់នា " ។

បេក្ខជន បេក្ខនារី ជ័យលាភី ទាំង៣រូប គឺ ត្រូវបានឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា ប្រគល់ពានរង្វាន់
ជូន ក្នុងទិដ្ឋភាពអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ កក្រើកពេញស្រុកពាមជរ ខេត្តព្រៃវែង ផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម ស សុខា  បានថ្លែងអំណរគុណចំពោះបងប្អូនអ្នកសិល្ប:ទាំងអស់ ដែល
បានចំណាយទាំងពេលវេលា ទាំងកំលាំងកាយចិត្ត ចូលរួមច្រៀង និងសំដែងជូនបងប្អូនប្រជាពល
រដ្ឋក្នុងស្រុកពាមជរ រាប់ម៉ឺននាក់។លើសពីនេះទៅទៀត ឯកឧត្តម ក៏បានសំដែងនូវភាពសប្បាយរីក រាយ ដែលឃើញបងប្អូនប្រជាពលរដ្ឋអញ្ជើញមកទស្សនាយ៉ាងច្រើនលើសលប់ ដែលនឹកស្មានមិន
ដល់។ ឯកឧត្តម ស សុខា ក៏បានថ្លែងសរសើរផងដែរដល់ក្រុមគណ:កម្មការដឹកនាំរៀបចំកម្មវិធីនេះ ជាពិសេស លោក ឈឹម ផាន់ណា ប្រធានក្រុមការងារ សសយក ចុះជួយស្រុកពាមជរ ខេត្តព្រៃវែង និងក្រុមការងារ ព្រមទាំងអាជ្ញាធរស្រុកផងដែរ។

បើតាមលោក ឈឹម ផាន់ណា បានបញ្ជាក់ប្រាប់ News New ថា ដោយអនុវត្តតាមទិសដៅឯកឧត្តម
ស សុខា និងលោកជំទាវ ក៏ដូចជា លោកឧកញ៉ា ខៀវ ភារិទ្ធ ប្រធាន សសយក ខេត្តព្រៃវែង នោះគឺ
ក្រុមការងាររបស់លោក ក៏ដូចជា សសយក ស្រុកពាមជរ និងសហការណ៍ជាមួយអាជ្ញាធរស្រុកធ្វើ
ការរៀបចំកម្មវិធីបែបនេះជាបន្តទៀត នាពេលខាងមុខ ដើម្បីផ្តល់ជូនឱ្យបងប្អូនប្រជាពលរដ្ឋកំសាន្ត
សប្បាយ បើសិនជាបងប្អូនប្រជាពលរដ្ឋ មានការគាំទ្របែបនេះ៕











 អត្ថបទ ៖ បូរិន



0 comments:

Post a Comment