Monday, May 29, 2017

នគរបាលស្រុកស្នួល ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន បាន ៤នាក់ និងគ្រឿងញៀនមួយចំនួន

News New : អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ទោ ចាន់ សុខគីម បានឲ្យដឹងថា៖ ជន សង្ស័យជាមុខសញ្ញាគ្រឿងញៀនរក្សាទុក និងប្រើប្រាស់ចំនួន ០៤នាក់ ត្រូវបានកម្លាំងនគរបាល ជំនាញធ្វើប្រតិបត្តិការស្រាវជ្រាវចាប់ឃាត់ខ្លួន កាលពីចុងសប្តាហ៍កន្លងទៅ នៅស្រុកស្នួល ខេត្ត
ក្រចេះ ។

លោកអធិការបានបន្តថា ៖ នៅក្នុងសកម្មភាពបង្ក្រាបករណីមុខសញ្ញាគ្រឿងញៀននេះ កម្លាំងនគរ បាល បានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា ៤នាក់ ក្នុងនោះជនសង្ស័យ ២នាក់ ក្នុងករណីរក្សាទុក ដើម្បីជួញដូរដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចផ្សារស្នួល ក្នុងឃុំស្នួល និង ២នាក់ទៀត ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ដោយសមត្ថកិច្ច បានឆែកឆេរដកហូតវត្ថុតាងគ្រឿងញៀនខុសច្បាប់ម្សៅក្រាមពណ៌ស ចំនួន ២កញ្ចប់ធំ និង កំទេច ថ្នាំគ្រាប់ពណ៌ក្រហមមួយចំនួន រួមនិងជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន ១ ព្រមទាំងសម្ភារៈប្រើ​ប្រាស់មួយចំនួនទៀត ។

នាយរងការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ត្រី ស៊ាង សុភក្ត្រ័ បានបញ្ជាក់ឲ្យ ដឹងថាៈ កម្លាំងជំនាញការិយាល័យគ្រឿងញៀន បានធ្វើតេសទៅលើវត្ថុតាង សង្ស័យថា ជាគ្រឿង ញៀនទាំងនោះ ដោយជាលទ្ធផលរកឃើញថាវិជ្ជមាន ជា មេតំហ្វេតាមីន មានទំងន់៧៤,២​ ក្រាម ។

អត្ថបទ ៖ សារ៉ន

0 comments:

Post a Comment