Wednesday, May 31, 2017

នារីស្រស់ស្អាតជាបុគ្គលិកក្រុមហ៊ុន ២នាក់ ត្រូវចោរឆក់កាបូប បានសំរេច...

News New : នារីជាបុគ្គលិកក្រុមហ៊ុន ២នាក់ ជិះម៉ូតូចេញពីកន្លែងធ្វើការ វិលត្រឡប់ទៅផ្ទះ ត្រូវបាន ជនសង្ស័យមានគ្នា ២នាក់ ជិះម៉ូតូប្រដេញតាម ហើយក៏ធ្វើសកម្មភាពឆក់យកកាបូបលុយទៅបាត់ ដោយសុវត្តិភាព កាលពីវេលាម៉ោង ១២ និង៣០នាទី រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នេះ ស្ថិតនៅតាមផ្លូវបេតុង ក្បែរវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ឈា រដ្ឋា ភេទស្រី អាយុ ២៣ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុននៅកោះពេជ្រ ស្នាក់នៅផ្ទះ ជួល ភូមិទី៨ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិកោះកុក «ក» ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

សម្ភារៈបាត់បង់ ត្រូវបានជនរងគ្រោះអះអាងថា លុយចំនួន ៦០ដុល្លារ កាតការងារ អត្តសញ្ញាណ ប័ណ្ណ និងឯកសារមួយចំនួនទៀត ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុ ខណៈដែលជិះម៉ូតូរួមដំណើរជាមួយមុត្តភ័ក្រ តាមម៉ូតូហុងដាគុប ចេញពីកន្លែងធ្វើការនៅកោះពេជ្រ វិលត្រឡប់ទៅផ្ទះជួល ដោយធ្វើដំណើរកាត់ តាមផ្លូវបេតុងខាងលើ ។ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យគ្នា២នាក់ ជិះម៉ូតូម៉ាក ស៊ូរ៉ុសពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយ មកដល់ទន្ទឹមគ្នា ក៏ឆក់យកកាបូបស្ពាយទៅបាត់។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឲ្យសមត្ថ កិច្ចជួយស្រាវជ្រាវ ៕

អត្ថបទ ៖ សារ៉ន

0 comments:

Post a Comment