Friday, May 26, 2017

លោក ទូច វណ្ណ: ៖ សូមឱ្យពលរដ្ឋពិចារណា ៨ចំណុចពីគណបក្សប្រជាជន មុននឹងគូសសន្លឹកឆ្នោត

News New : បើតាមលោក ទូច វណ្ណ: ជាយុវជនមួយរូប ដែលបានចូលរួមធ្វើសកម្មភាព ដើម្បីសង្គម ជាច្រើន នាពេលកន្លង និងជាអ្នកតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពនយោបាយនៅកម្ពុជា ផងនោះ បានបង្ហាញសារប្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស តាមរយ: News New ថា " ពលរដ្ឋគួរ
ពិចារណា ៨ចំណុច ទៅលើគណបក្សប្រជាជនកម្ពុជា មុននឹងសំរេចចិត្តគូសលើសន្លឹកឆ្នោត ក្នុងថ្ងៃ
បោះឆ្នោតខាងមុខ ចៀសវាងការសំរេចចិត្តខុស នាំអោយមានការសោកស្តាយ នាពេលក្រោយ " ។

៨ចំណុច ដែលលោក ទូច វណ្ណ: លើកឡើងនោះ រួមមាន ៖
ទី១ ៖ មេឃុំ ឬចៅសង្កាត់គណបក្សប្រជាជនកម្ពុជា មានភាពចាស់ទុំ ជាងបក្សណាៗទាំងអស់ :  គឺ ចាស់ទុំទាំងអាយុ ចាស់ទុំទាំងចិត្តគំនិត ចាស់ទុំទាំងចំណេះដឹង ចំណេះធ្វើ និងបទពិសោធ នៃការ គ្រប់គ្រងដឹកនាំឃុំ សង្កាត់ និងប្រជាពលរដ្ឋ ។
ទី២ ៖ គណបក្សប្រជាជនកម្ពុជា គឺមានគោលនយោបាយច្បាស់លាស់ : បើតាមការសង្កេតជាច្រើន អណត្តិមកហើយ​ ឃើញថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ និងបាន អនុវត្តគោលនយោបាយទាំងនោះ បានយ៉ាងល្អប្រសើរ គឺ មិនដែលភូតកុហស បោកប្រាស់ពលរដ្ឋ ម្តងណាឡើយ។ ជាក់ស្តែងណាស់គោលនយោបាយទាំង ៩ចំណុចរបស់គណបក្សប្រជាជនកម្ពុជា
សំរាប់ការបោះឆ្នោតឃុំ សង្កាត់ នាថ្ងៃទី៤ មិថុនា ខាងមុខនេះ យើងសង្ឃឹម និងជឿជាក់ថា មេឃុំ ឬ
ចៅសង្កាត់គណបក្សប្រជាជនកម្ពុជា ធ្វើបាន ១០០%  តាមរយ:បទពិសោធកន្លងមក។ ម្យ៉ាងនេះជា
គោលនយោបាយដែលដាក់ចេញដោយថ្នាក់ជាតិ ប្រកបដោយភាពច្បាស់លាស់ រួមនឹងសមត្ថភាព គ្រប់គ្រាន់ក្នុងការអនុវត្ត ពិតជាធ្វើបាន ១០០% ជាមិនខានឡើយ។
ទី៣ ៖ មេឃុំ រឺចៅសង្កាត់គណបក្សប្រជាជនកម្ពុជា ធ្លាប់បានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ : បើ
យើងនិយាយអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋវិញ មេឃុំ ឬ ចៅសង្កាត់គណបក្សប្រជាជនកម្ពុជា ធ្លាប់ បានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋយ៉ាងស្អិតរមួត ប្រៀបបានដូចជា ឪពុកម្តាយ និងកូន អ៊ីចឹង។
មិនថា ពលរដ្ឋត្រូវការយប់ព្រលប់ គ្រោះថ្នាក់ គ្រោះធម្មជាតិ បុណ្យទាន បុណ្យសព ឈឺថ្កាត់ រៀបចំ
ការកូន និងបញ្ហាផ្សេងៗទៀត គឺសុទ្ធតែមេឃុំ ឬចៅសង្កាត់គណបក្សប្រជាជនកម្ពុជា លោកបានធ្វើ
