Friday, May 12, 2017

លោក ព្រហ្មម៉ាញ យាយយ៉យ កញ្ញា យូរី លោក ប៊ុន សក្តិ ធ្វើឱ្យកក្រើកស្រុកពាមជរ

News New : នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ នឹងមានការប្រគុំតន្ត្រីដ៏អស្ចារ្យលើទឹក ដីស្រុកពាមជរ អមដោយតារាចំរៀងល្បីៗ ៖ កញ្ញា យូរី , លោក ប៊ុន សក្តិ , លោក អ៊ឹង ប៊ុនលាប , អាដាំ , លោក ពេជ្រ តារាសក្តិ , លោក ចាន់ មករា , ចំរើនចរិយា និង តារាល្បីៗជាច្រើនរូបទៀត។

តារាកំប្លែងល្បីល្បាញលោក ព្រហ្ម ម៉ាញ យាយយ៉យ នាយតឹង និងអ្នកនាង ប៉ុមពុយ នឹងចាប់ដៃគ្នា ធ្វើឱ្យកក្រើកពេញឆាកតន្ត្រី ទស្សនាហើយ ពិតជាមិនអាចទប់សំណើចមិនបាន ។ លើសពីនេះទៅ
ទៀត ក៏មានឈុតឆាកសំដែងរឿងខ្លី ដោយតារាភាពយន្តល្បី គឺ លោក រី មន្នីរិទ្ធ ។

ប្រលងចំរៀង និង ស្រីស្រស់ប្រុសស្អាត ពានរង្វាន់ឯកឧត្តម ស សុខា និង លោកជំទាវ ប្រចាំស្រុក ពាមជរ ។ តើបេក្ខជន បេក្ខនារី មកពីឃុំណា ទទួលបានជ័យលាភីនេះ?

សូមអញ្ជើញចូលរួមទស្សនាកំសាន្តអោយច្រើនកុះករ ចាប់ពីម៉ោង ២រសៀលតទៅ នៅជាប់សាលា ស្រុកពាមជរ ។
បញ្ជាក់ : កម្មវិធីនេះ មានរយ:ពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ទី២៤ ខែឧសភា ឆ្នាំ២០១៧ ក៏មាន ការតាំងពិព័រណ៍ផលិតផលខ្មែរ និងបរទេស ប្រគុំតន្ត្រី និងកំប្លែង ជារៀងរាល់ថ្ងៃផងដែរ។
កម្មវិធីនេះរៀបចំដោយ ៖ ក្រុមការងារ សសយក ចុះជួយស្រុកពាមជរ ខេត្តព្រៃវែង និង សសយក ស្រុកពាមជរ ខេត្តព្រៃវែង៕


 អត្ថបទ ៖ អារុណ

0 comments:

Post a Comment