Tuesday, May 30, 2017

លោក ចាន់ មុន្នី បុគ្គលិកកាសែតកម្ពុជាថ្មី ត្រូវរថយន្តដឹកដីបុករបួសធ្ងន់កំពុងសង្រ្គោះនៅពេទ្យរុស្ស៊ី

News New : លោក ចាន់ មុន្នី បុគ្គលិកកាសែតកម្ពុជាថ្មី ប្រចាំការខេត្តកណ្តាល ត្រូវរថយន្តដឹកដី ដែលបើកបរដោយជនស្រវឹងខួប បានបុកបណ្តាលឲ្យរបួសធ្ងន់ខណៈបើករថយន្តកូរ៉ឡា ត្រូវកៀប ជាប់ខូចខាតរថយន្តខ្ទេចខ្ទីអស់ កាលពីវេលាម៉ោង ២០ និង៤៥នាទីយប់ ថ្ងៃទី៣០ ខែឧសភា ម្សិល ម៉ិញនេះ នៅខាងមុខសាលាសង្កាត់ព្រែកកំពឹស តាមបណ្តោយផ្លូវជាតិលេខ២ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបររថយន្តដឹកដី ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផង ដែរ ក្រោយពីបើកបុករថយន្តអ្នកការសែតកម្ពុជាថ្មី ទាំងកំរោលនោះ។

ប្រភពបានបន្តថា រថយន្តរបស់លោក ចាន់ មុន្នី អ្នកកាសែតកម្ពុជាថ្មី ប្រចាំនៅខេត្តកណ្តាល នោះ គឺធ្វើដំណើរតែម្នាក់ឯង ហើយគ្រោះថ្នាក់នោះ គឺរថយន្តដឹកដី ដែលអ្នកបើកបរ ស្ថិតនៅក្នុងស្ថាន ភាពស្រវឹងជោកជាំ បានបើករេចង្កូត ចូលខាងស្តាំដៃរបស់រថយន្តលោក ចាន់ មុន្នី បណ្តាលឲ្យបុក កៀបអ្នកបើកបររថយន្តអ្នកកាសែតនៅខាងក្នុងរងរបួសធ្ងន់តែម្តង។

ប្រភពព័ត៌មានបន្តទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់នោះ ត្រូវបានប្រជាពលរដ្ឋនៅជិតនោះ នាំ គ្នាជួយអន្តរាគមន៍ ដោយគាស់លោក ចាន់ មុនី ចេញពីរថយន្តរបស់លោក រួចក៏ប្រញាប់បញ្ជូនទៅ មន្ទីរពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះជីវិតបន្ទាន់ផងដែរ។ តែលោកស្ថិតនៅក្នុងអាការៈរបួសធ្ងន់ធ្ងរសន្លាប់ នៅឡើយ។ បើទោះបីរាង្គកាយលោកមើលទៅ មិនឃើញរបួសហូរឈាមនោះ គេសង្ស័យប៉ះទង្គិច ធ្ងន់ធ្ងន់ត្រង់ដើមទ្រូង៕

អត្ថបទ ៖ សារ៉ន

0 comments:

Post a Comment