ជាមួយប្រជាពលរដ្ឋអស់ហើយ។
ទី៤ ៖ មេឃុំ ឬចៅសង្កាត់គណបក្សប្រជាជនកម្ពុជា ស្គាល់ទីតាំងភូមិសាស្ត្រច្បាស់លាស់ : មេឃុំ ឬ ចៅសង្កាត់គណបក្សប្រជាជនកម្ពុជា ពិតជាបានស្គាល់យ៉ាងច្បាស់អំពីទីតាំងភូមិសាស្ត្រ នៅក្នុងឃុំ
សង្កាត់របស់ខ្លួននីមួយៗ ព្រោះបានបំរើការងារជាយូរមកហើយ អត់ពិបាកដូចអ្នកថ្មីទេ គឺដឹងច្បាស់
ថា កន្លែងណាពលរដ្ឋធ្វើស្រែ កន្លែងណាពលរដ្ឋធ្វើចំការ កន្លែងណារោងចក្រ សហគ្រាស ផ្លូវ ថ្នល់ ស្ពាន ព្រែក ផ្សារ .....។ ដូច្នោះ វាងាយស្រួលសំរាប់ការអភិវឌ្ឍន៍មូលដ្ឋានអោយកាន់តែល្អប្រសើរ ។
ទី៥ ៖ មេឃុំ ឬចៅសង្កាត់គណបក្សប្រជាជនកម្ពុជា ដឹងយ៉ាងច្បាស់ពីតម្រូវការ របស់ប្រជាពលរដ្ឋ : មេឃុំ ឬចៅសង្កាត់ គណបក្សប្រជាជនកម្ពុជា ពិតជាបានដឹងពីតំរូវការ របស់ប្រជាពលរដ្ឋ ជាងបក្ស ណាៗទាំងអស់ ព្រោះពួកគាត់គ្រប់គ្រងយូរហើយ។ ដូច្នោះពួកគាត់ពិតជាបានគិតគូរ និងរិះរក ព្រម ទាំងបានរៀបចំផែនការរួចទៅហើយ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ជាបន្តបន្ទាប់នោះ។
ទី៦ ៖ មេឃុំ ឬចៅសង្កាត់គណបក្សប្រជាជនកម្ពុជា មានផែនការស្រាប់ : មេឃុំ ឬ ចៅសង្កាត់ គណ បក្សប្រជាជនកម្ពុជា ពិតជាបានរៀបចំផែនការមេ រយ:ពេល ៥ឆ្នាំរបស់ខ្លួន ទុកជាស្រេច គឺរងចាំតែ អនុវត្ត ពេលខ្លួនជាប់ឆ្នោតម្តងទៀត គឺវាខុសពីបក្សផ្សេងៗ ពេលជាប់ហើយ ត្រូវចំណាយពេល មក
សិក្សា និងផែនការ ទំរាំបានអនុវត្ត គឺខាតពេល។ ដោយមានផែនការស្រាប់បែបនេះ មេឃុំ ឬក៏ ចៅ សង្កាត់គណបក្សប្រជាជនកម្ពុជា ពិតជាមានពេលវេលាគ្រប់គ្រាន់ សំរាប់អនុវត្តផែនការ ដើម្បីរៀប
ចំអភិវឌ្ឍភូមិ ឃុំ សង្កាត់ កាន់តែរីកចំរើនថែមទៀត។
ទី៧ ៖ មេឃុំ ឬចៅសង្កាត់គណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍន៍ : ទោះបីជាមានការខ្វះខាត រឺ
កំហុសឆ្គងមួយចំនួនតូច ក៏ពិតមែន ប៉ុន្តែយើងមិនអាចបដិសេធបានទេថា មេឃុំ ឬចៅសង្កាត់គណ បក្សប្រជាជនកម្ពុជា ពិតជាបានចូលរួមអភិវឌ្ឍឃុំ សង្កាត់ ស្ទើរគ្រប់វិស័យ ទាំងការថែរក្សាសន្តិភាព
សន្តិសុខ និងកសាងសមិទ្ធផលនានា ជាច្រើន ដូចជា៖ ផ្លូវថ្នល់ ស្ពាន ប្រឡាយ វត្តអារាម មន្ទីរពេទ្យ
សាលារៀន .... ទោះបីច្រើនក្តី តិចក្តី គឺពួកគាត់បានធ្វើហើយ។

ទី៨ ៖ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ នាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពិតជា មិនខុសឡើយ៕

អត្ថបទ ៖ អារុណ

0 comments:

Post a Comment